លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និងមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) មានមិត្តភាពរវាងគ្នា និងគ្នាអស់រយៈពេលជិត ៣០ឆ្នាំទៅហើយ ។ លើសពីនេះទៅទៀត លោក ហ្គេតស៍ មិនដែលស្ទាក់ស្ទើរក្នុងការចែករំលែកពីមេរៀនសំខាន់ៗដែលលោកបាហ្វេតបានបង្រៀនដល់លោកទេ ។

មេរៀនដែលសំខាន់ជាងគេ គឺការបង្រៀនឲ្យលោកយល់ដឹងពីសារៈសំខាន់នៃពេលវេលា ហើយលោក ហ្គេតស៍ បានប្រាប់មកថាមេរៀននេះជាកត្តាដែលធ្វើឲ្យលោកជោគជ័យដូចសព្វថ្ងៃនេះ ។
សម្រាប់លោក ហ្គេតស៍ លើលោកនេះមិនមានអ្វីដែលអាចទិញពេលវេលាបានទេ ដូច្នេះមនុស្សមិនគួរចំណាយពេលវេលាលើអ្វីដែលគ្មានប្រយោជន៍ឡើយ ។
លោក ហ្គេតស៍ បានចែករំលែកដែរថា លោក បាហ្វេត យល់ដឹងយ៉ាងច្បាស់ពីអ្វីដែលសំខាន់សម្រាប់លោកដោយហេតុដូចនេះទើបលោកមានពេលវេលានៅជិតទីប្រឹក្សារបស់លោក និងមនុស្សដែលលោកស្រលាញ់ផងដែរ ។ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចគ្រប់គ្រងពេលវេលាកាន់តែល្អជាងមុន ៖
១. រៀនទម្លាប់ល្អមួយមុនពេលចាប់ផ្តើមធ្វើការ
មុនពេលអ្នកអង្គុយចុះ និងចាប់ផ្តើមធ្វើការងារដែលមានក្នុងដៃ អ្នកគួរតែចំណាយពេលពី ៣០ ទៅ ៦០នាទីដំបូងដើម្បីរៀបចំតារាងពេលវេលាសម្រាប់កិច្ចការដែលអ្នកត្រូវសម្រេចក្នុងថ្ងៃនោះ និងកំណត់ពេលវេលាដែលអ្នកនឹងចំណាយសម្រាប់កិច្ចការទាំងនោះផងដែរ ។ ការធ្វើដូច្នេះនឹងបង្កើនប្រសិទ្ធិភាពការងាររបស់អ្នក ។
២. កុំចូលចិត្តធ្វើអ្វីដែលស្មុគស្មាញ
ផ្តោតស្មារតីលើគោលដៅដែលអ្នកចង់សម្រេច គឺជាវិធីងាយមួយដែលជួយឲ្យអ្នកចៀសវាងបញ្ហាស្មុគស្មាញដែលអ្នកអាចនឹងជួបប្រទះជារៀងរាល់ថ្ងៃ ។ រាល់ពេលដែលអ្នកជូបនួវបញ្ហាស្មុគស្មាញ អ្នកមិនគួរអនុញ្ញាតឲ្យខ្លួនបែកអារម្មណ៍ទៅគិតពីវាម្តងហើយម្តងទៀតទេ ។ ផ្ទុយមកវិញ អ្នកគួរតែយកចិត្តទុកដាក់លើអ្វីដែលអ្នកចង់សម្រេចក្នុងថ្ងៃនោះ ។
៣. រៀនបដិសេធនឹងការងារ
ការរៀនបដិសេធនឹងការងារជួយឲ្យមនុស្សកាត់បន្ថយកាតព្វកិច្ច និងសម្រេចបានលទ្ធផលល្អៗ ។ ផ្ទុយមកវិញ ការតែងតែទទួលការងារជានិច្ចអាចជំរុញឲ្យមនុស្សឆាប់នឿយហត់ និងស្ត្រេស ដែលអាចប៉ះពាល់ដល់សុខភាពផ្លូវកាយ និងផ្លូវចិត្តរបស់ពួកគេផងដែរ ៕
ចែករំលែកព័តមាននេះ