ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា ពេល​នេះ​ឡើង​ដល់​លេខ​៣​ហើយ លើ​តារាង​កូ​វី​ដ

3 ឆ្នាំ មុន

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ ក្រសួងសុខាភិបាល​និង​សុខុ​មាលភាព​គ្រួសារ​ឥណ្ឌា បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន ២៤,២៤៨​ករណី…

ឥណ្ឌា ៖ តាម​ប្រភព​ព័ត៌មាន CNN បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ច័ន្ទ ក្រសួងសុខាភិបាល​និង​សុខុ​មាលភាព​គ្រួសារ​ឥណ្ឌា បាន​ប្រកាស​ថា មាន​ករណី​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី​ចំនួន ២៤,២៤៨​ករណី ត្រូវ​បាន​កត់ត្រា​ក្នុង​រយៈពេល ២៤​ម៉ោង​កន្លង​មក ដែល​ធ្វើ​ឱ្យ​ចំនួន​ករណី​ឆ្លង​សរុប​ទូ​ទាំង​ប្រទេស​កើនឡើង​ដល់ ៦៩៧,៤១៣​ករណី​។

ជាមួយនឹង​តួលេខ​ថ្មី ប្រទេស​ឥណ្ឌា​បាន​កើន​លើស​ករណី​សរុប​របស់​រុ​ស្ស៊ី ចំនួន ៦៨០,០០០ ដែល​​ធ្វើ​ឱ្យ​ខ្លួន​ក្លាយជា​ម្ចាស់​គ្រង​តំណែង​ចំណាត់ថ្នាក់​ទី​៣ បន្ទាប់​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ប្រេ​ស៊ី​ល​។

មាន​តែ​សហរដ្ឋអាមេរិក​ដែល​មាន​ករណី​ចំនួន ២.៨​លាន​ករណី និង​ប្រទេស​ប្រេ​ស៊ី​ល​ដែល​មាន ១.៦​លាន​ករណី​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ John Hopkins​។

នេះ​កើតឡើង​នៅ​ពេល​ដែល​រដ្ឋ Kerala ភាគ​ខាងត្បូង​អនុវត្ត​ការ​ចាក់សោរ​រយៈពេល​មួ​យស​ប្តា​ហ៍ យ៉ាង​តឹង​រឹង​នៅ​ក្នុង​រដ្ឋធានី Thiruvananthapuram ។

ការ​បិទទ្វារ​បាន​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ហើយ​រាល់​អាជីវកម្ម​ដែល​មិន​ចាំបាច់​និង​ការ​ដឹក​ជញ្ជូន​សាធារណៈ​ត្រូវ​បាន​បិទ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ cnn (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ