ប្រទេសចិន-អាមេរិក ៖ រដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាងយី ថ្លែងកាលពីថ្ងៃទី៩ កក្កដា ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរនានា ចាប់តាំងពីទំនាក់ទំនងរវាងប្រទេសទាំង២ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩មក ដោយលោកបន្តថាមានលទ្ធភាព សម្រាប់ប្រទេសទាំង២វិលទៅរកផ្លូវដ៏ល្អវិញ ។
ក្នុងសុន្ទរកថាមួយចញផ្សាយតាមវ៉េបសាយរបស់ក្រសួងការបរទេសចិន លោកវ៉ាង យី បានអំពាវនាវដល់ចិននិងអាមេរិកឲ្យស្វែងរករួមគ្នាបណ្ដាមធ្យោបាយរួមរស់ជាមួយគ្នាដោយសន្តិភាពបញ្ចេញថែមទៀតថាមពលវិជ្ជមាន ។
ទំនាក់ទំនងចិន-អាមេរិកមានភាពតានតឹងចាប់តាំងពីការលេចការឆ្លងរាលដាលនៃវីរុសCOVID-19 និងជាមួយបណ្ដាវិធានការដែលចិនបានចាត់នៅហុងកុង ។ ភាពតានតឹងទាំងនោះនៅបន្ថែមជម្លោះខាងពាណិជ្ជកម្មដែលមានតាំងពីយូរមកហើយរវាងក្រុងវ៉ាសិុនតោន និងក្រុងប៉េកាំង ។
លោកវ៉ាងយីបានបរិហារនយោបាយអាមេរិកចំពោះចិន ដែលផ្អែកលើការយល់ខុសខាងយុទ្ធសាស្ត្រគ្មានមូលដ្ឋានពិតប្រាកដ ។ លោកធ្វើសេចក្ដីថ្លែងការណ៍នោះបន្ទាប់ពីរដ្ឋមន្ត្រីការបរ
ទេសអាមេរិក លោក MIKE POMPEO និយាយកាលពីថ្ងៃទី៨ កក្កដា ថា ពិភពលោកមិនត្រូវអនុញ្ញាតឲ្យមានការសម្លុតបំភ័យរបស់ចិនឡើយ ដោយលើកពីជម្លោះដែនដីរបស់ចិនជាមួយឥណ្ឌា វៀតណាម និងជប៉ុន ។
លោកបន្តថាត្រូវមានការចរចាបន្ថែមទៀត និងជាពិសេសកិច្ចសហប្រតិបត្តិការក្នុងការតស៊ូប្រឆាំងការឆ្លងរាលដាលនៃវីរុស ដែលនឹងរួមចំណែកដល់ការធ្វើឲ្យទំនាក់ទំនងទ្វេភាគីដើរលើផ្លូវដ៏ល្អ ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ