រាជធានីភ្នំពេញ ៖ វីដេអូពីកាមេរ៉ាសុវត្ថិភាពថតបានស្ដែងៗ ពីសកម្មភាព ដែលចោរស្រីដែលបានឆក់កាបូបលោកចៅក្រម ហើយជិះម៉ូតូរត់គេចខ្លួន ត្រូវលោកបើករថយន្តតាមពីក្រោយ ដេញបុកបណ្តាលអោយស្ត្រីជាចោរឆក់ស្លាប់ភ្លាមៗ នៅផ្លូវហាណូយ ស្ថិតក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ជនសង្ស័យម្នាក់ ជាស្ត្រីតែកាត់សក់ធ្វើជាប្រុស បានត្រូវចៅក្រមសា
លាដំបូងខេត្តកោះកុងម្នាក់ បើករថយន្តដេញបុកបណ្តាលឱ្យស្លាប់នៅនឹងកន្លែង ។ ទោះបីជាបែបណា ក្នុងពេលនោះលោកចៅក្រមវ័យក្មេងរូបនេះ មិនបានដឹងថា ជនសង្ស័យដែលធ្វើសកម្មភាពឆក់កាបូបរបស់គាត់ជាស្ត្រី តែងខ្លួនជាប្រុសនោះទេ ។
ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ២និង៤០នាទីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅខាងត្បូងហាងបាយសុខហុក តាមផ្លូវភ្នំពេញ-ហាណូយ ក្នុងភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។
សូមរម្លឹកថា លោកចៅក្រមខេត្តកោះកុង បើករថយន្តតាមបំបុកស្ត្រីជាចោរឆក់ស្លាប់
សូមទស្សនាវីដេអូ ដូចខាងក្រោម៖








ចែករំលែកព័តមាននេះ