ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​ប្រធានាធិបតី​បូ​លី​វី​ ធ្វើ​តេស្ត​រក​ឃើញ​​​វីរុស​ COVID-19

3 ឆ្នាំ មុន

ប្រទេស​បូ​លី​វី ៖ ប្រធានាធិបតី​ស្ដីទី​បូ​លី​វី​លោកស្រី ​JEANINE AFIEZ ​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែ​​កក្កដា​ ថា លោកស្រី​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19 តែ​លោកស្រី​មាន​ស្ថានភាព​សុខភាព​ល្អ​ទេ​។…

ប្រទេស​បូ​លី​វី ៖ ប្រធានាធិបតី​ស្ដីទី​បូ​លី​វី​លោកស្រី ​JEANINE AFIEZ ​ប្រកាស​នា​ថ្ងៃ​ទី​៩ ខែ​​កក្កដា​ ថា លោកស្រី​ធ្វើតេស្ត​ឃើញ​លទ្ធផល​វិជ្ជមាន​នៃ​ការ​ឆ្លង​វីរុស​COVID-19 តែ​លោកស្រី​មាន​ស្ថានភាព​សុខភាព​ល្អ​ទេ​។

តាម​TWITTER​លោកស្រី​JEANINE AFIEZ​សរសេរ​ថា ខ្ញុំ​មានការ​ឆ្លង​វីរុស​តែ​សុខភាព​ខ្ញុំ​មិន​អី​ទេ ដោយ​ខ្ញុំ​នឹង​បន្ត​ធ្វើការ​ដោយ​ស្ថិត​នៅ​ដាច់​ពី​គេ​។ និយាយ​រួម​ទៅ​យើង​ត្រូវធ្វើ​ដំណើរ​ទៅ​មុខ​។ លោកស្រី​ជា​បេ​ក្ខ​នារី​សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នា​ខែកញ្ញា​ខាង​មុខ​នេះ​។ លោកស្រី​ប្រធានាធិបតី​ស្ដីទី​អាយុ​៥៣​ឆ្នាំ​រូប​នោះ​បន្ត​ថា ខ្ញុំ​នឹង​ស្ថិត​នៅ​ដាច់​ពី​គេ​រយៈពេល​១៤​ថ្ងៃ ហើយនឹង​ត្រូវធ្វើ​តេស្ត​មួយ​លើក​ទៀត​។

នេះ​ជា​ប្រមុខរដ្ឋ​អា​មេ​រិ​កឡា​ទី​នទី​២​ហើយ​ដែល​ឆ្លង​វីរុស បន្ទាប់​ពី​ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​JAIR BOLSONARO ដែល​ប្រកាស​ថា​លោក​រក​ឃើញ​ឆ្លង​កាលពី​ថ្ងៃ​ទី​៧​កក្កដា​។ នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា ជន​លេខ​២​ប្រទេស​នោះ លោក​DIOSDADO DIOSDADO CABELLO​ក៏​ឆ្លង​វីរុស​ដែរ។

លោកស្រី​ប្រធានាធិបតី​បូ​លី​វី​បញ្ជាក់​ថា​នៅ​ប្រទេស​លោកស្រី ចាប់តាំងពី​ស​ប្ដា​ហ៍​មុន​មក សមា​ជិក​រដ្ឋាភិបាល​ច្រើន​រូប​ធ្វើតេស្ត​ឃើញ​ឆ្លង​វីរុស ទើប​លោកស្រី​ក៏​ធ្វើតេស្ត​ដែរ​ឃើញ​លទ្ធផល​វិជ្ជមាន​។ លោកស្រី JEANINE AFIEZ ជា​ព្រឹ​ទ្ទ​សមាជិកា​នៃ​គណបក្ស​ស្ដាំ​និយម បាន​ក្លាយជា​ប្រធានាធិបតី​ស្ដីទី​បូ​លី​វី ក្រោយ​ការ​សុំ​លាលែង​ចេញពី​តំណែង និង​ចាក​ចេញពី​ប្រទេស​ទៅ​រស់នៅ​និរទេស របស់​ប្រធានាធិបតី ធ្វេ​ង​និយម លោក​EVO MORALES​កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​។

បូ​លី​វី​មាន​ប្រជាជន​១១​លាន​នាក់ មាន​អ្នក​ឆ្លង​វីរុស​សរុប​មក​ទល់​ពេល​នេះ​ចំនួន​៤២.៩៨៤​នាក់​និង​អ្នក​ស្លាប់​១.៥៧៧​នាក់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ