កូរ៉េ​ខាងជើង​ថា​ មិន​ចង់​ពិភាក្សា​ជាមួយ​អា​មេ​រិ​ក​​ទៀតទេ


ប្រទេស​កូរ៉េ​ខាងជើង ៖ តំណាង​ជាន់ខ្ពស់​១​រូប​របស់​កូរ៉េ​ខាងជើង ដកស្រង់​សម្ដី​នាថ្ងៃ​ទី​៧ កក្កដា ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការKCNA ថ្លែង​ថា កូរ៉េ​ខាងជើង​ពុំ​មាន​ចេតនា​ណាមួយ​អង្គុយ​នៅ​តុ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក​ទៀត​ទេ ហើយ​អំពាវនាវ​ដល់​កូរ៉េ​ខាងត្បូង​ឲ្យ​ឈប់​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ខ្លួន ។

សេចក្ដីថ្លែងការណ៍​នោះ​ធ្វើ​ឡើង ខណៈ​គណៈប្រតិភូ​អា​មេ​រិ​កមួយ​មក​កាន់​ក្រុង​សេ​អ៊ូ​ល ដើម្បី​ពិភាក្សា​ពី​បណ្ដា​មធ្យោបាយ​ជម្រុញ​ឡើង​វិញ​ការ​ចរចា​រវាង​ក្រុង​វ៉ា​ស៊ិ​ន​តោន​និង​ក្រុង​ព្យុ​ង​យ៉ាង​ដែល​ត្រូវ​ជាប់​គាំង​ចាប់តាំងពី​បរាជ័យ​នៃ​ការ​ជួប​គ្នា​កំពូល​នៅ​ក្រុង​ហាណូយ​រវាង​ប្រធានាធិបតី
អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង​លោក​គី​ម ជុង​អ៊ុ​ន កាលពី​ខែកុម្ភៈ ឆ្នាំ​២០១៩ ។

ប្រធានាធិបតី​កូរ៉េ​ខាងត្បូង​លោក MOON JAE IN ដែល​ស្នើ​ឲ្យ​ដើរតួ​ជា​អាជ្ញាកណ្ដាល​រវាង​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង នា​ពេល​ថ្មី​ៗ​នេះ​បានអំពាវនាវ​ឲ្យ​មានការ​ជួប​គ្នា​កំពូល​ថ្មី​រវាង​លោក​ត្រាំ និង​លោក​គី​ម ។ លោក KWON JONG GUN នាយក​កិច្ចការ​អា​មេ​រិ​ក​ក្នុង​ផ្ទៃ​ក្រសួង​ការ​បរទេស​កូរ៉េ​ខាងជើង​ថ្លែង​ថា​ដល់​ពេល​ដែល ត្រូវ​បញ្ឈប់​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​អ្នក​ដទៃ តែ​តាម​មើលទៅ​ហាក់ដូចជា​គ្មាន​ថ្នាំ​ណាមួយ​ប្រឆាំង​នឹង​ទម្លាប់​អាក្រក់​នោះ​ឡើយ ។ យើង​សូមអះអាង​ជា​ថ្មី​ម្ដងទៀត​ថា យើង​ពុំ​មាន​ចេតនា​ណាមួយ​អង្គុយ​ទល់មុខ​ជាមួយ​អា​មេ​រិ​ក​ទៀត​ទេ ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ