ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការគិតរបស់អ្នកមាន ៖ ភាគច្រើនគិតពីរឿងមានប្រយោជន៍ និងសំខាន់មុនគេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ទស្សនៈ​យល់​ឃើញ​របស់​អ្នកមាន និង​អ្នកក្រ គឺ​ខុស​គ្នា​ឆ្ងាយ ។ អ្នកក្រ​ភាគច្រើន​មើលឃើញ​ផ្លូវ​មិន​បាន​វែង​ឆ្ងាយ​នោះ​ទេ ។ អ៊ីចឹង តើ​អ្នកដឹង​ថា…

រាជធានី​ភ្នំពេញ ៖ ជា​ទូទៅ​ទស្សនៈ​យល់​ឃើញ​របស់​អ្នកមាន និង​អ្នកក្រ គឺ​ខុស​គ្នា​ឆ្ងាយ ។ អ្នកក្រ​ភាគច្រើន​មើលឃើញ​ផ្លូវ​មិន​បាន​វែង​ឆ្ងាយ​នោះ​ទេ ។ អ៊ីចឹង តើ​អ្នកដឹង​ថា គំនិត​របស់​អ្នកមាន​ភាគច្រើន​គិត​ទៅ​លើ​អ្វី​មុនគេ ?

ប្រាកដ​ណាស់ មាន​មតិ​ជា​ច្រើន​បាន​លើក​ឡើង​ខុស​គ្នា​ៗ មតិ​ខ្លះ​បាន​លើក​ឡើង​ថា អ្នកមាន​គិតតែ​ពី​រឿង​រកស៊ី ជំនួញ ការងារ ឬ​លុយកាក់​របស់​ពួក​គាត់​ជា​សំខាន់ ។ យ៉ាងណាមិញ វា​ពិតជា​មិនសូវ​ខុស​ទេ រាល់​មតិ និង​ការ​គិត​របស់​មនុស្ស​គ្រប់​រូប ហើយ​ថ្ងៃនេះ​យើង​បាន​លើកយក​ការ​បកស្រាយ​របស់​ស្ត្រី​អ្នកមាន​ម្នាក់​ដែល​បច្ចុប្បន្ន​លោកស្រី​ជា​ប្រធាន​ក្រុមហ៊ុន​មួយ​នៅ​កម្ពុជា ។

លោកស្រី តាំង ហ្គេ​ច​លៀង អគ្គ​នាយិកា ក្រុមហ៊ុន H&L គ្រុប បាន​និយាយ​ថា «​អ្នកមាន​សឹងតែ​គ្រប់​រូប​តែងតែ​គិត និង​ធ្វើ​ការងារ​មាន​ប្រ​យោន៍​សម្រាប់​ខ្លួនឯង​សម្រាប់​គ្រួសារ និង​អ្នកមាន​ខ្លះ​គិត​ទៅ​ដល់​ប្រយោជន៍​សង្គម​ជាតិ​របស់​ពួក​គេ​ទៀត​ផង ។ អ្នកមាន​ភាគច្រើន​តែង​មាន​ក្តី​ស្រមៃ​ខ្ពស់ និង​ការ​ដាក់​ទិស​ដៅ​ជាក់លាក់​មួយ​ថា គាត់​ត្រូវ​តែ​មាន​» ។

លោកស្រី តាំង ហ្គេ​ច​លៀង បាន​បន្ត​ថា «​អ្នកមាន​ទាំងអស់​តែងតែ​ធ្វើ​រឿង​ដែល​ត្រឹមត្រូវ រឿង​ដែល​ល្អ​រឿង​ដែល​ស្របច្បាប់ មិន​ប្រថុយ និង​មិន​ធ្វើ​រឿង​អ្វីមួយ​ដែល​បោកប្រាស់​គេ ឬ​ក៏​ធ្វើ​អ្វីមួយ​ត្រឹមតែ​មួយ​ឆាវ ឬ​ក៏​តាម​គេ​តាម​ឯង​នោះ​ទេ ។ គឺ​ពួក​គាត់​បាន​កំណត់​ទិស​ដៅ និង​អនាគត​របស់​ពួក​គេ ហើយ​ពួក​គាត់ គឺ​ពិតជា​ចង់​មាន​ពិតប្រាកដ​មិន​សាកល្បង​តែ​មួយ​ឆាវ​ៗ​ទេ​» ។

លោកស្រី តាំង ហ្គេ​ច​លៀង បាន​លើក​ជា​ឧ​ទារ​ហណ៍ និង​ចែករំលែក​បទ​ពិសោធន៍​ផ្ទាល់​របស់​លោកស្រី ថា «​សម្រាប់​ខ្ញុំ ខ្ញុំ​តែងតែ​ដាក់​ទិស​ដៅ​ថា ៥ ឆ្នាំ ខ្ញុំ​ត្រូវ​តែ​ដូរ​ផ្ទះ​ម្តង ។ ដូចនេះ​ខ្ញុំ​បាន​ចាប់ផ្តើម​តាំងពី​ផ្ទះ​តូច​មួយ​។ បន្ទាប់​ពី​ខ្ញុំ​បាន​រៀប​ការ និង​បាន​ធ្វើការ​សន្សំ​សំចៃ ហើយ​បាន​ដាក់​ផែនការ និង​ទិស​ដៅ ថា ៥ ឆ្នាំ​ក្រោយ ខ្ញុំ​នឹង​ទិញ​ផ្ទះ​មួយទៀត ដែល​ធំ​ជាង​មុន ដើម្បី​ជា​ការ​លើកទឹកចិត្ត​ខ្លួនឯង ហើយ​វា​បាន​ឆ្លុះ​ប​ញ្ជាំ​ង​ថា យើង​ពិតជា​មាន​ជាង​ពី​មុន​» ។ លោកស្រី​បាន​បន្ថែម​ថា «​ខ្ញុំ​មិន​បាន​ទៅ​ប្រៀបធៀប ខ្ញុំ​ជាមួយ​អ្នកមាន​ទេ ព្រោះថា​មនុស្ស​យើង​បើ​ប្រៀប​ខ្លួន​យើង ជាមួយ​អ្នកមាន​នោះ យើង​នឹង​បាក់ទឹកចិត្ត​សម្រាប់​បន្ត​ក្តី​ស្រមៃ ប៉ុន្តែ​ខ្ញុំ​គឺ​ធ្វើការ​ប្រៀបធៀប ខ្ញុំ​ពី​មុន​និង​បច្ចុប្បន្ន​វិញ​។ ហើយ​ខ្ញុំ​នឹង​ប្រៀបធៀប ពី​ខ្ញុំ​ទៅ​នឹង​ឪពុក​ម្តាយ​ខ្ញុំ ។ រឿង​នៅ​ក្នុង​ជីវិត មុខរបរ​រកស៊ី ការងារ​ផ្សេង​ៗ ទាំង​អស់នេះ​សុទ្ធតែ​នឹង​ជួប​បញ្ហា តែ​សួរ​ថា​យើង​ធ្វើ​វា​ឱ្យ​មាន​ទម្ងន់​ប៉ុណ្ណា ដូចនេះ​ចង់​ក្លាយជា​អ្នកមាន​ត្រូវ​ផ្តោត​លើ​គោលដៅ​មុន​សិន បញ្ហា​គង់តែ​ដោះស្រាយ​បាន​នៅ​ពេល​ក្រោយ​»​។

លោកស្រី​បាន​បន្ត​ទៀត​ថា មាន​មតិ​ភាគច្រើន ដែល​លោកស្រី​ធ្លាប់​បានលឺ​ថា មាន​គម្លាត​រវាង​អ្នកមាន​និង​អ្នកក្រ ជំនាន់​ក្នុង​ខ្ទង់ ២០ ឆ្នាំ​មុន​។ ប៉ុន្តែ លោកស្រី ហ្គេ​ច​លៀង និយាយ​ថា «​ខ្ញុំ​បាន​កត់​ស​ម្កាល់​ឃើញ​ថា អ្នក​មាននៅ​ក្នុងស្រុក​យើង ដែល​ក្នុង​សម័យ​មុន គាត់​មានការ​បែងចែក ឬ​រើសអើង​បន្តិច​។ ប៉ុន្តែ​បើ​ក្រ​ឡែក​មើល អ្នកមាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​វិញ វា​ហាក់បីដូចជា​បាន​ផ្លាស់​ប្តូរ​ខ្លាំង កន្លែង​ខ្លះ បុគ្គលិក និង​ថៅ​ជា​ពួកម៉ាក​នឹង​គ្នា​ទៀត​ផង​។ វា​ជា​សម័យ​ទំនើប​និយម មិន​មានការ​រើសអើង អ្នកមាន​និង​អ្នកក្រ​ខ្លាំង​ទៀត​ទេ​»​។

លោកស្រី​បាន​បន្ថែម​ថា លោកស្រី​ពិតជា​កោតសរសើរ​ចំពោះ​ក្មេង​ៗ ដែល​ហ៊ាន និង​ពូកែ​រកស៊ី​ក្នុង​សម័យ​ឌី​ជី​ថ​ល​នេះ​។ លោកស្រី បន្ត​ថា​ក្នុង​ប្រទេស​កម្ពុជា ដែល​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ គឺ​មាន​ឳ​កាស​ជា​ច្រើន​កំពុង​រង់ចាំ​យើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ