ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យថ្មី ! កញ្ញា ស៊ីន យូប៊ីន ក្លាយជាម្ចាស់ដៃគូសហការផលិតផលប្រ៊េន NACECA និង SHIN YUBIN លើផលិតផលសាប៊ូកក់សក់ថ្មីមានគុណភាពខ្ពស់ SUPPLE

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថាថ្មីៗមកនេះកញ្ញា ស៊ីន យូប៊ីន គឺជា តារាសម្តែងដែលមានភាពជោគជ័យផ្ទួនៗទាំងការងារសិល្បៈ និងមុខជំនួញ ដោយបានប្រកាសបើកមុខជំនួញថ្មីក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ Premium…

រាជធានីភ្នំពេញ ៖ ប្រិយមិត្តជាច្រើនបានដឹងរួចមកហើយថាថ្មីៗមកនេះកញ្ញា ស៊ីន យូប៊ីន គឺជា តារាសម្តែងដែលមានភាពជោគជ័យផ្ទួនៗទាំងការងារសិល្បៈ និងមុខជំនួញ ដោយបានប្រកាសបើកមុខជំនួញថ្មីក្លាយជាថៅកែប្រ៊េនតែគុជលំដាប់ Premium ដែលទទួលបានការគាំទ្រជាខ្លាំងទោះជាទើបតែបើកដំណើរការក្តី ។

This image has an empty alt attribute; its file name is IMG_0142.JPG

យ៉ាងណាមិញកាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២០ នេះ នៅបន្ទប់សាលប្រជុំ Ballroom សណ្ឋាគារលំដាប់ផ្កាយ សូហ្វីតែល ភូគីត្រា កញ្ញា ស៊ីន យូប៊ីន បានធ្វើឱ្យបណ្តាអ្នកគាំទ្រ និងអ្នកសារព័ត៌មានមានការភ្ញាក់ផ្អើលជាថ្មី ក្រោយកញ្ញាបានធ្វើសន្និសីទសារព័ត៌មានប្រកាសជាផ្លូវការថា កញ្ញាបានបើកមុខជំនួញថ្មីមួយទៀតហើយក្នុងនាមជាម្ចាស់ផលិតផល ដោយចាប់ដៃគូសហការរវាង NACECA និង SHIN YUBIN សម្រេចបានជាផលិតផលសាប៊ូកក់សក់ថ្មីសន្លាងមួយមានឈ្មោះថា SUPPLE ។

This image has an empty alt attribute; its file name is IMG_0221.JPG

តាមរយៈការរៀបរាប់របស់កញ្ញា ស៊ីន យូប៊ីន ក្នុងកម្មវិធីសន្និសីទសារព័ត៌មាននេះផងដែរ កញ្ញាសង្ឃឹមថា ប្រ៊េនសាប៊ូកក់សក់នេះនឹងទទួលបានការគាំទ្រ ព្រោះតែ SUPPLE SHAMPOO គឺជាផលិតផលរបស់ប្រទេសកូរ៉េ មានគុណភាពខ្ពស់ រូបមន្តមកពីអឺរ៉ុប ដែលមានឯកទេសខាងសរសៃសក់លើពិភពលោក ហើយការដែលនាំចូលផលិតផលនេះ គឺកញ្ញាបានសិក្សាយ៉ាងល្អិតល្អន់ថា នេះជាផលិតផលល្អ និងពិសេសសម្រាប់តម្រូវការបញ្ហាសរសៃសក់របស់ទីផ្សាប្រទេសកម្ពុជាតែម្តង ។

This image has an empty alt attribute; its file name is IMG_0204.JPG

កញ្ញាឱ្យដឹងបន្ថែមទៀតថា «សម្រាប់ យូប៊ីន ផ្ទាល់គឺជឿជាក់លើផលិតផលនេះ ព្រោះបានសាកល្បងប្រើប្រាស់រួចហើយ គឺជឿជាក់ទាំងគុណភាព ទាំងក្លិន និងទាំងការវេចខ្ចប់បានល្អ ហើយជាផលិតផលដែលផលិតនៅប្រទេសកូរ៉េ ទើបសហការគ្នានាំចូលផលិតផលនេះមកចែកចាយនៅក្នុងប្រទេសកម្ពុជា» ។

This image has an empty alt attribute; its file name is IMG_0177.JPG

យូប៊ីន បញ្ជាក់ទៀតថា «នេះជាការចាប់ដៃគូសហការលើកដំបូងបំផុតជាមួយបងស្រី ទេព សក្តិលីនដា ព្រោះថា យូប៊ីន ធ្លាប់ប្រើផលិតផលរបស់ NACECA ដែលមានគុណភាព មានសុវត្ថិភាព និងជាក្រុមហ៊ុនដែលបានចុះបញ្ជីត្រឹមត្រូវ ហើយ យូប៊ីន ក៏ជាអ្នកដំណាងផលិតផលរបស់ NACECA កន្លងមកផងដែរ» ។

This image has an empty alt attribute; its file name is IMG_0248.JPG

សូមបញ្ជាក់ផងដែរថា ចំណុចពិសេសមួយទៀតរបស់ផលិតផលសាប៊ូកក់សក់ដែលមានទាំង ប្រភេទសាប៊ូកក់សក់ និងអប់បន្ទន់សរសៃសក់ SUPPLE នេះ គឺដោយសារតែវាជាផលិតផលដែលផ្សំចេញពី Collagen -Keratin -avocado និងប្រេងមានប្រយោជន៍ជាច្រើនទៀត ដែលល្អខ្លាំងសម្រាប់សរសៃសក់ និងស្បែកក្បាល ដែលជួយឱ្យសក់ស្អាតដូចសរសៃសូត្រ ភ្លឺរលោង មានទម្ងន់ និងជាអ្នកឯកទេសជួយដោះស្រាយរាល់បញ្ហាស្បែកក្បាលជាច្រើនដូចជា ៖ បញ្ហាជ្រុះសក់ សក់ឆេះ បែកចុង ព្រមទាំងជួយបណ្តុះសក់ និងការពារសក់សំពោងផងដែរ ។

This image has an empty alt attribute; its file name is IMG_0254.JPG

គួរឱ្យដឹងផងដែរថា ផលិតផល SUPPLE ដែលមានការសហការរវាងប្រ៊េន NACECA និង SHIN YUBIN នាំចូលដោយក្រុមហ៊ុន NKY Trading Co.Ltd ដែលមានអ្នកស្រី ទេព សក្តិលីនដា ជាអគ្គនាយិកាក្រុមហ៊ុនផ្ទាល់ គឺជាក្រុមហ៊ុនដែលមានឈ្មោះល្បីល្បាញខ្លាំងតាំងពីឆ្នាំ ២០១៦ ហើយបាននាំចូលគ្រឿងទេស និងគ្រឿងសម្អាងប៊្រេនដ៏ល្បីៗពីប្រទេសជិតខាងដូចជា ៖ MIZ, NACECA, CHERISTA, CHUBUGAH និងផលិតផលម៉ាសសន្លឹក BABAY FACE ដោយប្រ៊េនល្បីខ្លាំងប្រចាំក្រុមហ៊ុននោះ គឺប្រ៊េន NACECA នេះតែម្តង ។

This image has an empty alt attribute; its file name is IMG_0146.JPG

អ្នកស្រី ទេព សក្តិលីនដា ក៏បានឱ្យដឹងបន្ថែមទៀតថា ការចាប់ដៃគូជាមួយ ស៊ីន យូប៊ីន ទៅលើផលិតផលសាប៊ូកក់សក់ SUPPLE គឺយើងសង្ឃឹមថា នឹងទទួលបានជោគជ័យ និងបានផ្តល់ឱ្យប្រជាពលរដ្ឋខ្មែរបានប្រើប្រាស់ផលិតផលមួយដែលមានគុណភាពល្អ ដែលជាផលិតផលរបស់ប្រទេសកូរ៉េ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is IMG_0164.JPG

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ