ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រសា​ចង់​យក​គ្រាប់បែក​កែ​ច្នៃ​គប់​ចូល​ផ្ទះ​ឪពុក​ម្តាយក្មេក បែរជា​ភ្លាត់​ស្នៀត

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​មួយ​កើត​ឡើង ខណៈ​ពេល​ជនសង្ស័យ​ម្នាក់​យក​គ្រាប់បែក​កែ​ច្នៃ​៣​គ្រាប់ និង​សាំង​៣​ដប ក្នុង​បំណង​ផ្តាច់​ជីវិត​ឪពុក​ម្តាយ​ក្មេង​ដោយ​គប់​ចូល​ផ្ទះ​ឪពុក​ម្តាយ​ក្មេង តែ​មិន​សម្រេច បែរជា​ផ្ទុះ​ត្រូវ​ចំ​ដៃ​ខ្លួនឯង និង​កូនប្រុស​ម្នាក់​ទៀត…

ខេត្តក្រចេះ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា មាន​ករណី​ប៉ុនប៉ង​មនុស្សឃាត​មួយ​កើត​ឡើង ខណៈ​ពេល​ជនសង្ស័យ​ម្នាក់​យក​គ្រាប់បែក​កែ​ច្នៃ​៣​គ្រាប់ និង​សាំង​៣​ដប ក្នុង​បំណង​ផ្តាច់​ជីវិត​ឪពុក​ម្តាយ​ក្មេង​ដោយ​គប់​ចូល​ផ្ទះ​ឪពុក​ម្តាយ​ក្មេង តែ​មិន​សម្រេច បែរជា​ផ្ទុះ​ត្រូវ​ចំ​ដៃ​ខ្លួនឯង និង​កូនប្រុស​ម្នាក់​ទៀត បណ្តាល​ឱ្យ​រង​របួស​តែ​ម្តង ហេតុការណ៍​នេះ​កើតឡើង​កាលពី​ម៉ោង​១​រសៀល ថ្ងៃ​ទី​៦ ខែកក្កដា ឆ្នាំ​២០២០ នៅ​ចំណុច​ដីស្រែ​ចំការ​ប្រ​វ៉ា មាន​ចម្ងាយ​ពី​ផ្លូវជាតិ​លេខ​៧ ប្រហែល​១០​គីឡូម៉ែត្រ ស្ថិត​ក្នុងភូមិ​ច​ង្ហ​ប ឃុំ​ក្បាលដំរី ស្រុក​សំបូរ ខេត្តក្រចេះ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ ធា ធី ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

សេចក្តីរាយការណ៍​បន្ត​ថា មុន​ពេល​កើតហេតុ ជនសង្ស័យ​រូប​នេះ​បាន​យក​គ្រាប់បែក​កែ​ច្នៃ​ចំនួន​៣​គ្រាប់ និង​សាំង​ចំនួន​៣​ដប ក្នុង​គោលបំណង​យក​ទៅ​គប់​ចូល​ផ្ទះ​ឪពុក និង​ម្តាយក្មេក​របស់​ខ្លួន​ក្នុង​បំណង​ផ្តាច់​យក​ជីវិត​របស់​ពួក​គាត់ ។ ហើយ​ខណៈ​ពេល​ជនសង្ស័យ​កំពុង​តែ​ដុត​គ្រាប់បែក​ច្នៃ​១​គ្រាប់​នោះ បែរជា​ដុត​ទៅ​ខុស​បច្ចេកទេស​ក៏​ផ្ទុះ​ត្រូវ​របួស​ខ្លួនឯង​ចំ​ដៃ​ខាងស្តាំ និង​ត្រូវ​ឆេះ​រោល​លើ​កូនប្រុស​ម្នាក់​ទៀត បណ្តាល​ឲ្យ​រង​របួស ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ពី​ទទួល​ព័ត៌មាន​នោះ កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ឆ្លង​តាម​ការ​ពិនិត្យ​របស់​គ្រូពេទ្យ និង​មន្ត្រី​នគរបាល​ប៉ុស្តិ៍ ក៏​សម្រេចចិត្ត​នាំ​ខ្លួន​ជនសង្ស័យ និង​កូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ព​ទ្យ​បង្អែក​ខេត្ត​ជា​បណ្តោះអាសន្ន សិន​។
ពាក់ព័ន្ធ​រឿងរ៉ាវ និង​ផ្លូវច្បាប់​យ៉ាងណា​នោះ មាន​តែ​រង់ចាំ​ដល់​សុខភាព​របស់​ជនសង្ស័យ​បាន​ធូរស្រាល​វិញ ទើប​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ