ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក ៖ ត្រូវ​ចាប់​មេខ្យល់​បោកពលរដ្ឋ​ធ្វើ​​ចំណាកស្រុក​ដោយ​ខុសច្បាប់​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ «​សមត្ថ​កិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​នាំ​ទៅ​​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេល» លោក​អភិបាលស្រុក​អូរ​ជ្រៅ​​បាន​លើក​ឡើងបែបនេះ​​ក្នុង​​ពេល​ចុះ​​ចែក​អំណោយ​ដល់​ប្រ​ជា​ពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ ស្ថិត​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ «​សមត្ថ​កិច្ច​ត្រូវ​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​នាំ​ទៅ​​ធ្វើ​ចំណាកស្រុក​ដោយ​ខុសច្បាប់​ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​គ្រប់ពេល» លោក​អភិបាលស្រុក​អូរ​ជ្រៅ​​បាន​លើក​ឡើងបែបនេះ​​ក្នុង​​ពេល​ចុះ​​ចែក​អំណោយ​ដល់​ប្រ​ជា​ពលរដ្ឋ​ក្រីក្រ​ចំនួន​៣០​គ្រួសារ​ កាលពី​​ព្រឹក​ថ្ងៃ​ទី​៥ ខែ​ក​ក្ក​ដា ឆ្នាំ​២០២០ ស្ថិត​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ​ ខេត្ត​បន្ទាយមានជ័យ ។

លោក លី សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលស្រុក​អូរ​ជ្រៅ ​បាន​មាន​ប្រសាសន៍​ថា​ នៅ​ពេល​ដែល​ថៃ​បិទ​​ច្រកព្រំដែន​កម្ពុជា​-​ថៃ​ គេ​សង្កេត​ឃើញ​ពលករ​ខ្មែរ​ត្រូវ​បាន​ភាគី​ថៃ​ចាប់​ប​ញ្ជូនមក​វិញ​​តាម​ច្រក​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​រាល់ថ្ងៃ ព្រោះតែ​ពួកគាត់​ចាញ់បោក​មេខ្យល់​អស់​លុយ​ ហើយ​ត្រូវ​ថៃ​ចាប់​បញ្ជូន​មក​វិញទៀត ​ដូច្នេះ​សូម​សមត្ថ​កិច្ច​ដែល​ឈ​រ​ជើង​តាម​បន្ទាត់​ព្រំដែន​ត្រូវ​ទប់ស្កាត់​និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​មេខ្យល់​ដែល​បោកប្រាស់​ប្រជាពលរដ្ឋ​ដើម្បី​ចាត់ការ​តាម​ច្បាប់​អោយខាងតែ​​បាន​។​

លោក​បាន​បញ្ជាក់​ថា ​ក្នុង​ឱកាស​កូ​វី​ដ​១៩​នេះ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ឧ​បត្ថ​ម្ភ​ថវិការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ជួប​ការ​លំបាក​នេះ​ជា​ការ​យកចិត្តទុកដាក់​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ ហើយ​ជាក់ស្តែង​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ត្រូវ​បាន​សមាគម​ចល​​នា​យុវជន​កម្ពុជា​ក្រុម​១៥៧​ ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ចែក​ជូន​នៅ​ក្នុង​ឃុំ​ច​ង្ហា ស្រុក​អូរ​ជ្រៅ​។

លោក ម៉ា​ន់ ចាន់​ឌី អនុប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្តបន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​ ក្នុងនាមរូបលោក​តំណាង​អោយ​លោក ចៅ ជី​អាន ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​ក្រុម​១៥៧​សាខា​ខេត្ត ​រួម​ជាមួយ​ក្រុមការងារ បាន​នាំ​យក​អំណោយ​មកចែក​ជូ​​ន​ប្រជាពលរដ្ឋ​ចំនួន​៣០​គ្រួសារ​ ដែល​កំពុង​ជួប​ការ​លំបាក​ក្នុ​ងពេល​ផ្ទុះជំងឺ​កូ​វី​ដ​១៩ ​នៅ​ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ នា​ពេលនេះ​​រួម​មាន អង្ករ​​ចំនួន៧៥០​គីឡូក្រាម មី​ចំនួន​៣០​កេស ត្រីខ​ចំនួន​៣០​យួរ ទឹកត្រី​ចំនួន​៣០​យួរ ទឹកស៊ីអ៊ីវ​ចំនួន​៣០​យួរ ប្រេងឆចំណុះ​៣០​លី​ត្រ​ចំនួន​៣០​ដប ស្កសរ​​ចំនួន​៣០​គីឡូក្រាម អំបិលអុី​យ៉ូដ​​ចំនួន​៣០​គីឡូក្រាម ប៊ី​ចេ​ង​ចំនួន​៣០​ថង់​ស្មើ​នឹង​​ទម្ងន់​៣០​គីឡូក្រាម សាប៊ូ​ចំនួន​៣០​ថង់​ស្មើនឹង​​ទំងន់​៣០​គីឡូក្រាម សា​រ៉ុ​ង​ចំនួន​​៣០ ភេ​ជ្ជៈ​ចំនួន​៣៥​កេស ទឹកបរិសុទ្ធ​ចំនួន​១៥០​យួរ ថវិការ​ចំនួន​១.៥០០.០០០​រៀល​ និង​ឧប​ត្ថ​ម្ភ​នគរបាល​ប៉ុស្តិ៍ និង​ប្រជា​ការពារ​ភូមិ​មាន​ថវិកា​ចំនួន​៣០០.០០០​រៀល​។

លោក តាន់ ស្វាង ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូរ​ជ្រៅ​ ​បាន​មាន​ប្រសាសន៍​ថា ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​​ ចូល​រួម​បង្កា​រ និង​ទប់ស្កាត់ជំងឺ​​កូ​វី​ដ១៩​ ​ព្រោះ​យើង​អាច​ភ្លេច​កូ​វី​ដ​១៩​ តែ​កូ​វី​ដ​១៩​មិន​អាច​ភ្លេច​យើង​ឡើយ​​គឺ​ត្រូវ​ធ្វើ​អនាម័យ​ជា​ប្រចាំ និង​​ហូប​​ស្អាត​ផឹក​ស្អាត ត្រូវ​លាងដៃ​​ជាមួយ​​សាប៊ូ ​ឬ​អាកុល​ ត្រូវ​ពាក់​ម៉ាស់​អោយ​បាន​គ្រប់​គ្នា​ ។ ​លោក​ក៏​បាន​​ថ្លែង​អំណ​គុណ​ចំពោះ​សមាគម​ចលនា​យុវជន​ក្រុម​១៥៧​ស្រុក​អូរ​ជ្រៅ​ ខេត្តបន្ទាយមានជ័យ ដែល​បាន​នាំ​យក​អំណោយ​មក​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​​ចំនួន​៣០​គ្រួសារ​ក្នុង​ឃុំ​ច​ង្ហា​ ស្រុក​អូរ​ជ្រៅ​ កំពុង​ជួប​ការ​លំបាក​ក្នុង​ពេលផ្ទុះ​ជំងឺ​​កូ​វី​ដ​១៩​ ៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ