ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចូល​ព្រះ​វស្សា​មាន​ពីរ​ដំណាក់កាល

3 ឆ្នាំ មុន

ដំណាក់កាល​នៃ​ការ​គង់​ចាំ​វស្សា​មាន​ពីរ​វគ្គ​គឺ បុ​រិ​មិ​ក​វស្សា (​វស្សា​ខាង​ដើម​) និង​ម​ច្ឆិ​មិ​ក​វស្សា (​វស្សា​ខាង​ចុង​) បើ​ភិក្ខុ​ខក​ខានមិនបាន​ចូល​វស្សា​ទី​១ លោក​អាច​លើក​មក​ចូល​វស្សា​ទី​២​បាន​មិន​ខុស​ធម៌​វិន័យ​ទេ ។ ការ​ចូល​បុរី​មិ​ក​វស្សា​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១​រោច ខែអាសាឍ…

ដំណាក់កាល​នៃ​ការ​គង់​ចាំ​វស្សា​មាន​ពីរ​វគ្គ​គឺ បុ​រិ​មិ​ក​វស្សា (​វស្សា​ខាង​ដើម​) និង​ម​ច្ឆិ​មិ​ក​វស្សា (​វស្សា​ខាង​ចុង​) បើ​ភិក្ខុ​ខក​ខានមិនបាន​ចូល​វស្សា​ទី​១ លោក​អាច​លើក​មក​ចូល​វស្សា​ទី​២​បាន​មិន​ខុស​ធម៌​វិន័យ​ទេ ។

ការ​ចូល​បុរី​មិ​ក​វស្សា​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​១​រោច ខែអាសាឍ ហើយ​ចេញ​នៅ​ថ្ងៃពេញបូណ៌មី ខែអស្សុជ បើ​ឆ្នាំ​ណា​មាន​អធិកមាស​(​លើក​ខែ​) ត្រូវ​ចូល​នៅ​ថ្ងៃ​១​រោច ខែ​ទុតិយាសាឍ ព្រោះ​មាន​ពុទ្ធានុញ្ញាត​ថា ម្នាល​ភិក្ខុ​ទាំងឡាយ តថាគត​អនុញ្ញាត​ឲ្យ​ចូល​វស្សា​ទៅ​តាម​ការ​អនុវត្ត​លើក​ខែ​របស់​ព្រះរាជា​ចុះ​»​។ ការ​ចូល​ប​ច្ឆិ​មិ​ក​វស្សា នៅ​ថ្ងៃ​១​រោច ខែ​ស្រាពណ៍ ហើយ​ចេញ​នៅ​ថ្ងៃពេញបូណ៌មី ខែកត្តិក ។

ប្រសិនបើ​ភិក្ខុ​ណា​មានធុរៈ មិន​បាន​ប្ដេជ្ញា​អធិដ្ឋាន​បាលី​ចូល​បុ​រិ​មិ​ក​វស្សា​ទេ ភិក្ខុ​នោះ​អាច​ប្តេជ្ញា​អធិដ្ឋាន​បាលី​ចូល​ម​ច្ឆិ​មិ​ក​វស្សា​ក៏​បាន​ដែរ ។

ប៉ុន្តែ​ភិក្ខុ​ពុំ​អាច​គេចវេះ​មិន​ចូល​វស្សា​ណាមួយ​ជា​ដាច់ខាត ដូច​មាន​ពុទ្ធ​ប្បញ្ញត្តិ​ថា ម្នាល​ភិក្ខុ​ទាំងឡាយ​ភិ​ក្ខ​កុំ​មិន​ចូល​វស្សា​ឡើយ គឺ​ត្រូវ​តែ​ចូល​វស្សា ភិក្ខុ​ណា​មិន​ចូល​វស្សា ភិក្ខុ​នោះ​នឹង​ត្រូវ​អាបត្តិ​ទុក្កដ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ