ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ប្រទេស ​សម្រេច​​បាន​កុង​សង់​ស៊ុ​ស​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​មាន​ជម្លោះ

3 ឆ្នាំ មុន

ប្រទេស​ចិន​-​ឥណ្ឌា ៖ តំណាង​ពិសេស​ចិន​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​ចិន​-​ឥណ្ឌា ព្រមទាំង​ជាទី​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​ទេស​ចិន​លោក​វ៉ាងយី កាលពី​យប់​ថ្ងៃ​ទី​៥ កក្កដា បាន​ជួប​សន្ទនា​គ្នា​តាមទូរស័ព្ទ​ជាមួយ តំណាង​ពិសេស​ឥណ្ឌា និង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ…

ប្រទេស​ចិន​-​ឥណ្ឌា ៖ តំណាង​ពិសេស​ចិន​ទទួល​បន្ទុក​បញ្ហា​ព្រំដែន​ចិន​-​ឥណ្ឌា ព្រមទាំង​ជាទី​ប្រឹក្សា​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​ទេស​ចិន​លោក​វ៉ាងយី កាលពី​យប់​ថ្ងៃ​ទី​៥ កក្កដា បាន​ជួប​សន្ទនា​គ្នា​តាមទូរស័ព្ទ​ជាមួយ តំណាង​ពិសេស​ឥណ្ឌា និង​ជាទី​ប្រឹក្សា​សន្តិសុខ​ជាតិ លោក​អា​ជី​ត​ដី​វ៉ាល់ ដោយក្នុង​ឱកាស​នោះ ភាគី​ទាំង​២​បាន​ឈាន​ទៅ​ដល់​កុងសង់​ស៊ុ​ស​ជា​វិជ្ជមាន​មួយ​សំដៅ​សម្រាល​សភាព​ការណ៍​នៅ​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​២ ។

ក្រោយ​កុង​សង់​ស៊ុ​ស​នោះ​ប្រទេស​ចិន​នា​ថ្ងៃទី​៦ កក្កដា បាន​ចាប់ផ្ដើម​ដក​កងទ័ព​ចេញពី​បណ្ដោយ​ព្រំដែន​មាន​ជម្លោះ​ជាមួយ​ឥណ្ឌា ។ នេះ​បើ​យោង​តាម​ប្រភព​រដ្ឋាភិបាល​ឥណ្ឌា ៣​ស​ប្ដា​ហ៍ ក្រោយ​ការ​ប៉ះទង្គិច​បង្ហូរឈាម​គ្នា​រវាង​កងទ័ព​នៃមហាអំណាច​អា​ស៊ី​ទាំង​២ ដែល​បណ្ដាល​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​២០​នាក់ ។

ប្រភព​នោះ​របស់​រដ្ឋាភិបាល​ឥណ្ឌា​គូសបញ្ជាក់​ថា កង​ទាហាន​ចិន​ត្រូវ​បានឃើញ​កំពុង​រើ​ចេញ​បណ្ដា​តង់ ព្រមទាំង​បណ្ដា​រចនាសម្ព័ន្ធ​ចេញពី​ទីតាំង​មួយ​នៅ​ជ្រលង​ភ្នំ​ហ្គា​ល់​វ៉ា​ន ជាទី​លាន​នៃ​ការ​ប៉ះទង្គិច​គ្នា ។ បណ្ដា​រថយន្ត​យោធា​ចិន​ក៏​ត្រូវ​ឃើញ​ដក​ចេញ​ដែរ​ពី​តំបន់​នោះ​ព្រមទាំង​ពី​តំបន់​ព្រំដែន​មាន​ជម្លោះ​២​ទៀត គឺ​ទីតាំង​HOTSPRING និង GOGRA ។

កង​ទាហាន​ចិន​និង​កង​ទាហាន​ឥណ្ឌា បាន​ប៉ះទង្គិច​គ្នា​កាលពី​យប់​ថ្ងៃ​ទី​១៥ មិថុនា រយៈពេល​ជា
ច្រើន​ម៉ោង​ដោយ​ប្រើ​កណ្ដាប់ដៃ ដុំ​ថ្ម និង​ដំបង ហើយ​ទាហាន​មួយ​ចំនួន​ត្រូវ​វាយ​ច្រាន​ទម្លាក់​ចូល
ក្នុង​ទឹក​ដែល​មាន​ទឹកកក​សែន​ត្រជាក់​នៃ​ទន្លេ​ហ្គា​ល់​វ៉ា​ន​នា​ភាគ​ខាងលិច​ភ្នំ​ហី​ុ​ម៉ា​ឡៃ​យ៉ា ។ ចិន​ពុំ
បាន​ផ្ដល់​តួលេខ​នៃ​ការ​បាត់បង់​របស់​ខ្លួន​ក្នុង​ការ​ប៉ះទង្គិច​គ្នា​នោះ​តែ​ឥណ្ឌា​ថា​រង​ការ​បាត់បង់​ធ្ងន់ធ្ងរ
បំផុត ក្នុង​តំបន់​មាន​ជម្លោះ​ជាង​៥​ទស​វត្ស​មក​ហើយ ។

ការ​ចរចា​គ្នា​ត្រូវ​បាន​ធ្វើ​រយៈពេល​ប៉ុន្មាន​ស​ប្ដា​ហ៍​ចុង​ក្រោយ​នេះ សំដៅ​សម្រាល​ភាព​តានតឹង ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ