ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​​ឃើញ​សព​អភិបាលក្រុង​សេ​អ៊ូ​ល​ លើ​​ភ្នំ​​មួយ​កន្លែង​ (វីដេអូ)

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អភិបាលក្រុង​សេ​អ៊ូ​ល​លោក​ PARK WON SOON​ ដែល​តាំងពី​យូរ​មក​ហើយ​ចាត់​ទុក​ថា ​ជា​បេក្ខជន​ដ៏​មាន​សក្ដានុពល​មួយ​រូប សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​កូរ៉េ​ខាងត្បូង​នោះ…

ប្រទេស​កូរ៉េ​ខាងត្បូង ៖ អភិបាលក្រុង​សេ​អ៊ូ​ល​លោក​ PARK WON SOON​ ដែល​តាំងពី​យូរ​មក​ហើយ​ចាត់​ទុក​ថា ​ជា​បេក្ខជន​ដ៏​មាន​សក្ដានុពល​មួយ​រូប សម្រាប់​ការ​បោះ​ឆ្នោត​ប្រធានាធិបតី នៅ​កូរ៉េ​ខាងត្បូង​នោះ កាលពី​ថ្ងៃ​ទី​១០ ខែ​​កក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​រក​ឃើញ​​បាត់​បង់​ជីវិត​នៅ​លើ​ភ្នំ​មួយ ដោយ​បណ្ដា​សារព័ត៌មាន​​បាន​លើក​ពី​ការ​ធ្វើ​អត្តឃាត ក្រោយ​មានការ​លើក​ឡើង​នានា​ពី​រឿង​ចាប់​បំពាន​ផ្លូវ​ភេទ​។

អភិបាលក្រុង​អាយុ​៦៤​ឆ្នាំ​រូប​នោះ កាលពី​នៅ​យុវវ័យ​ជា​អ្នក​ប្រយុទ្ធ​ប្រឆាំង ​នឹង​អំណាច​ផ្ដាច់​ការ​យោធា ដែល​កាលនោះ​មាននៅ​ក្នុង​ប្រទេស​។ លោក​បាន​ចាក​ចេញពីផ្ទះ​ក្រោយ​បន្សល់​ទុក​សារ​មួយ​ច្បាប់ ដែល​នាំ​ឲ្យ​គេ​គិត​ថា នោះ​ជា​ពាក្យ​ចុង​ក្រោយ​របស់​លោក​។ នេះ​បើ​តាម​ការ​រៀបរាប់​នា​រសៀល​ថ្ងៃ​ទី​៩ ​កក្កដា របស់​កូនស្រី​លោក​ដែល​រាយការណ៍​ប្រាប់​ដល់​ប៉ូលិស ពី​ការ​បាត់​ខ្លួន​ឪពុក​នាង​។ នាង​បាន​បន្ត​ថា ​ទូរស័ព្ទ​របស់​ឪពុក​នាង​ត្រូវ​កាត់​ផ្ដាច់​តេ​មិន​ចូល ចាប់តាំងពី​ច្រើន​ម៉ោង​មក​ហើយ​។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង ​YONHAP បាន​​សរសេរ​ថា គេ​យល់​ថា​អភិបាលក្រុង​រូប​នោះ​ធ្វើ​អត្តឃាត តែ​បណ្ដា​អ្នក​ស៊ើ​ប​អង្កេត​គូសបញ្ជាក់​ថា ពុំ​មាន​ដាន​ណាមួយ​ឡើយ​ក្នុង​លិខិត​ដែល​លោក​សរសេរ​ដោយ​ដៃ សម្រាប់​ធ្វើការ​សម្អាង​ពី​ការ​ធ្វើ​អត្តឃាត​របស់​លោក​។

មានរឿង​តែ​មួយ​គត់​ដែល​អាច​ពាក់ព័ន្ធ​រឿង​អត្តឃាត គឺ​ពាក្យ​ប​ណឹ្ដ​​ង​មួយ​ដាក់​កាលពី​ថ្ងៃ​ទី​៨ ​កក្កដា​ ដល់​ប៉ូលិស ប្រឆាំង​លោក​ PARK WON SOON​។ ពាក្យបណ្ដឹង​នោះ​ដាក់​ដោយ​អតីត​សមាជិក​បុគ្គលិក សាលាក្រុង​សេ​អ៊ូ​ល​ម្នាក់​។ សម្រាប់​ពេល​នេះ​គេ​នៅ​ពុំ​ទាន់​ដឹង​ពី​ភាព​លម្អិត​នៅ​ឡើយ​។ បណ្ដា​សារព័ត៌មាន​ដឹង​ថា អភិបាលក្រុង​នោះ​មាន​ឥរិយាបថ​ស្រ​ដៀង​គ្នា​នឹង​អាកប្ប​កិរិយា​នានា​ដែល​លើក​ឡើង ​ដោយ​ចលនា ​#METOO បរិហារ​ពី​រឿង​​បំពាន​ផ្លូវ​​ភេទ ដែល​ជា​រឿយ​ៗ​គ្មាន​ការ​ចាប់ទោស ប្រព្រឹត្ត​ដោយ​បណ្ដា​មនុស្ស​មាន​អំណាច​។

សាកសព​អភិបាលក្រុង​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​តំបន់​ភ្នំ​នៅ​ជាយក្រុង​សេ​អ៊ូ​ល​ភាគ​ខាងជើង​។ ការ​រក​ឃើញ​នោះ​ គឺ​ប៉ុន្មាន​ម៉ោង​ក្រោយ​ការ​រាយការណ៍​របស់​របស់​កូនស្រី​លោក ហើយ​ប៉ូលិស​ច្រើន​រូប បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​រុករក​នោះ​។ សព​របស់​លោក​ត្រូវ​បាន​គេ​នាំយក​ចុះ​ពី​ភ្នំ​នា​ព្រឹក​ថ្ងៃ​ទី​១០​ កក្កដា​នេះ​ ហើយ​បន្ទាប់​មក​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​។

ជា​មនុស្ស​លេចធ្លោ​មួយ​រូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច លោក​PARK WON SOON ចាប់តាំងពី​ឆ្នាំ​២០១១​មក​ ជា​អភិបាលក្រុង​សេ​អ៊ូ​ល មាន​ប្រជាជន​ប្រមាណ​ជា​១០​លាន​នាក់ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ