រាជធានីភ្នំពេញ ៖ ក្រសួងអប់រំយុវជន និងកីឡាបានអនុញ្ញាតឱ្យគ្រឹះស្ថានឧត្តមសិក្សារបស់រដ្ឋបើករៀបចំ ការប្រឡង ដោយអនុញ្ញាតឲ្យមានតែបេក្ខជនតែ១៥ ទៅ២០នាក់ប៉ុណ្ណោះក្នុងមួយបន្ទប់។ ការអនុញ្ញាតនេះដោយសង្កេតឃើញ គ្រឹះស្ថានឧត្តមសិក្សារដ្ឋមិនអាចរៀបចំការប្រឡង ONLINE បាននោះទេ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំនៅថ្ងៃទី៦ កក្កដា ឆ្នាំ២០២០ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រឡងបញ្ចប់ឆ្នាំ តែតម្រូវឲ្យរៀបចំបន្ទប់ប្រឡង ដែលមានចំនួនចាប់ពី១៥ ទៅ២០នាក់ក្នុង១បន្ទប់ និងត្រូវធានាអនុវត្តវិធានការសុវត្ថិភាព សុខភាព របស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក(WHO)។

ក្រសួងបញ្ជាក់ថា គ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ ត្រូវដាក់ពាក្យស្នើសុំមកក្រសួង ដើម្បីពិនិត្យ និងទុកជាព័ត៌មាន។ សូមជម្រាបថា ការប្រកាសរបស់ក្រសួងអប់រំនេះ បន្ទាប់ពីក្រសួងបានប្រកាសបិទសាលារៀន នៅទូទាំងប្រទេស ទាំងឯកជន និងរដ្ឋដោយសារជំងឺកូវី-១៩ ដើម្បីទប់ស្កាត់ការរីករាលជំងឺនេះ៕ ដោយ ៖ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ