ថៃ​ចាប់​ពលករ​ខ្មែរ​២៩​នាក់​ទៀត​ហើយ


ខេត្តបន្ទាយមានជ័យ៖ ​ពលករ​ខ្មែរ​២៩​នាក់ ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ថៃ​ធ្វើការ​ឃាត់ខ្លួន​ក្នុងភូមិ​ឃុំ​និង​ស្រុក​តា​ប្រា​យ៉ា ​ក្រោយ​ឆ្លង​ព្រំដែន​ចេញពី​កម្ពុជា ​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រា​ត្រ​ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៧ ​កក្កដា​ នេះ ។​

ពលករ​ទាំង​២៩​នាក់​ គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ តែ​​មាន​ស្រី​១២​នាក់​។​យោង​ការ​សាកសួរ​ពលករ​ទាំងនេះ ​មិន​ប្រាប់​សមត្ថកិច្ច​ថៃ​ពី​ចំណុច​ឆ្លងកាត់​ពី​កម្ពុជា​នៅ​ភូមិសាស្ត្រ​ណា​ទេ ​តែ​ប្រាប់​ថា​ ការ​ឆ្លង​ព្រំដែន​គឺ​តាម​រយៈ​មេខ្យល់​នាំ​ទៅ​ឲ្យ​ឡើង​រថយន្ត​លើ​ទឹកដី​ថៃ​ប្រុង​ទៅ​រក​ការងារ​ធ្វើ​និង​ចំណាយ​ប្រាក់​ឲ្យ​មេខ្យល់​ម្នាក់​៣០០០​បាត​។

ពលករ​ទាំងនេះ ​ក្រោយ​ចាញ់បោក​មេខ្យល់​និង​ក្រោយ​ឃាត់ខ្លួន​គេ​យក​ទៅ​ស្ថានីយ​តម្រួត​ស្រុក​តា​ប្រា​យ៉ា ​ដើម្បី​ចាត់ការ​បន្ត​។​

គួរ​បញ្ជាក់​ថា​មួយ​រយៈ​ចុង​ក្រោយ​នេះ​សមត្ថកិច្ច​ថៃ​បាន​ធ្វើការ​ឃាត់ខ្លួន​ពលករ​ខ្មែរ​ជា​បន្តបន្ទាប់​តាម​ដងផ្លូវ​និង​ព្រំដែន​ក្នុង​ខេត្ត​ស្រះ​កែវ​ពិសេស​ក្នុងស្រុក​តា​ប្រា​យ៉ា​ឈម​ទឹកដី​កម្ពុជា​គឺ​ស្រុក​ស្វាយចេក​និង​ស្រុក​ថ្មពួក​ដោយ​ចោទ​ឆ្លង​ដែន​ខុសច្បាប់​៕​

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ