ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​មួយ​ថ្ងៃ ប្រេ​ស៊ី​ល​ផ្ទុះ​កូ​វី​ដ​១៩ ជាង​៤០០០០​ករណី

3 ឆ្នាំ មុន

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​បាត់បង់​ជីវិត​ជិត​៧០០០០​នាក់​ពី​មេរោគ​ឆ្លង​ថ្មី បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ថ្មី​ចំនួន ១,២២០​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​ទូ​ទាំង​ប្រទេស…

ប្រេ​ស៊ី​ល ៖ ប្រទេស​ប្រេ​ស៊ី​ល មាន​អ្នក​បាត់បង់​ជីវិត​ជិត​៧០០០០​នាក់​ពី​មេរោគ​ឆ្លង​ថ្មី បន្ទាប់​ពី​ក្រសួងសុខាភិបាល​បាន​រាយការណ៍​ថា យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ថ្មី​ចំនួន ១,២២០​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត ក្នុង​រយៈពេល ២៤​ម៉ោង​ចុង​ក្រោយ​។ ចំនួន​អ្នក​បាត់បង់​ជីវិត​ទូ​ទាំង​ប្រទេស ឥឡូវនេះ​មាន​ចំនួន​ប្រមាណ ៦៩,១៨៤​នាក់​។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន CNN ។

ក្រសួង​នេះ ក៏​បាន​រាយការណ៍​យ៉ាង​ហោច​ណាស់​ចំនួន ៤២,៦១៩​ករណី​ថ្មី​ៗ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ក្នុង​ប្រទេស​កើន​ដល់​ប្រមាណ ១,៧៥៥,៧៧៩ ។

ប្រេ​ស៊ី​ល នៅ​តែ​បន្ត​តំណែង​លើ​តារាង​កូ​វី​ដ​១៩ ក្នុង​ចំណាត់ថ្នាក់​លេខ​២ បន្ទាប់​ពី​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​អង្គា​រ៍ ប្រធានាធិបតី​នៃ​ប្រទេស​ប្រេ​ស៊ី​ល គឺ​លោក Jair Bolsonaro បាន​ប្រកាស​ថា គាត់​បាន​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ ហើយ​កំពុង​តែ​សម្រាក់​ព្យាបាល​នៅផ្ទះ​។

ការិយាល័យ​សារព័ត៌មាន​របស់​ប្រធានាធិបតី​បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី Bolsonaro មាន​សុខភាព​ល្អ និង ការ​វិវត្តន៍​នៃ​ជំងឺ គឺ​កំពុង​តែ​ឈាន​ទៅ​រក​ភាពល្អ​ប្រសើរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ