ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រឿងសម្លកំពឹសកម្រើកឡើងវិញ ជាប់ចោទ​លួចលក់​ដីក្នុង​តំបន់បឹង​សំរោង​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​មួយ​ដូច​សម្ល​កំ​ពឹស​ដែល​មាន​ក្រុម​អ្នកតូច​ទាប និង​អ្នកធំ បម្រើ​ការងារ​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ​សាធារណៈ ជាប់​ពាក់​ព័ន្ធ​ករណី​ឃុបឃិត​គ្នា​លួច​លក់​ដី​អ្នក​ដទៃ​ទំហំ​ប្រមាណ​២២.៩០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​មួយ​ដូច​សម្ល​កំ​ពឹស​ដែល​មាន​ក្រុម​អ្នកតូច​ទាប និង​អ្នកធំ បម្រើ​ការងារ​នៅ​ក្នុង​ជួរ​មន្ត្រីរាជការ​សាធារណៈ ជាប់​ពាក់​ព័ន្ធ​ករណី​ឃុបឃិត​គ្នា​លួច​លក់​ដី​អ្នក​ដទៃ​ទំហំ​ប្រមាណ​២២.៩០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​កម្លាំង​សមត្ថ​កិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្ម​ទ ណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​ម្នាក់​ទៀត​ក្នុង​ចំណោម​បក្ខពួក​៨​នាក់ ដែល​៣​នាក់​នៅ​ក្នុង​ឃុំ និង​៥​នាក់​ស្ថិត​នៅ​ក្រៅ​ឃុំ ។

ជនសង្ស័យ​ម្នាក់​ខាងលើ​នេះឈ្មោះ ម៉ាត់ ឌី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជា​ប្រជា​ព​ល​រដ្ឋ​រស់នៅ​សង្កាត់​សំរោង ខណ្ឌ​ព្រែ​ព្នៅ រាជធានី​ភ្នំពេញ ដែល​គេ​ស្គាល់​ថា ជា​អ្នក​រកស៊ី​ទិញ​លក់​ដី ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថ​​កិច្ច​ចាប់ខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់​និង​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ដូច្នេះ​នេះ​ជា​ជន​ទី​៤ ត្រូវ​បាន​បញ្ជូន​ឲ្យ​ទៅ​​ឃុំ​​ក្នុង​ពន្ធនាគារ​ជាមួយ​បក្ខពួក ដើម្បី​រង់ចាំ​ការ​កាត់ទោស ។

សូម​រំលឹក​ថា លោក ពេជ្រ វេ​ជ្ជា​ធរ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នារ​សៀ​ស​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២០ បាន​សម្រេច​ចេញ​ដីកាឃុំខ្លួន​ជនសង្ស័យ​៣​នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​.(​ផ្តើមគំនិត​ក្នុង​អំពើ​លួច​លក់​អចលន វត្ថុ​របស់​អ្នក​ដ៏​ទៃ​) ។ ជនសង្ស័យ​ទាំង​៣ នាក់​នោះ​មាន ៖ ១-​ឈ្មោះ ឡុ​ង ដា​រ៉ា ភេទ ប្រុស អាយុ​៣៥​ឆ្នាំ ២-​ឈ្មោះ ឡូញ រស់ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ និង​៣-​ឈ្មោះ ប៉ូច ថេ​ន ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ។

សូម​បញ្ជាក់​ទៀត​ថា ជនសង្ស័យ​៣​នាក់​មានឈ្មោះ ឡុ​ង ដា​រ៉ា​.​ឡូញ រស់ នឹង​ឈ្មោះ ប៉ូច ថេ​ន ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ក្រសួងមហាផ្ទៃ ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២៧ ខែកុម្ភ​: ឆ្នាំ​២០២០ ដោយ​ជាប់​ពាក់​ពន្ធ​រឿង​លួច​លក់​ដី​អ្នក​ដទៃ​មាន​ទំហំ ២២.៩០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដែល​ពួក​គេ​រួម​គ្នា​ប្រព្រឹត្ត​ក្នុង​កំឡុង​ឆ្នាំ​២០១៨ ។

ដោយឡែក​លោក ស ថា​វី មិន​ត្រូវ​បាន​សមត្ត​កិច្ច​ឃាត់ខ្លួន​ទេ ប៉ុន្តែ​តំណាង​អយ្យការ​បាន​ចោទប្រកាន់​ជា​ផ្លូវការ​ក្នុង​សំណុំ រឿង​មួយ​នេះ ក្នុង​នោះ​គឺ​មាន​មនុស្ស​មួយ​ចំនួន​ជាប់​ពាក់​ពន្ធ​ហើយ​អាច​តុលាការ នឹង​ចេញ​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​នៅ​ពេល​ក្រោយ ។

លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង នឹង​ជា​អ្នកនាំពាក្យ​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ថ្លែង​ឲ្យ​ដឹង​ថា សំណុំរឿង​នេះ​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញា​រង បាន​បើក​ការ​ស៊ើបសួរ នឹង​ចោទប្រកាន់​ជនសង្ស័យ​៣​នាក់​ជា​ផ្លូវការ​ហើយ ហើយ​បាន​ធ្វើ​ដីកា​សន្និដ្ឋាន នឹង​បញ្ជូនសំណុំ​រឿង​ឲ្យ​ទៅ​ចៅក្រម​ស៊ើបសួរ ដើម្បី​ចាត់ការ​បន្ត ។ ព័ត៌មានពិស្តារ​នឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ