មុន​នេះ​បន្តិច អភិបាលក្រុង​សេ​អ៊ូ​ល ដែល​បាត់​ខ្លួន ប៉ូ​លី​សរក​ឃើញ​សាកសព​លោក


ទីក្រុង​សេ​អ៊ូ​ល ៖ បន្ទាប់​ពីលោកអភិបាលក្រុង​សេ​អ៊ូ​ល បាន​បាត់​ខ្លួន ​កម្លាំង​ប៉ូលិស​កូរ៉េ​ខាងត្បូង ​ស្វែងរក​ឃើញលោក​ចៅហ្វាយ​ក្រុង​សេ​អ៊ូ​ល បាន​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ នេះ​បើ​តាម​សារព័ត៌មាន RT ចេញផ្សាយ​នៅ​ថ្ងៃ​យប់​ទី​០៩ កក្កដា ២០២០ ។

កម្លាំង​ប៉ូលិសបាន​ចេញ​ស្វែង​រុករកលោក ផាក វ៉ុ​ន​ស៊ូ​ន Park Won-sun វ័យ​៦៤​ឆ្នាំ ​ជាអភិបាល​ក្រុង​សេ​អ៊ូ​ល បន្ទាប់​ពី​កូនស្រី​របស់លោក បាន​ប្តឹងប៉ូលិស​ថា ឳ​ពុក​បាន​បាត់​ខ្លួន កាលពី​ព្រឹក​ថ្ងៃ​ទី​០៩ កក្កដា ២០២០ ហើយ​ទូរស័ព្ទ​ក៏​ទាក់ទង​មិន​ចូល ។

យោង​តាម​មន្ត្រី​ប៉ូ​លី​សកូរ៉េ​ខាងត្បូង បានអោយ​ដឹង​ថា អភិបាលក្រុង​សេ​អ៊ូ​ល លោក ផាក វ៉ុ​ន​ស៊ូ​ន ត្រូវ​បាន​គេ​រក​ឃើញ​ សាកសពលោក ​នៅ​ភាគ​ខាងជើង ទីក្រុង​សេ​អ៊ូ​ល ។

មន្ត្រី​ប៉ូ​លី​ស បានបន្ត​ថា តាមការ​ស្រាវជ្រាវ លោកអភិបាលក្រុង​សេ​អ៊ូ​ល មិន​បាន​បង្ហាញខ្លួន​នៅ​កន្លែងធ្វើការទេ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​ជំរុញ​ឱ្យ​ក្រុម​គ្រួសារ​របស់​គាត់ ជូនដំណឹង​ដល់ប៉ូ​លី​ស ។ ទូរស័ព្ទ​ដៃ​របស់​លោក​អភិបាលក្រុង បាន​បិទ ចុងក្រោយ​ត្រឹមបង្ហាញ​សារ​មួយ ប៉ុណ្ណោះ ។ សញ្ញា​សារ​ទូរស័ព្ទ​របស់​គាត់ដែលបង្ហាញ​​ចុង​ក្រោយនេះហើយ ទើបប៉ូលិសកំណត់តំបន់បាន ដោយស្រាវជ្រាវមើលតាម​កាមេរ៉ា​សុវត្ថិភាពតាមផ្លូវ ក៏ប្រទះ​ឃើញ​ លោក ផាក វ៉ុ​ន​ស៊ូ​ន ​ចុង​ក្រោយ នៅ​ជិត​តំបន់​ព្រៃ​មួយ នៅ​ភាគ​ខាងជើង នៃ​ទីក្រុង​សេ​អ៊ូ​ល ។

មន្ត្រី​ប៉ូ​លី​ស​ប្រហែល​៦០០​នាក់ បាន​ឆែកឆេរ​តំបន់​នោះ ដោយ​មានសត្វឆ្កែ និង​ដ្រូ​ន​ផងដែរ ។ ប៉ូ​លី​សបាន​និយាយ​ថា ពួក​គេ​បាន​រក​ឃើញ​សាកសព​របស់​លោក ផាក វ៉ុ​ន​ស៊ូ​ន ។

មរណភាព​របស់​លោក​អភិបាលក្រុង​សេ​អ៊ូ​ល គេ​នៅ​មិន​ទាន់​ដឹង​មូលហេតុ ច្បាស់​នៅឡើយ ខណៈ​កម្លាំង​ប៉ូលិសកំពុង​ស៊ើប​អ​ង្គេ​ត​នៅ​កន្លែង​កើតហេតុ ព័ត៌មាន​លម្អិត ទីភ្នាក់ងារសារព័ត៌មាន​យ៉ុ​ន​ហាប់​របស់​កូរ៉េ​ខាង​ត្បួ​ង នឹង​ផ្សាយ​ជា​បន្តបន្ទាប់ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ