ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​គ្រូបង្វឹកម្នាក់​កំពុង​រក​វិធីសាស្ត្រ​ចងចិត្ត Pogba ឱ្យ​បន្ត​អនាគត​ដ៏​​វែង​នៅលើ​ទឹកដី​ Old Trafford

3 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United កំពុង​រក​វិធីសាស្ត្រ…

ប្រទេស​អង់គ្លេស ៖ លោក Ole Gunnar Solskjaer គ្រូបង្វឹក​ក្រុម​បិសាច​ក្រហម Manchester United កំពុង​រក​វិធីសាស្ត្រ ដើម្បី​ធានា​ពី​អនាគត​ដ៏​វែង​ឆ្ងាយ​របស់​ខ្សែបម្រើ Paul Pogba នៅ​ទឹកដី Old Trafford ។

ដំណឹង​ជា​ច្រើន​នៅ​មុន​ពេល​ផ្ទុះ​ការ​រីក​រាលដាល​នៃ​វីរុស​កូ​វី​ដ​១៩ បាន​លើក​ឡើង​ពី​ខ្សែបម្រើ​បារាំង​វ័យ​២៧​ឆ្នាំ​រូប​នេះ ដែល​នឹង​ចាក​ចេញពី​ក្រុម Man United នៅ​ផ្សា​រដោះ​ដូរ​កីឡាករ​រដូវក្តៅ​នេះ​។ ហើយ Real Madrid និង​អតីត​ក្លិប​ចាស់ Juventus សុទ្ធតែ​បាន​បង្ហាញ​ពី​ការ​ចង់បាន​ម្ចាស់​មេដាយមាស​ព្រឹត្តិការណ៍ World Cup 2018 ខាងលើ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ Pogba ដែល​ទើបតែ​ជា​សះស្បើយ​ពីរ​បួស​នោះ បច្ចុប្បន្ន​បាន​បង្កើត​ទំនាក់ទំនង និង​ជា​ដៃគូ​ល្អ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ ជាមួយ​កីឡាករ​ចំណូល​ថ្មី Bruno Fernandes នៅ​ក្នុង​ការ​ប្រកួត​កន្លង​មក​របស់​ក្រុម Man United ក្នុង​ក្រប​ខណ្ឌ Premier League ។

ដោយឡែក​កិច្ចព្រមព្រៀង​បច្ចុប្បន្ន​របស់ Pogba នឹង​ផុតកំណត់​ក្នុង​រយៈពេល ១២​ខែ​ទៀត ប៉ុន្តែ Man United ក្រោម​ការ​ដឹកនាំ​របស់​លោក Solskjaer កំពុង​រក​វិធីសាស្ត្រ​យ៉ាងណា ដើម្បី​ចងចិត្ត​ខ្សែបម្រើ​រូប​នេះ ឱ្យ​បន្ត​អនាគត​វែង​ឆ្ងាយ​លើ​ទឹកដី Old Trafford​។

ជាក់ស្តែង​បន្ទាប់​ពី​បាន​ពន្យា​កិច្ចសន្យា​ដល់​ខ្សែបម្រើ Nemanja Matic ក៏​ដូច​ជា​ខ្សែបម្រើ Scott McTominay រួច​មក លោក Solskjaer ក៏​ចង់អោយ Pogba បន្ត​ប្តេជ្ញា​ចិត្ត​ជាមួយ​ក្លិប​មួយ​នេះ ដោយ​លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ជា​ការ​ពិត​ណាស់ យើង​ចង់​រក្សា​កីឡាករ​ល្អ​ៗ ក្នុង​ក្រុម​របស់​យើង ហើយ​ខ្ញុំ​សង្ឃឹមថា យើង​នឹង​អាច​ធ្វើ​វា​បាន​។ ចាប់តាំងពី Paul បាន​ត្រឡប់​មក​វិញ គេ​មើលទៅ​ហាក់ដូច​ប្រសើរ​ជាង​មុន​ច្រើន​។ គេ​រីករាយ​នឹង​បាល់ទាត់ ជាមួយ​ការ​លេង​របស់់​គេ​។ ដូច្នេះ​យើង​នឹង​មើល​ពី​កា​រវិ​វត្ត​ទៅ​មុខ​បន្ត​ទៀត​»៕ (​ដកស្រង់​ចេញពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ