វីរបុរស​បាល់ទាត់​ប្រេ​ស៊ី​ល​ថា​សមត្ថភាព Messi និង C.Ronaldo មិន​អាច​ប្រៀប​​​ធៀបជាមួយ​​​កីឡាករ​ម្នាក់​



អន្តរជាតិ ៖ «Lionel Messi និង Cristiano Ronaldo នៅ​តែ​មិន​ទាន់​អាច​ឈាន​ដល់​កម្រិត​របស់​​កីឡាករ​ Pele នៅឡើយ​ទេ​» នេះ​ជា​គឺ​សម្តី​របស់​អតីត​វីរបុរស​​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Tostao បាន​លើក​ឡើង​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi

ដូច​គ្រប់​គ្នា​បានដឹង​ស្រាប់​ថា ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន Lionel Messi របស់​ក្រុម Barcelona និង​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo របស់​ក្រុម Juventus បាន​ក្លាយជា​គូប្រជែង​ក្នុង​វិស័យ​បាល់ទាត់​សម័យ​ទំនើប​មក​ទល់​ពេល​ពេល​បច្ចុប្បន្ន ចាប់តាំងពី​ការ​ចាប់ផ្តើម​ដំបូង​របស់​ពួក​គេ ហើយ​ពួក​គេ​ក៏​ត្រូវ​បាន​ចាត់​ទុក​ថា ជា​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ផង​ដែរ ។

​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo

ប៉ុន្តែ​ទោះ​យ៉ាងណា​លោក Tostao ដែល​បាន​ជួយ​ប្រេ​ស៊ី​ល​ឈ្នះ​ម្ចាស់​ជើងឯក World Cup កាលពី​ឆ្នាំ​១៩៧០ នៅ​ប្រទេស​ម៉ិ​ក​ស៊ិ​ក បាន​ពន្យល់​មូលហេតុ ដែល​ខ្សែប្រយុទ្ធ​ទាំង​ពីរ​ខាងលើ នៅ​មិន​ទាន់​អាច​ប្រៀបធៀប​ជាមួយ​វីរ​បរុស​បាល់ទាត់​ប្រេ​ស៊ី​ល​គឺ​លោក Pele បាន​នៅឡើយ ដោយ​លោក​បាន​ថ្លែងប្រាប់ FIFA.com ថា «​ខ្ញុំ​គិត​ថា Pele ល្អ​ជាង​ពួក​គេ​ទាំង​ពីរ​។ សម្រាប់​ខ្ញុំ​មិន​មានការ​ប្រៀបធៀប​ទេ​។ Pele មាន​ភាព​ពេញលេញ​ជាង​នេះ​ទៅ​ទៀត​»​។

កីឡាករ Pele

លោក Tostao ដែល​ធ្លាប់​លេង​ជា​តំណែង​ខ្សែប្រយុទ្ធ ហើយ​បច្ចុប្បន្ន​មាន​វ័យ ៧៣​ឆ្នាំ​បាន​បន្ត​ទៀត​ថា​«Messi ជា​កីឡាករ​អស្ចារ្យ ប៉ុន្តែ​ការ​គ្រប់គ្រង​បាល់​របស់​គេ​មិនល្អ​ដូច Pele ទេ​។ គេ​មិន​អាច​ស៊ុត​បាល់​បញ្ចូល​ទី​ដោយ​ជើង​ទាំង​ពីរ និង​ចលនា​បំ​លាស់​ទី​បាន​ល្អ​ដូច Pele ឡើយ​។ ដោយឡែក C.Ronaldo ជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​គេ​មិន​ទាន់​មិន​មាន​សមត្ថភាព​ដល់​ចំណុច​ដែល Pele មាននៅ​ឡើយ​ទេ​។ Pele ជា​កីឡាករ​ដែល​បញ្ជូន​បាល់​បាន​ច្បាស់ និង​មិន​គួរ​ឱ្យ​ជឿ ប៉ុន្តែ C.Ronaldo មិន​ទាន់​អាច​ធ្វើ​បាន​នោះ​ទេ​»​។

អតីត​វីរបុរស​​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Tostao និង​កីឡាករ Pele

លោក​ក៏​បាន​បន្ថែម​ចុង​ក្រោយ​ថា «​ប៉ុន្តែ​ប្រសិនបើ​អ្នក​យកគុណ​សម្បត្តិ​របស់ C.Ronaldo និង Messi ដាក់​វា​បញ្ចូល​គ្នា នោះ​អ្នក​នឹង​មាន​កីឡាករ​ម្នាក់​ដើម្បី​ប្រៀបធៀប​ជាមួយ Pele»៕ (​ដកស្រង់​ចេញពី SPORTbible)

អតីត​វីរបុរស​​បាល់ទាត់​ប្រេ​ស៊ី​ល​លោក Tostao
Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ