ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​អា​មេ​រិ​ក ចង់​បិទ​កម្មវិធី TikTok និង​កម្មវិធី​ចិន​ផ្សេង​ទៀត

4 ឆ្នាំ មុន

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​និយាយ​ថា…

អា​មេ​រិ​ក ៖ តាម​ប្រភព​ព័ត៌មាន Shanghaiist បានឱ្យ​ដឹង​ថា លោក Mike Pompeo រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក បាន​និយាយ​ថា សេត​វិមាន​អា​មេ​រិ​ក កំពុង​ពិចារណា​ថា តើ​ត្រូវ​ហាមឃាត់ TikTok មិន​ឱ្យ​មាននៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ដែរ​ឬ​អត់?

លោក Pompeo ពិតជា​មិនមែន​ជា​អ្នក​ប្រើប្រាស់ TikTok ខ្លួនឯង​ទេ​។ ក្នុងអំឡុងពេល​សម្ភាសន៍​​របស់ Fox News នៅ​យប់​ថ្ងៃ​ច័ន្ទ លោក​ត្រូវ​បាន​គេ​សួរ​ថា តើ​លោក​នឹង​ផ្តល់​អនុ​សាសន៍​ឱ្យ​ទាញ​យក​កម្មវិធី​ចែករំលែក​វី​ដេ​អូ​ដ៏​ពេញ​និយម​របស់​ចិន​ដែរ​ឬទេ?

លោក​បាន​ឆ្លើយ​តប​ថា​៖ «​ប្រសិនបើ​អ្នក​ចង់បាន​ព័ត៌មាន​ឯកជន​របស់​អ្នក​នៅ​ក្នុង​ដៃ​របស់​បក្ស​កុម្មុយនីស្ត​ចិន អ្នក​យក​វា​មក​ប្រើ​ចុះ​»​។

បន្ទាប់​មក​នៅ​ពេល​ត្រូវ​បាន​គេ​សួរ​ថា តើ​កម្មវិធី​ចិន​ដូច​ជា TikTok នឹង​ត្រូវ​ហាមឃាត់​ឬ​អត់​នោះ? លោក​បាន​ឆ្លើយ​តប​ថា​៖ «​ខ្ញុំ​មិន​ចង់​ចេញ​មុខមុន​ប្រធានាធិបតី​ទេ ប៉ុន្តែ​វា​ជា​អ្វី​ដែល​យើង​កំពុង​ពិចារណា​»​។

ទោះ​យ៉ាងណា ការ​ប្រកាស​មិន​ច្បាស់​នេះ នៅ​តែ​អាច​ធ្វើ​ឱ្យ TikTok មិន​បារម្ភ​មិន​បាន ព្រោះតែ​ពេល​នេះ​កំពុង​តែ​ជួបនឹង​បញ្ហា​ជា​ច្រើន​។ ខណៈ​ពេល​ដែល​ក្រុមហ៊ុន TikTok បាន​ទទូច​ម្តង​ហើយ​​ម្តងទៀត​ថា ខ្លួន​នឹង​មិន​ចែករំលែក​ទិន្នន័យ​ជាមួយ​រដ្ឋាភិបាល​ចិន​នោះ​ទេ ហុងកុង​ថា នឹង​ដក​កម្មវិធី​នេះ​ចេញ​ភ្លាម នៅ​ពេល​មានច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដ៏​ចម្រូងចម្រាស​។

TikTok ត្រូវ​បាន​ហាមឃាត់​ពី​ទីផ្សារ​ដ៏​ធំ​បំផុត​មួយ​របស់​ខ្លួន ដោយ​រដ្ឋាភិបាល​ឥណ្ឌា ហាមឃាត់​កម្មវិធី​ចិន​ចំនួន​៥៩ កាលពី​ស​ប្តា​ហ៍​មុន បន្ទាប់​ពី​មានការ​ប៉ះទង្គិច​គ្នា​នៅ​តាម​ព្រំដែន​យ៉ាង​សាហាវ​​រវាង​កងទ័ព​ចិន និង​ឥណ្ឌា​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ shanghaiist (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ