អាមេរិក ៖ សហរដ្ឋអាមេរិកបានអ្នកឆ្លងកូវីដ-១៩ ចំនួនរហូតល់៦ម៉ឺននាក់ក្នុងមួយថ្ងៃដោយក្នុងរដ្ឋតិចសាស និង កាលីហ្វញ៉ាមានអ្នកឆ្លងចំនួន១ម៉ឺននាក់ក្នុងរដ្ឋនីមួយៗ។ នេះជាតួលេខដ៏ខ្ពស់មិនធ្លាប់មានក្នុង២៤ម៉ោង ដោយធ្វើឲ្យអាមេរិកនៅតែរងការវាយប្រហារធ្ងន់ធ្ងរជាងគេបំផុតក្នុងពិភពលោក។
ចំនួនអ្នកឆ្លងកូវីដ-១៩ ពិភពលោកបានឡើងដល់ជិត១២លាននាក់ហើយគិតត្រឹមថ្ងៃពុធនេះហើយអ្នកស្លាប់មានចំនួន ៥៤០ ០០០នាក់។ ទន្ទឹមជាមួយគ្នានោះ លោកប្រធានាធិបតីត្រាំបានសម្រេចជាផ្លូវការនៅក្នុងការឈប់ ឲ្យជំនួយដល់អង្គការសុខភាព ពិភពលោក។ ការសម្រេចរបស់លោកអាចនឹងធ្វើឲ្យអង្គការសុខភាពពិភពលោកមានវិបត្តិលុយកាក់ ក្នុងការបំពេញការងាររបស់ខ្លួន៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ