លុយខ្មែរចាញ់ប្រៀបលុយសាំងហ្គាពួរ តែខ្លាំងជាងលុយវៀតណាម និងស្មើគ្នាជាមួយលុយថៃ


រាជធានីភ្នំពេញ ៖ ហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរថ្ងៃនេះធៀបនឹងថ្ងៃម្សិលមិញ គឺចាញ់ ប្រៀបប្រាក់ដុល្លារសាំងហ្គាពួរ ប៉ុន្តែខ្លាំងជាងប្រាក់ដុងវៀតណាម និងស្មើគ្នាជាមួយប្រាក់ បាតថៃ ។

ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ៩ខែកក្កដា ឆ្នាំ ២០២០នេះឱ្យដឹងថា ហាងឆេង អត្រាប្តូរប្រាក់ដុល្លារសាំងហ្គាពួរមានកម្លាំងខ្លាំងជាងប្រាក់រៀលខ្មែរដែល ១ដុល្លារសាំងហ្គា ពួរ ទិញចូល ២៩៤០ រៀល លក់ចេញរហូតដល់ ២៩៧០ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ២៩២៩ រៀល និងលក់ចេញតែ ២៩៥៨ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះសម្រាប់ប្រាក់ដុងវៀតណាមវិញនៅថ្ងៃនេះដែរ គឺចាញ់ប្រៀបប្រាក់រៀលខ្មែរបន្តិច ដោយ ១០០០ ដុងវៀតណាម ទិញចូលត្រឹមតែ ១៧៦ រៀល លក់ចេញ ១៧៨ រៀល ដោយ កាលពីថ្ងៃម្សិលមិញទិញចូលរហូតដល់ ១៧៧ រៀល និងលក់ចេញដល់ទៅ ១៧៨ រៀល ឯណោះ ។

ជាមួយគ្នានេះសម្រាប់ប្រាក់បាតថៃធៀបនឹងប្រាក់រៀលខ្មែរ ថ្ងៃនេះ និងថ្ងៃម្សិលមិញ អត្រា ទិញចូលមិនប្រែប្រួលទេ គឺ ១បាតថៃ ទិញចូល ១៣១ រៀល ប៉ុន្តែសម្រាប់អត្រាលក់ចេញ មានការប្រែប្រួលបន្តិចដែលថ្ងៃនេះ ១បាតថៃ លក់ចេញ ១៣៣ រៀល ខណៈដែលកាល ពីថ្ងៃម្សិលមិញ លក់ចេញ ១៣២ រៀល ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី
សូម​អរគុណ