៣​ថ្ងៃ​ជាប់​គ្នា​ហើយ​ រក​ពុំ​មាន​អ្នក​ឆ្លង​ថ្មី​ណា​ម្នាក់​ឡើយ​នៅ​ក្រុង​ប៉េ​កាំ​ង​ឡើយ​


ប្រទេស​ចិន ៖ គណៈកម្មាធិការ​សុខាភិបាល​ក្រុង​ប៉េ​កាំ​ង ប្រកាស​នា​ថ្ងៃ​ទី​៩ កក្កដា​ថា ក្រុង​ប៉េ​កាំ​ង​នា​ថ្ងៃ​ទី​៨ កក្កដា ពុំ​កត់សម្គាល់​ឃើញ​អ្នក​ឆ្លង​វីរុស​ថ្មី​ណា​ម្នាក់​ក្នុង​ក្រុង​នេះ​ឡើយ ។ នេះ​ជា​ថ្ងៃ​ទី​៣​ជាប់​គ្នា​ហើយ​ដែល​ក្រុង​ប៉េ​កាំ​ង​ពុំ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ណា​ម្នាក់ ។

ក្នុង​របាយការណ៍​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​អាជ្ញាធរ​សុខាភិបាល​ក្រុង​ប៉េ​កាំ​ង​បញ្ជាក់​ថា ពុំ​មាន​ករណី​សង្ស័យ​ណា​ម្នាក់ និង​ករណី​អ្នកមាន​រោគ​សញ្ញា​ណា​ម្នាក់​ត្រូវ​បាន​រាយការណ៍់​ហើយ​អ្នក​ជំ​ងឹ​៣២​នាក់ បានជា​សះ​ស្បើយ​ចាក​ចេញពី​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ទី​៨ កក្កដា ។

កាលពី​ថ្ងៃ​ទី​១១ មិថុនា រដ្ឋធានី​ចិន អះអាង​ពីអ្នក​ឆ្លង​វីរុស​ក្នុង​ទីក្រុង​នោះ​ដល់​ទៅ​៣៣៥​នាក់ ក្នុង​នោះ​២៧៥​នាក់ ស្ថិត​ក្នុង​មន្ទីរពេទ្យ​នៅឡើយ និង​៦០​នាក់​ជា​សះស្បើយ​និង​ចាក​ចេញពី​មន្ទីរ​ពេទ្យ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ