ចិន ៖ តាមប្រភពព័ត៌មាន Shanghaiist បានឱ្យដឹងថា ឆ្នាំនេះមិនត្រឹមតែមានការផ្ទុះឡើងនូវជំងឺកូវីដ១៩នោះទេ ពេលនេះមានមួយករណីឆ្លងជំងឺប៉េស្ត ដែលត្រូវបានគេរកឃើញនៅក្នុងក្រុង Inner Mongolia ។

អ្នកជំងឺ ដែលជាអ្នកគង្វាលរស់នៅខាងក្រៅក្រុង Bayannur ត្រូវបានគេបញ្ជាក់ថា មានជំងឺដែលធ្លាប់មានផ្ទុះឡើងលើលោកយើងនេះ កាលពីយូរឆ្នាំណាស់មកហើយ។ ការកើតជំងឺលើរាយកាយរបស់បុរសរូបនេះ គឺត្រូវបានរកឃើញនៅថ្ងៃសៅរ៍។ គាត់ពេលនេះ កំពុងតែស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ នៅក្នុងមន្ទីរពេទ្យមួយ។
វាមិនទាន់ច្បាស់ទេថា តើបុរសគង្វាលបានឆ្លងជំងឺនេះតាមរបៀបណា? តែមន្ត្រីក្នុងតំបន់ មិនឆ្លៀតយកឱកាស ប្រាប់អ្នកស្រុកឱ្យបញ្ឈប់ការបរបាញ់ និងបរិភោគសត្វ ដែលអាចផ្ទុកប៉េស្តបាននោះទេ។ ជាមួយគ្នានេះដែរ គេក៏ឃើញមានសត្វព្រៃមួយចំនួន ដែលបានងាប់មិនដឹងមូលហេតុ។

បច្ចុប្បន្ន សត្វកណ្តុរដី (Marmots) គឺជាសត្វដែលស្ថិតនៅក្នុងការសង្ស័យបំផុតថា ជាអ្នកចម្លងជំងឺនេះ។ ការដាស់តឿននឹងនៅដដែលរហូតដល់ដំណាច់ឆ្នាំ។
ខណៈដែលប៉េស្ត ពិតជាបានបង្កបញ្ហាដល់មនុស្សជាតិនាពេលបច្ចុប្បន្ននេះ វាអាចព្យាបាលដោយថ្នាំអង់ទីប៊ីយោទិច បានយ៉ាងងាយ ហើយមិនត្រូវបានគេគិតថា ជាការគំរាមកំហែងពិតប្រាកដចំពោះមនុស្សលោកយើងឡើយ។ ទោះយ៉ាងណាក៏ដោយ ប្រសិនបើទុកចោលមិនបានព្យាបាល ជំងឺនេះអាចសម្លាប់មនុស្សបាន ពី៣០% ទៅ ៦០%៕ ដកស្រង់ចេញពីវេបសាយ ៖ shanghaiist (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ