ការឆ្លងរាលដាលនៃវីរុស COVID-19 ៖ កាលពីថ្ងៃទី៦ កក្កដា អ្នកវិទ្យាសាស្ត្រមួយក្រុមមានគ្នា២៣៩នាក់ បានអំពាវនាវក្នុងសារលិខិតមួយច្បាប់ ផ្ញើដល់បណ្ដាអាជ្ញាធរសុខាភិបាល ពិសេស
អង្គការសុខភាពពិភពលោក WHO ឲ្យទទួលស្គាល់លទ្ធភាពនៃការឆ្លងរាលដាលវីរុសតាមខ្យល់ហួសរង្វង់ពី២ម៉ែត្រ ។ អ្នកវិទ្យា សាស្ត្រទាំងនេះចង់ឲ្យអាជ្ញាធរសុខាភិបាលទាំងនោះផ្ដល់អនុសាសន៍គិតគូរដល់ដែនកំណត់នៃការឆ្លងនៅទីសាធារណៈដើម្បីលុបបំបាត់ការឆ្លងវីរុសនោះ
ក្នុងទស្សនាវដ្ដី CLINICAL INFECTIOUS DISEASES របស់ OXFORD អ្នកវីទ្យាសាស្ត្រ២រូបក្នុងអត្ថបទមួយដែលចុះហត្ថលេខាដោយអ្នកវិទ្យាសាស្ត្រ២៣៧រូបទៀតសរសេរថា យើងអំពាវនាវដល់សហគមន៍វេជ្ជសាស្ត្រ និងបណ្ដាអង្គការជាតិនិងអន្តរជាតិដែលមានសមត្ថកិច្ចឲ្យទទួលស្គាល់សក្ដានុពលនៃការចម្លងវីរុសនោះតាមខ្យល់ ។ វាមានសក្ដានុពលសំខាន់នៃគ្រោះថ្នាក់នៃការចម្លងវីរុសដែលមានក្នុងកម្ទេចទឹកដែលជះចេញពីមាត់ ឬច្រមុះអ្នកជំងឺ ដែលខ្ទាតចេញក្នុងចម្ងាយខ្លីនិងមធ្យម ឬរហូតដល់ច្រើនម៉ែត្រ ហើយយើងស្នើឲ្យមានវិធានការបង្ការដើម្បីរារាំងផ្លូវឆ្លងតាមអាកាស ។

យោងតាមតួលេខរបស់ AFP ដែលដកស្រង់ ប្រភពផ្លូវការទាំងឡាយ គិតត្រឹមវេលាម៉ោង១៩
ម៉ោងសកលថ្ងៃទី៦ កក្កដាថា លើពិភពលោកចំនួនអ្នកស្លាប់ដោយសារ COVID-19 បានឡើងដល់យ៉ាងតិច៥៣៥.០២៥នាក់ ។ សហរដ្ឋអាមេរិកនៅតែជាប្រទេសរងការប៉ះពាល់ខ្លាំងជាងគេ ជាមួយអ្នកស្លាប់កើនដល់១៣០.០៨០នាក់ និងអ្នកឆ្លងដល់២.៩១០.០២៣នាក់ ។ បន្ទាប់មកគឹប្រេសីុលដែលមានអ្នកស្លាប់៦៤.៨៦៧នាក់ អង់គ្លេសស្លាប់៤៤.២៣៦នាក់ អ៊ីតាលីស្លាប់៣៤.៨៦៩នាក់ ម៉ិកស៊ិកស្លាប់៣០.៦៣៩នាក់ នាំមុខបារាំង ។ នៅសហរដ្ឋអាមេរិកចាប់តាំងពីជាង១សប្ដាហ៍មកហើយ ចំនួនអ្នកឆ្លងប្រចាំថ្ងៃមានដល់កម្រិតកំពូលជិត៤០.០០០នាក់រយៈពេល២៤ម៉ោងចុងក្រោយនេះ ។
ប្រទេសឥណ្ឌារៀបរាប់នាថ្ងៃទី៧ កក្កដា ពីអ្នកស្លាប់ថ្មីដោយសារវីរុស ៤៦៧នាក់ថែមទៀតនាំឲ្យចំនួនអ្នកស្លាប់សរុបឡើងដល់២០.១៦០នាក់ ។ រយៈពេល២៤ម៉ោងចុងក្រោយនេះមានអ្នកឆ្លងវីរុសថ្មីជាង២២.២០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបមានដល់៧១៩.៦៦៥នាក់ ។ ឥណ្ឌាក្លាយជា
ប្រទេសទី៣លើពិភពលោកដែលរងការប៉ះពាល់ខ្លាំងជាងគេ ដោយសារការឆ្លងនាំមុខរុស្សុីតែបន្ទាប់ពីប្រេស៊ីល ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ