លោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) ល្បីក្នុងផ្នែកធ្វើការឥតឈប់ឈរគ្មានពេលសម្រាក ។ ក្រៅពីមានតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla ហើយលោកក៏ជានាយកប្រតិបត្តិរបស់ SpaceX និងក្រុមហ៊ុនតូចៗជាច្រើនទៀតដែរដូចជា OpenAI, Neuralink, Boring Company និង SolarCity ជាដើម ។

ក្នុងពេលដែលលោកមានទំនួលខុសត្រូវលើក្រុមហ៊ុនជាច្រើនដូជខាងលើនេះ អ្នកប្រហែលជាគិតថាលោកមិនមានចំណេះដឹងច្រើនលើកិច្ចការរបស់ក្រុមហ៊ុននីមួយៗទេ ប៉ុន្តែការពិតជាក់ស្តែងវាមិនដូច្នេះឡើយ ។
យោងទៅតាមលោក ហ្ការ៉េត រីសមេន (Garrett Reisman) ដែលជាវិស្វករម្នាក់ និងអតីតអាវកាសចរដែលបានធ្វើការជាមួយលោក ម៉ាស អស់រយៈពេលជាច្រើនឆ្នាំមកហើយបន្ទាប់ពីចាកចេញពី NASA ទៅចូលរួម SpaceX បានកោតសរសើរលោក ម៉ាស យ៉ាងខ្លាំងព្រោះតែសមត្ថភាពរបស់លោកក្នុងការតាមដានរាល់កិច្ចការទាំងតូចទាំងធំរបស់ក្រុមហ៊ុន ។
លោក រីសមេន បាននិយាយក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះថា លោកបានជួបមនុស្សដែលវៃឆ្លាតជាច្រើនតែពួកគេភាគច្រើនឆ្លាតតែក្នុងផ្នែកណាមួយទេ ប៉ុន្តែសម្រាប់លោក ម៉ាស វិញ លោកមានសមត្ថភាពក្នុងការសន្ទនាជាមួយវិស្វករធំៗពីបញ្ហាមួយមុននឹងប្តូរទៅពិភាក្សាជាមួយអ្នកផលិតមួយក្រុមទៀតពីបញ្ហាផ្សេងទៀតមិនថាប្រធានបទទាំងនោះសុទ្ធជាប្រធានបទដ៏ស្មុគស្មាញប៉ុនណាក៏ដោយ។
តើលោក ម៉ាស ធ្វើដូច្នេះបានដោយវិធីណា? តើលោកគ្រប់គ្រងពេលវេលារបស់លោកយ៉ាងដូចម្តេចដើម្បីអាចបែងចែកខ្លួនសម្រាប់កិច្ចការជាច្រើនដូច្នេះ?
លោកធ្លាប់បានចែករំលែកនូវគន្លឹះងាយមួយកាលពីប៉ុន្មានឆ្នាំមុន ។ លោកចូលចិត្តបែងចែលពេលវេលារបស់លោកដើម្បីអនុញ្ញាតឲ្យលោកផ្តោតស្មារតីលើក្រុមហ៊ុនតែមួយទេក្នុងពេលណាមួយ ។ ឧទាហរណ៍ដូចជានៅថ្ងៃច័ន្ទ ព្រហស្បត្តិ៍ និងសុក្រ លោកចំណាយពេលលើកិច្ចការរបស់ SpaceX សុទ្ធ ខណៈដែលថ្ងៃអង្គារ៍ ពុធ និងសៅរ៍គឺសម្រាប់ Tesla វិញ ខណៈដែលថ្ងៃអាទិត្យលោកអាចជ្រើសរើសតាមការទាមទាររបស់ក្រុមហ៊ុនទាំងពីរ ។
ជាក់ស្តែង មិនមែនមនុស្សគ្រប់គ្នាមានឱកាសក្នុងការគ្រប់គ្រងក្រុមហ៊ុនធំៗពីរក្នុងពេលតែមួយទេ ហើយការធ្វើការ ៧ថ្ងៃក្នុងមួយសប្តាហ៍ក៏មិនតែងតែល្អសម្រាប់មនុស្សគ្រប់គ្នាដែរ ។ ប៉ុន្តែសម្រាប់អ្នកដែលចាប់ចាប់អារម្មណ៍ក្នុងការបង្កើតនប្រសិទ្ធិភាពការងាររបស់ខ្លួន ការបែងចែកពេលវេលាដូច្នេះអាចជួយអ្នកបាន ៕
ចែករំលែកព័តមាននេះ