ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ជួយ​ខ្មែរ​ច្រើន​មែន រហូត​ដល់​៧២០​លាន​ដុល្លារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ច្រើន​ណាស់​រហូត​ដល់​៧៥០​លាន​ដុល្លារ​។ នេះ​បើ​តាម​វេ​ប​សាយ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍ ផ្លូវការ​ច្រើន​ជាងគេ​ដល់ក​ម្ពូ​ជា​។ ជំនួយ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ គឺ​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន…

រាជធានី​ភ្នំពេញ ៖ ប្រទេស​ជប៉ុន​បាន​ជួយ​ដល់​ប្រទេស​កម្ពុជា​ច្រើន​ណាស់​រហូត​ដល់​៧៥០​លាន​ដុល្លារ​។ នេះ​បើ​តាម​វេ​ប​សាយ របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។ ស្ថានទូត​ជប៉ុន​បាន​ឲ្យ​ដឹង​ថា ជប៉ុន​គឺជា​ប្រទេស​ផ្តល់​ជំនួយ​អភិវឌ្ឍ ផ្លូវការ​ច្រើន​ជាងគេ​ដល់ក​ម្ពូ​ជា​។ ជំនួយ​ក្នុង​រយៈពេល​១០​ឆ្នាំ​មកនេះ គឺ​មាន​តម្លៃ​ជា​ទឹកប្រាក់​ចំនួន ៧២០​លាន​ដុល្លារ​។

ដោយ​ក្នុង​នោះ ចំនួន​១៧០​លាន​ដុល្លារ​គឺ​តាម​រយៈ​អង្គការ​អន្តរជាតិ និង ៥៥០​លាន​ដុល្លារ គឺជា​ជំនួយ​ទ្វេភាគី​។ ជប៉ុន​គឺ​ឈាន​មុនគេ​ក្នុង​ការ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​។ ក្នុង​ចំណោម​ជំនួយ​ទាំងអស់​ដល់​ប្រទេស កម្ពុជា ជំនួយ​ជប៉ុន​មាន​ចំនួន​២៥​ភាគរយ​។ ជំនួយ​ជប៉ុន​គឺ​មាន​បំណង​ជួយ​ដល់​ការ​អភិវឌ្ឍន៍​ក​ម្ព​ជា ឲ្យ​មាន​ស្ថិរភាព​។​ស្ថានទូត​ជប៉ុន​និយាយ​ថា​ដូច្នេះ ពិត​ណាស់​ថា​អនាគត​ជំនួយ​ជប៉ុន​ចំពោះ​ការ​អភិ​វ​ឌ្ឃ​ន៍​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា​នឹង​ដើរតួ​នាទី​យ៉ាង​សំខាន់​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ