ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ដកខ្លួន​ជា​ផ្លូវការ​ចេញពី​អង្គការ​សុខភាព​ពិភពលោក​ហើយ​

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​រិះគន់​ខ្លាំង​ៗ​ចំពោះ​សកម្មភាព​របស់​អង្គការ​សុខភាព​ពិភពលោក​WHO សហរដ្ឋអាមេរិក​ បាន​ប្រាប់​ទៅ​សភា​ថា ខ្លួន​បាន​សម្រេច​ចាក​ចេញពី​ស្ថាប័ន​ពិភពលោក​នោះ​ហើយ​។ អ​.​ស​.​ប ​ក្រោយ​ទទួល​កំណត់ហេតុ​ផ្លូវការ​ពី​ការ​សម្រេច​នោះ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​៧​កក្កដា​ថា…

សហរដ្ឋអាមេរិក ៖ ក្រោយ​ការ​រិះគន់​ខ្លាំង​ៗ​ចំពោះ​សកម្មភាព​របស់​អង្គការ​សុខភាព​ពិភពលោក​WHO សហរដ្ឋអាមេរិក​ បាន​ប្រាប់​ទៅ​សភា​ថា ខ្លួន​បាន​សម្រេច​ចាក​ចេញពី​ស្ថាប័ន​ពិភពលោក​នោះ​ហើយ​។

អ​.​ស​.​ប ​ក្រោយ​ទទួល​កំណត់ហេតុ​ផ្លូវការ​ពី​ការ​សម្រេច​នោះ របស់​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​ថ្ងៃ​ទី​៧​កក្កដា​ថា អា​មេ​រិ​ក​នឹង​ចាក​ចេញពី​WHO ចាប់ពី​ថ្ងៃ​ទី​៦​កក្កដា​ឆ្នាំ​២០២១​ទៅ​។

លោក​ដូ​ណា​ល់​ត្រាំ​បាន​លើក​ជា​ផ្លូវការ​នូវ​នីតិវិធី នៃ​ការ​ដកខ្លួន​របស់​សហរដ្ឋអាមេរិក​ចេញពី​WHO ដោយ​ចោទប្រកាន់​ថា​មាន​ភាព​យឺតយ៉ាវ ក្នុង​ការ​ចេញ​ប្រតិកម្ម ប្រឈម​មុខ​នឹង​ការ​ឆ្លង​រាល​ដាល​វីរុស​COVID-19​។ នេះ​ជា​ការ​អះអាង​កាលពី​ថ្ងៃ​ទី​៧​កក្កដា របស់​បណ្ដា​អ្នក​ទទួល​ខុសត្រូវ​អា​មេ​រិ​ក​។ សភា​អា​មេ​រិ​កបាន​ទទួល​កំណត់ហេតុ​ថា លោក​ត្រាំ​បាន​សម្រេច​ឲ្យ​អា​មេ​រិ​ក​ដកខ្លួន​ថយ​ជា​ផ្លូវការ ចេញពី​WHO​ពេល​វីរុស​កំពុង​រាតត្បាត​ខ្លាំង ជា​ពិសេស​ក្នុង​ប្រទេស​មហា​អំណាច​ធំ​ជាងគេ​នៃ​ពិភពលោក​នោះ​។

ការ​ចាកចេញ​នោះ​នឹង​នៅ​សល់​ពេល​១​ឆ្នាំ​ទៀត​គឹ​រហូត​ដល់​ថ្ងៃ​ទី​៦​កក្កដា​ឆ្នាំ​២០២១ ខណៈ​អា​មេ​រិ​ក​ជា​អ្នក​បង់ប្រាក់​ច្រើន​ជាងគេ​ដល់​អង្គការ​នោះ​។ កំណត់ហេតុ​ត្រូវ​បាន​ផ្ញើ​ជូន​អគ្គលេខាធិការ​អ​.​ស​.​ប លោក​ANTONIO GUTERRES​។

អ្នកនាំពាក្យ​របស់​អគ្គលេខាធិការ​អ​.​ស​.​ប​បញ្ជាក់​ថា សហរ​ដេ្ឋ​អា​មេ​រិ​ក​ដែល​ជា​សមាជិក​ស្ថាបនិក​របស់​WHO កាលពី​ឆ្នាំ​១៩៤៨​នោះ នៅ​ត្រូវ​បំពេញ​លក្ខខណ្ឌ​២ សម្រាប់​ការ​ដកខ្លួន​ថយ​គឹៈ គោរព​​រយៈពេល​១​ឆ្នាំ​ហើយ​ត្រូវ​បង់ប្រាក់​ចំណែក​របស់​ខ្លួន​រហូត​ដល់​ថ្ងៃ​ចាក​ចេ​ញ។

ការ​ដកខ្លួន​នេះ​ត្រូវ​បាន​ថ្កោលទោស ដោយ​សហព័ន្ធ​វិទ្យា​សាស្ត្រា​អាមេ​រិ​ក ពេល​ដែល​គេ​កំពុង​ត្រូវ​ការ​ខ្លាំង​បំផុត​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​។ សហព័ន្ធ​និយាយ​ថា​ការ​ដកខ្លួន​ថយ​នោះ​វា​នឹង​គ្រាន់តែ​បំផ្លាញ ដល់​ការ​តស៊ូ​របស់​ពិភពលោក​ប្រឆាំង​វីរុស​COVID-19៕ ដក​​ស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ