ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគារ​កម្រិត​៧​ដល់​១៣​ជាន់​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន ខណៈ​អគារ​ខ្ពស់​ៗ​មាន​ជិត​២.០០០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ គម្រោង​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ មាន​២១៦​គម្រោង ស្មើ​ប្រមាណ​២៣៤​អគារ ហើយ​នៅ​ក្នុង​នោះ​អគារ​ចាប់ពី​៧​ជាន់​រហូត​ដល់​១៣​ជាន់ ឡើង​ត្រូវ​បាន​អ្នកជំនាញ​សង្កេត​ឃើញ​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន ខណៈ​ដែល​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង​ទៅ…

រាជធានី​ភ្នំពេញ ៖ រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ គម្រោង​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ មាន​២១៦​គម្រោង ស្មើ​ប្រមាណ​២៣៤​អគារ ហើយ​នៅ​ក្នុង​នោះ​អគារ​ចាប់ពី​៧​ជាន់​រហូត​ដល់​១៣​ជាន់ ឡើង​ត្រូវ​បាន​អ្នកជំនាញ​សង្កេត​ឃើញ​មាន​តម្រូវការ​ប្រើប្រាស់​ច្រើន ខណៈ​ដែល​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង​ទៅ មាន​រហូត​ដល់​ជិត​២០០០​អគារ នៅ​ទូ​ទាំង​ប្រទេស​។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​មាន​ប្រសាសន៍​ថា « ពាក់ព័ន្ធ​នឹង​អគារ​គឺ​សំដៅ​ទៅ​លើ​អា​ផាត​មិន ឬ​លំនៅ​ដ្ឋា​ន​បើសិន​មនុស្ស​ប្រើប្រាស់ ខ្ញុំ​គិត​ឃើញ​មាននៅ​ក្នុង​ចន្លោះ ពី​៧​ជាន់​ទៅ​ដល់​១៣​ជាន់​។ ជា​រួមការ​ប្រើប្រាស់​អគារ​ចាប់ពី ៧​ទៅ​១៣​ជាន់​គឺ​មាន​ច្រើន​»​។ បើ​តាម​អ្នកជំនាញ​រូប​នេះ កត្តា​ដែល​នាំ​ឱ្យ​មាន​អ្នក​ប្រើប្រាស់​អគារ កម្ពស់​៧​ជាន់​ទៅ​១៣​ជាន់ មាន​ច្រើន​ដោយសារ​ចំណាយ​ទៅ​លើ​ការ​សាងសង់ ឬ​ការ​បុក​គ្រឹះ​នៃ​អគារ ទាំងនោះ​មិនជា​ថ្លៃ​ដូច​ទៅ​នឹង​ការ​បុក​គ្រឹះ​លើស​ពី​១៣​ជាន់​នោះ​ទេ​។

លោក​លើក​ឡើង​ថា « បើ​និយាយ​ពី​មូលដ្ឋាន​បច្ចេកទេស អគារ​ស្ថិត​នៅ​ក្រោម​១៣​ជាន់​ធ្វើ​ឱ្យ​ការ​ចំណាយ​លើក​ការ​បុក​គ្រឹះ សាងសង់​មិន​អស់ប្រាក់​ច្រើន អីចឹង​ជា​រួម​អគារ​កម្ពស់​ក្រោម​១៣​ជាន់ អាច​ស្ថិត​ក្នុង​កម្រិត​អគារ​ធម្មតា តែ​មានគុណ​ភាពល្អ​»​។ ស្រ​ដៀង​គ្នា​នោះ​ដែរ នាយក​ក្រុមហ៊ុន Century 21 Fortuna Investment លោក វ៉ា វិ​រៈ បាន​សង្កេត​ឃើញ​ថា អគារ​ដែល​មាន​កម្ពស់​ចាប់ពី​ចន្លោះ​៧​ជាន់​ដល់​១០​ជាន់ គឺ​មាន​អ្នក​ប្រើប្រាស់​ច្រើន​។

យោង​តាម​របាយការណ៍​ប្រចាំឆមាស​ទី​១ នៃ​ឆ្នាំ​២០២០​របស់​ក្រសួង រៀបចំ​ដែនដី នគ​រូបី​យ​កម្ម និង​សំណង់​បង្ហាញ​ថា គម្រោង​អគារ​ខ្ពស់​ៗ​ចាប់ពី​៥​ជាន់ឡើង​ទៅ នៅ​ទូ​ទាំង​ប្រទេស​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០២០​មាន​ចំនួន​២១៦​គម្រោង​ស្មើ​ប្រមាណ​២៣៤​អគារ​។ បើ​តាម​របាយការណ៍​គូសបញ្ជាក់​ថា​«​ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០​នេះ អគារ​កម្ពស់​ពី​៥​ជាន់​ទៅ​៩​ជាន់ មាន​១២០​អគារ​,​ពី​១០​ជាន់​ទៅ​១៩​ជាន់​មាន​៧៣​អគារ​, ពី​២០​ជាន់​ទៅ​២៩​ជាន់​មាន​២៤​អគារ​, ពី​៣០​ជាន់​ទៅ​៣៩​ជាន់​មាន​១០​អគារ និង​ពី​៤០​ជាន់ឡើង​ទៅ​មាន​៤​អគារ​»​។

របាយការណ៍​ដដែល​លើក​ឡើង​ថា គម្រោង​អគារ​ខ្ពស់​ៗ ចាប់ពី​៥​ជាន់ឡើង​ទៅ​នៅ​ទូ​ទាំង​ប្រទេស​គិត​ចាប់ពី​ឆ្នាំ​២០០៥ រហូត​ដល់​ខែមិថុនា​ឆ្នាំ​២០២០​មាន ១.៩៤៥​អគារ ក្នុង​នោះ​អគារ​កម្ពស់​ចាប់ពី​៥​ជាន់​ទៅ​៩​ជាន់​មាន​១.០២២​អគារ​, ពី​១០​ជាន់​ទៅ​១៩​ជាន់ មាន​៥៦៦​អគារ​, ពី​២០​ជាន់​ទៅ​ដល់​២៩​ជាន់​មាន​១៨៧​អគារ​, ពី​៣០​ជាន់​ទៅ​៣៩​ជាន់ មាន​១១៤​អគារ និង​ពី​៤០​ជាន់ឡើង​ទៅ​មាន​ចំនួន​៤៦​អគារ​៕ ដោយ ៖ ឡុ​ង សា​រ៉េ​ត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ