ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទូច​យក​មក​ផាកពិន័យ​គ្មាន​លើកលែង រថយន្ត​ណា​ដែល​ចត​ល្មើសច្បាប់​ចរាចរណ៍

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍ ស្ទូច​រថយន្ត​ទាំងឡាយ​ណា ដែល​ចត​ល្មើស​ស្លាក​សញ្ញា…

រាជធានី​ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​ចរាចរណ៍ ស្ទូច​រថយន្ត​ទាំងឡាយ​ណា ដែល​ចត​ល្មើស​ស្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាចរណ៍ យក​មក​ធ្វើការ​ផាកពិន័យ ដោយ​គ្មាន​ការ​លើកលែង​ឡើយ ។

ឧត្តមសេនីយ៍ឯក ស ថេ​ត បាន​បញ្ជា​បែប​នេះ នៅ​ក្នុង​កិច្ចប្រជុំ​ដក​ពិសោធន៍ ការ​អនុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ ។

លោកស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ដល់​ការ​រិ​យា​ល័យ​ចរាចរណ៍​ផ្លូវគោក ការ​រិ​យា​ល័យ​សណ្តាប់ធ្នាប់ និង​អធិការ​នគរបាល​ទាំង​១៤​ខណ្ឌ ត្រូវ​តែ​ចេញ​កម្លាំង និង​រថយន្ត​ស្ទូច ជា​ប្រចាំ ដើម្បី​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​តាម​គ្រប់​គោលដៅ​ទាំងអស់ ដើម្បី​កាត់​បន្ថយ​ការ​កកស្ទះ និង​រៀបចំ​ទីក្រុង​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាពល្អ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ