ផ្នត់គំនិត​ពិសេស ៤ ជួយ​ឱ្យ​អ្នក​ជោគជ័យ​ខ្លាំង !


យោង​ទៅ​តាម​លោក រ៉ៃ​អេ​ន ហ្គ​ត​ហ្វ្រេ​ដ​សាន់ (Ryan Gottfredson) ដែល​ជា​គ្រូបង្វឹក​ផ្នែក​សតិ​បាន​និយាយ​ប្រាប់​ថា ផ្នត់គំនិត​គឺជា​មូលដ្ឋាន​នៃ​ការ​គិត ការ​រៀនសូត្រ និង​អាកប្បកិរិយា​របស់​មនុស្ស ។

សាស្ត្រាចារ្យ​នៅ Mihaylo College of Business and Economics ដែល​បាន​ចំណាយពេល ៦​ឆ្នាំ​ដើម្បី​ស្រាវជ្រាវ​ពី​វិទ្យាសាស្ត្រ​នៃ​ផ្នត់គំនិត​ម្នាក់​នេះ​បាន​ប្រាប់​មក​ថា «​ប្រសិនបើ​ពួក​យើង​អាច​ធ្វើ​ឲ្យ​ការ​មើល និង​ការ​បកស្រាយ​ពី​ពិភពលោក​របស់​យើង​កាន់តែ​ប្រសើរ​ឡើង​នោះ ពួក​យើង​នឹង​អាច​ទទួលយក​ព័ត៌មាន និង​រស់រាន​មានជីវិត​ក្នុង​ពិភពលោក​របស់​យើង​ដោយ​កាន់តែ​មាន​ប្រសិទ្ធិ​ភាព​» ។

មាន​ន៍​យ​ថា ការ​មាន​ផ្នត់គំនិត​ដែល​ត្រឹមត្រូវ​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន ហើយ​ខាងក្រោម គឺជា​ផ្នត់គំនិត​ទាំង​បូ​ន​ដែល​ជះ​ឥទ្ធិពល​លើ​ការ​ជោគជ័យ​បើ​យោង​ទៅ​តាម​លោក ហ្គ​ត​ហ្វ្រេ​ដ​សាន់ ។

១. ផ្នត់គំនិត​លូតលាស់
មនុស្ស​ដែល​មាន​ផ្នត់គំនិត​ថា​មនុស្ស​អាច​ផ្លាស់​ប្តូរ អភិវឌ្ឍន៍ និង​ធ្វើ​ឲ្យ​ទេព​កោសល្យ សមត្ថភាព និង​ភាព​វៃឆ្លាត​របស់​ពួក​គេ​កាន់តែ​ប្រសើរ​ឡើង​នោះ គឺជា​មនុស្ស​ដែល​មាន​ផ្នត់គំនិត​លូតលាស់ ។ អ្នក​ទាំងនេះ​មាន​សមត្ថភាព​ខ្ពស់​ជាង​អ្នក​ដទៃ​ក្នុង​ការ​រៀន​ជំនាញ​ថ្មី​ៗ ហើយ​ពួក​គេ​មិន​ឲ្យ​តម្លៃ​ខ្លួន​តាម​ទេព​កោសល្យ និង​សមត្ថភាព​ដែល​ខ្លួន​មាន​ទេ ។

២. ផ្នត់គំនិត​បើក​ទូលាយ
ផ្នត់គំនិត​បើក​ទូលាយ​ជា​ការ​បើក​ទូលាយ​ដើម្បី​ទទួលយក​គំនិត​ថ្មី​ៗ និង​មានការ​ប្តេជ្ញា​ស្តាប់​តាម​យោបល់​របស់​អ្នក​ដទៃ​ផង​ដែរ ។ អ្នក​ដែល​មាន​ផ្នត់គំនិត​នេះ​មាន​សមត្ថភាព​ក្នុង​ការ​ប្រមូល​ព័ត៌មាន និង​គិត​បាន​ខ្ពស់​ជាង​ដែល​អាច​បង្កើន​ភាព​ច្នៃប្រឌិត និង​ការ​ធ្វើ​នវ​នុ​វត្ត​ន៍​ថ្មី​ៗ​ជាដើម ។

៣. ផ្នត់គំនិត​ចង់​ឈ្នះ
អ្នក​ទាំងនេះ​ផ្តោត​ស្មារតី​លើ​ការ​ឈ្នះ និង​ការ​សម្រេច​បាន​អ្វីមួយ ។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​គោលដៅ​ច្បាស់លាស់​និង​តែងតែ​ដើរទៅ​រក​គោលដៅ​ទាំងនោះ​ជា​និច្ច ។ ការ​ស្រាវជ្រាវ​បាន​ប្រទះ​ឃើញ​ថា​អ្នក​ដែល​មាន​ផ្នត់គំនិត​នេះ​ភាគច្រើន​ជា​មនុស្ស​វិជ្ជមាន បើក​ទូលាយ​ក្នុង​ការ​ផ្លាស់​ប្តូរ និង​មាន​ភាគរយ​ក​ច្រើន​ក្នុង​ការ​ជំនះ​រាល់​ឧបសគ្គ និង​ការ​បរាជ័យ ព្រមទាំង​អាច​បំពេញ​កិច្ចការ​បាន​ល្អ​ជាង​អ្នក​ដទៃ​ផង​ដែរ ។

៤. ផ្នត់គំនិត​ដាក់ខ្លួន
មនុស្ស​ដែល​មាន​ផ្នត់គំនិត​នេះ​តែងតែ​មើលឃើញ​អ្នក​ដទៃ​ស្មើ​ៗ​គ្នា ហើយ​មិន​គិត​ថា​ខ្លួន​ល្អ​ជាង​អ្នក​ដទៃ​ឡើយ ។ អ្នក​ដែល​មានគំនិត​នេះ​យល់​ពី​តម្លៃ​ខ្លួន​របស់​អ្នក​ដទៃ​ហើយ​ភាគច្រើន​ទទួល​បាន​ជំនឿ​ទុកចិត្ត​ពី​អ្នក​ដទៃ​ច្រើន​ផង​ដែរ ព្រមទាំង​អាច​បង្កើត​នូ​រ​បរិស្ថាន​ដែល​មានការ​ឆ្លើយ​តប និង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ដទៃ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ