សមត្ថកិច្ចពង្រាយកម្លាំងខណៈមានអង្គការសង្គមស៊ីវិលចង់ប្រារព្ធខួបលោក កែម ឡី
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅស្ថានីយប្រេងឥន្ធនៈកាល់តិចបូកគោ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ត្រូវបានគេសង្កេតឃើញសមត្ថកិច្ចដាក់ពង្រាយកងកម្លាំងជាច្រើន ដើម្បីរារាំងក្រុមអង្គការសង្គមស៊ីវិល មិនអោយចូលមកប្រារព្ធខួប៤ឆ្នាំរបស់លោក កែម ឡី ដែលត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីឆ្នាំ២០១៦កន្លងមកនោះ។

ព្រឹកនេះដែរ ក៏មានព្រះសង្ឃ ក្រុមអង្គការសង្គមស៊ីវិល និងក្រុមយុវជន នាំគ្នាមកធ្វើពិធីគោរពវិញ្ញាណក្ខន្ធរបស់លោក កែម ឡី ផងដែរ ប៉ុន្តែមិនត្រូវបានអនុញ្ញាតអោយមានការជួបជុំធ្វើជាទ្ង្រង់ទ្រាយធំឡើយ ហើយមុននេះបន្តិចក៏មានការចាប់ឃាត់ខ្លួនយុវជនម្នាក់ផងដែរ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា)

























ចែករំលែកព័តមាននេះ