ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ហុងកុង​ឲ្យ​ដក​ចេញ​បណ្ដា​សៀវភៅ​សិក្សា​រំលោ.ភ​បំពាន​ច្បាប់​សន្តិ​សុខ

3 ឆ្នាំ មុន

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ហុងកុង​កាលពី​ថ្ងៃទី​៦ កក្កដា បាន​ចេញ​បញ្ជា​ឲ្យ​បណ្ដា​សាលារៀន​ដក​យក​ចេញ​បណ្ដា​សៀវភៅ​ដែល​អាច​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​កាលពី​ស​ប្ដា​ហ៍​មុន ។ ក្រសួង​អប់រំ​របស់​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ប្រកាស​ថា នាយក​សាលា​និង​គ្រូបង្រៀន ត្រូវ​តែ​ពិនិត្យ បណ្ដា​សម្ភារ​គរុវិទ្យា​ក្នុង​នោះ​រួប​មាន​សៀវភៅ​នានា…

ក្រុង​ហុងកុង ៖ រដ្ឋាភិបាល​ហុងកុង​កាលពី​ថ្ងៃទី​៦ កក្កដា បាន​ចេញ​បញ្ជា​ឲ្យ​បណ្ដា​សាលារៀន​ដក​យក​ចេញ​បណ្ដា​សៀវភៅ​ដែល​អាច​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ​ដែល​ក្រុង​ប៉េ​កាំ​ង​បាន​ដាក់​កាលពី​ស​ប្ដា​ហ៍​មុន ។

ក្រសួង​អប់រំ​របស់​រដ្ឋាភិបាល​ស្និទ្ធ​ក្រុង​ប៉េ​កាំ​ង​ប្រកាស​ថា នាយក​សាលា​និង​គ្រូបង្រៀន ត្រូវ​តែ​ពិនិត្យ បណ្ដា​សម្ភារ​គរុវិទ្យា​ក្នុង​នោះ​រួប​មាន​សៀវភៅ​នានា ហើយ​ដក​ចេញ​ប្រសិនបើ​រក​ឃើញ​ខ្លឹមសារ​ដែល​មាន​លក្ខណៈ​ល្មើសច្បាប់​នោះ ។

ការ​ណែនាំ​នេះ​ចំពោះ​បណ្ដា​សាលារៀន​ត្រូវ​បាន​ប្រកាស​២​ថ្ងៃ​បន្ទាប់​ពី​បណ្ដា​បណ្ណាល័យ​គូស​បញ្ជាក់​ពី​ការ​ដក​យក​ចេញពី​កន្លែង​ពួក​គេ​សៀវភៅ​ទាំងឡាយ​ដែល​យល់​ថា​រំលោភ​បំពាន​ច្បាប់​ស្ដី​ពី​សន្តិសុខ​ជាតិ ។ ក្នុង​ចំណោម​សៀវភៅ​ទាំងនេះ​មាន​សៀវភៅ​របស់​មេដឹកនាំ​ប្រឆាំង​ហុងកុង​លោក JOSHUA WONG និង​របស់​លោកស្រី​TAYA CHAN សមាជិកា សភា​ស្និទ្ធ​ប្រជា​ធិ​ប​តេ​យ្យ​ដែល​ល្បី​មួយ​រូប ។

ចំណែក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ប្រទេស​អង់គ្លេ​ស កាលពី​ថ្ងៃ​ទី​៦ កក្កដា បាន​ចោទប្រកាន់​​រដ្ឋា​ភិបាល​អង់​គ្លេ្ល​ស​ថា ជ្រៀតជ្រែក​ទាំង​កម្រោលចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ហុងកុង ជា​ប្រតិកម្ម​តប
ចំពោះ​ការ​រិះគន់​នានា​របស់​នាយក​រដ្ឋមន្ត្រី​អង់គ្លេ​ស លោក​បូ​រី​សច​ន​សុ​ន​ប្រឆាំង​ច្បាប់​ថ្មី​ស្ដី​ពី​សន្តិសុខ​ជាតិ​សម្រាប់​ហុងកុង ដែល​អង់គ្លេស​ប្រគល់​ឲ្យ​ចិន​វិញ​កាលពី​ឆ្នាំ​១៩៩៧ ។

ឯកអគ្គរដ្ឋទូត​រូប​នោះ​លោក LIU XIAOMING ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​ក្នុង​សន្និសីទ​​សារ​ព័ត៌មាន​មួយ​ថា រដ្ឋាភិបាល​អង់គ្លេស​បានពោល​ពាក្យ​គ្មាន​ការ​ទទួលខុសត្រូវ​នានា ស្ដី​ពី​កិច្ចការ​ហុងកុង ។ លោក​បូ​រី​ស ច​ន​សុ​ន វាយតម្លៃ​នា​ពេល​មុន​នេះ ក្រោយ​ការ​អនុម័ត​ច្បាប់​នោះ​ថា
ច្បាប់​​សន្តិសុខ​នេះ​រំលោភ​បំពាន​សេចក្ដីថ្លែងការណ៍​រួម​ឆ្នាំ​១៩៨៤ ដែល​ជាដើម​ចមនាំ​ទៅ​ដល់
ការ​ប្រគល់​ដែនដី​ហុងកុង​ដោយ​ធានា​ឲ្យ​មាន​កម្រិត​ខ្ពស់​នៃ​ស្វ័យភាព ព្រមទាំង​សិទ្ធិ​និង​សេរីភាព​របស់​ពលរដ្ឋ​ហុងកុង ។

ច្បាប់​នោះ​ត្រូវ​បាន​ចិន​អនុម័ត​ដើម្បី​ស្ដារឡើង​វិញ​ស្ថេ​រ​ភាព​បន្ទាប់​ពី​ច្រើន​ខែ​នៃ​បាតុកម្ម​កាលពី​ឆ្នាំទៅ​មិ​ញ ដោយ​ចិន​អះអាង​ថា​ច្បាប់​នេះនឹង​ទាក់ទិន​តែ​មនុស្ស​មួយ​ក្ដាប់​តូច​ប៉ុណ្ណោះ ។ ច្បាប់​នោះ​សំដៅ​បង្ក្រាប​ការ​ធ្វើ​វិទ្ធង្សនា ការបំបែក​ខ្លួន ភេរវកម្ម និង​ការ​ឃុបឃិត​ជាមួយ​កងកម្លាំង​បរទេស ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ