ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប្រធានាធិបតី ដែល​មិន​ខ្លាច​កូ​វី​ដ​១៩ ពេល​នេះ​ឆ្លង​បាន​សម្រេច​

3 ឆ្នាំ មុន

ប្រទេស​ប្រេ​ស៊ីល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ JAIR BOLSONARO ប្រកាស​នា​ថ្ងៃ​ទី​៧​ខែ​កក្កដា នេះ​​ថា លោក​បាន​ឆ្លង​វីរុស​ COVID-19 តែ​លោក​អះអាង​ថា…

ប្រទេស​ប្រេ​ស៊ីល ៖ ប្រធានាធិបតី​ប្រេ​ស៊ី​ល​លោក​ JAIR BOLSONARO ប្រកាស​នា​ថ្ងៃ​ទី​៧​ខែ​កក្កដា នេះ​​ថា លោក​បាន​ឆ្លង​វីរុស​ COVID-19 តែ​លោក​អះអាង​ថា ​លោក​នឹង​មាន​សុខភាព​ល្អ​វិញ តែ​លោក​បន្ត​និយាយ​សម្រាល​ពី​ការ​ឆ្លង ខណៈ​ចំនួន​អ្នក​​បាត់​បង់​ជីវិត​​ក្នុង​ប្រទេស​​របស់​លោក​​មាន​ការ​កើន​ដល់​ជាង​៦៥.០០០​នាក់​រួច​ទៅ​ហើយ​នោះ​។

ប្រមុខរដ្ឋ​អាយុ​៦៥​ឆ្នាំ​រូប​នេះ ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​ជា​ច្រើន​ថ្លែង​ថា ក្នុង​ឋានៈ​ជា​ប្រធានា​ធិបតី ខ្ញុំ​នៅ​តែ​ស្ថិត​នៅ​ខ្សែ​រណៈសិរ្ស​ទី​មួយ​ជា​និច្ច​។ ជីវភាព​នៅ​បន្ត ហើយ​គេ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ជាមួយ​បណ្ដា​មនុស្ស​ចាស់ តែ​មិន​ត្រូវ​ដល់​ថ្នាក់​ជ្រួលច្របល់​ឡើយ​។ ខ្ញុំ​ចាប់​មាន​បញ្ហា​តាំងពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ​ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា មិន​ស្រួលខ្លួន​ខ្លាំង​ចាប់ពី​ថ្ងៃ​ទី​៦ ​កក្កដា​មក និង​មាន​​អារម្មណ៍​ថា ​ហេវ​ហត់​អស់កម្លាំង រួច​កម្ដៅ​ក្នុង​ខ្លួន​បាន​ឡើង​ដល់​៣៨​អង្សា​។ ខ្ញុំ​បាន​ទៅ​ថត​មើល​សួត​នៅ​មន្ទីរពេទ្យ​ហើយ​សួត​ខ្ញុំ​នៅ​ល្អ​។ បណ្ដា​គ្រូពេទ្យ​បាន​ឲ្យ​ខ្ញុំ​ប្រើ​ថ្នាំ HYDROXYCHLOROQUINE និង​ថ្នាំ AZITHROMYCINE រួច​បន្ទាប់​មក​ខ្ញុំ​មាន​អារម្មណ៍​ថា​បាន​ស្រួលខ្លួន​វិញ​។​ខ្ញុំ​ពិតជា​មាន​សុខភាព​ល្អ​។

ប្រធានាធិបតី​រូប​នោះ​ជា​ច្រើន​លើក ពេល​ស្ថិត​ក្នុង​ចំណោម​បណ្ដា​អ្នកគាំទ្រ មិន​ខ្ចី​ពាក់​ម៉ាស និង​មិន​​គោរព​គម្លាត​សង្គម​។ ម្យ៉ាងទៀត​លោក​ជា​អ្នក​ជំទាស់​ចំពោះ​ច្បាប់​ដែល​តម្រូវ​ឲ្យ​ការ​ពាក់​ម៉ាស​ការ​ពារ​ជា​កាតព្វកិច្ច​ទៀត​ផង ក្នុង​ប្រទេស​ប្រេ​ស៊ី​ល​ទាំងមូល​។

លោក​ទទួលស្គាល់​ថា ខ្ញុំ​សូម​សារភាព​ខ្ញុំ​ពិតជា​ឆ្លង​វីរុស​រួច​ហើយ​មុន​នេះ តែ​ពុំ​ទាន់​មាន​រោគ​សញ្ញា។ ប្រសិនបើ​ខ្ញុំ​មិន​ធ្វើតេស្ត​នោះ ​ខ្ញុំ​អាច​ចម្លង​វីរុស​ដល់​មនុស្ស​ម្នា​ទាំងឡាយ​។ លោក​បន្ត​ថា​ខ្ញុំ​ពេល​នេះ​ធ្វើការ​តាម​អន​ឡាញ បន្ទាប់​ពី​លុប​ចោលការ​ធ្វើ​ដំណើរ​នានា ដែល​គ្រោង​នា​ស​ប្ដា​ហ៍​នេះ​។

ចាប់តាំងពី​មានការ​ឆ្លង​វីរុស​ក្នុង​ប្រទេស​មក​ប្រធានាធិបតី​ប្រេ​ស៊ី​ល​រូប​នេះ បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ចំពោះ​បណ្ដា​វិធានការ​បង្ខាំង​ដែល​ប្រកាន់​យក ដោយ​អភិបាល​រដ្ឋ​នានា​ ដោយ​លោក​យល់​ថា​អាទិ​ភាព​គឺ​ត្រូវ​រក្សា​ការងារ ​ដើម្បី​ចៀសវាង​ការ​ច្របូកច្របល់​របស់​សង្គម​។

លោក​ប្រធានាធិបតី Bolsonaro ក៏​បាន​អះអាង​​ថា ជំងឺ​នេះ​គ្រាន់តែ​ជា​ជំ​អឺ​ផ្តាសាយ​ធម្មតា ហើយ​ក៏​មិន​បាន​អនុវត្ត​ការ​រក្សា​គម្លាត និង​ពាក់​ម៉ាស់​ឡើយ​។ លោក Bolsonaro ក៏​ធ្វើ​ឱ្យ​រដ្ឋមន្ត្រី​​ក្រសួង​សុខាភិបាល​២​រូប ចាក​ចេញពី​តំណែង ក្នុង​ពេល​មានការ​ផ្ទុះ​កូ​វី​ដ​១៩ ជុំវិញ​ការ​មិន​ចុះ​សម្រុង​គ្នា​ខាង​យុទ្ធសាស្ត្រ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo & bangkokpost (​កែ សម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ