ប្រុងនាំទៅវៀតណាមជិត២គីឡូក្រាមឯណោះ


ខេត្តស្វាយរៀង ៖ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​និង​បង្ក្រាប​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ម្នាក់​ ជា​ជនជាតិ​យួន រួម​ទាំង​វត្ថុ​តាង​គ្រឿងញៀន​ជិត​២​គីឡូក្រាម ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​បង្ក្រាប​ជនស​ង្ស​យ័​ម្នាក់​ជា​ជនជាតិ​វៀតណាម រួម​ជាមួយ​វត្ថុតាង​ថ្នាំ​ញៀន​មេ​តំ​ហ្វេ​តា​មីន​(ICE)​ចំនួន​២៥កញ្ចប់ ក្នុង​នោះ​ធំ​១២​កញ្ចប់ និង​១​ដុំ​ធំ សរុប​ទម្ងន់ជិត​២​គីឡូក្រាម និង​អុ​ិ​ច​ស្តា​សុ​ី​ចំនួន​២៣​គ្រាប់ ។

ប្រភព​ដដែល​បន្ត​ថា ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​ឧត្តមសេនីយ៍ទោ កឹង ឃ​ន ស្នង​ការ​នគរបាល​ខេត្ត និង​ក្រោម​ការ​ដឹកនាំ​សម្របសម្រួល​ផ្ទាល់​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលា​ដំបូ​ង​ខេត្ត នា​វេលា​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០២០ នគរ​បាល​ប៉ុស្តិ៍​សង្កាត់បា​វិត សហការ​ជាមួយ​នគរបាល​ក្រុង​បា​វិត និងនគរបាល​កា​រិ​យា​ល័យ​​ប្រឆាំង​គ្រឿងញៀន​ខេត្តបាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​និង​បង្ក្រាបករណី​ជួញដូរ​គ្រឿង​ញៀន​ឆ្លង​ដែន នៅ​ភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត ។

នៅ​ក្នុង​ប្រតិបត្តិការ​នេះ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ង្វៀ​ន ថា​ន់​ហាវ ភេទ​ប្រុស ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ក្នុង​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ជិត​២​គីឡូក្រាម ខណៈ​ជនសង្ស័យ​បម្រុង​នាំ​ឆ្លង​ដែន​ទៅ​កាន់​ប្រទេស​វៀតណាម ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ចាប់បាន​ជនសង្ស័យ​ម្នាក់​នេះ​ហើយ សមត្ថកិច្ច​បាន​សាកសួរ​សង្ស័យ​ដើម្បី​ស្រាវជ្រាវ​រក​បក្ខពួក​និងមេខ្លោង ក៏​ប៉ុន្តែ​ជនសង្ស័យ​មិន​ព្រម​សារភាព​និង​បង្ហើប​ប្រាប់​ពី​បក្ខពួក​ទេ ។ រហូត​ដល់​ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ ទើប​សមត្ថ​កិច្ច​កសាងសំណុំរឿង​បញ្ជូន​ទៅ​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​។

លុះ​នៅ​ថ្ងៃ​ទី​៧ ខែកក្កដា ឆ្នាំ​២០២០ ជនសង្ស័យ​និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អយ្យ​ការ​​អម​សាលាដំបូង​ខេត្ត ហើយ​លោក​ចៅក្រម​បាន​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ
​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ