ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​យក​សណ្ឋាគារ​មួយ​ធ្វើ​ជា​ការិយា​ល័យ​​សន្តិសុខ​នៅ​ហុងកុង

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ កក្កដា បាន​បើក​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​នៅ​ហុងកុង ដោយ​យក​សណ្ឋាគារ​មួយ​ធ្វើ​ជា​ការិយាល័យ​នោះ ។ សណ្ឋាគារ​ជា​ការិយាល័យ​សន្តិសុខ​របស់​ចិន​នៅ​ហុងកុង ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​នា​កណ្ដាល​​ក្រុង ស្ថិត​នៅ​ជិត​ឧទ្យាន​មួយ​ដែល​កាលពី​ឆ្នាំទៅ​មិ​ញ…

ក្រុង​ហុងកុង ៖ ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​៨ កក្កដា បាន​បើក​ការិយាល័យ​សន្តិសុខ​ជាតិ​របស់​ខ្លួន​នៅ​ហុងកុង ដោយ​យក​សណ្ឋាគារ​មួយ​ធ្វើ​ជា​ការិយាល័យ​នោះ ។

សណ្ឋាគារ​ជា​ការិយាល័យ​សន្តិសុខ​របស់​ចិន​នៅ​ហុងកុង ស្ថិត​ក្នុង​សង្កាត់​ពាណិជ្ជកម្ម​មួយ​នា​កណ្ដាល​​ក្រុង ស្ថិត​នៅ​ជិត​ឧទ្យាន​មួយ​ដែល​កាលពី​ឆ្នាំទៅ​មិ​ញ ជា​ចំណុច​សំខាន់​មួយ​ក្នុង​ចំណោម​ចំណុច​សំខាន់​ៗ​នៃ​ការ​ប្រមូលផ្ដុំ​គ្នា​របស់​ពួក​បា​តុករ​ស្និទ្ធ​ប្រជាធិបតេយ្យ ។

ការិយាល័យ​នោះ​នឹង​ត្រួតពិនិត្យ​ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ថ្មី​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​កាលពី​ស​ប្ដា​ហ៍​មុន ដោយ​ច្បាប់​នោះ​គ្រោង​ដាក់ទោស ការ​ធ្វើ​វិទ្ធង្សនា ភេរវកម្ម ការ​បំបែក​ខ្លួន​និយម និង​ការ​ឃុ​បឃិ​ត​ជាមួយ​កងកម្លាំង​បរទេស ។

ច្បាប់​នោះ​ដែលអនុញ្ញាត​ជា​លើក​ដំបូង​ឲ្យ​បណ្ដា​ភ្នាក់ងារ​សន្តិសុខ​របស់​ចិនដីគោក​បោះទីតាំង​នៅ​ហុងកុង ផ្ដល់​អំណាច​ដល់​ការិយាល័យ​នោះ ចាត់​បណ្ដា​វិធានការ​ចំពោះ​រឿង​ធ្ងន់ធ្ងរ​ទាំងឡាយ ។ ច្បាប់​នេះ​អនុញ្ញាត​ឲ្យ​ភ្នាក់ងារ​សន្តិ​សុ​​ខ​ធ្វើ​បត្យាប័ន​បណ្ដា​ជនសង្ស័យ​ទៅ​ចិនដីគោក​ដើម្បី​កាត់​ទោស​នៅ​ទីនោះ ។

លោក ZHENG YANXIONG ដែល​តែងតាំង​ជា​ប្រមុខ​កា​រិ​ល័យ​នោះ និង​ប្រមុខ​ប្រតិបត្តិ​ក្រុង​ហុងកុង​លោកស្រី​ការី ឡា​ម បាន​ចូលរួម​ក្នុងពិធី​បើក​កា​រិ​ល័យ​នេះ ដែល​ជា​អតីត​សណ្ឋាគារ METROPARK HOTEL ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ