ក្នុងពេលថ្មីៗនេះលោក ជេហ្វ បេសូស (Jeff Bezos) ដែលជាស្ថាបនិក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon បានមើលឃើញទ្រព្យសម្បត្តិកើនឡើងមកស្មើ ១៧១ប៊ីលានដុល្លារទៅហើយ ។ ក្នុងកំឡុងពេលប៉ុន្មានខែកន្លងមកនេះ Amazon បានមើលឃើញកំណើននៃតម្រូវការពីអតិថិជនព្រោះតែកូវីដ ១៩ ដែលបានបង្ខំឲ្យមនុស្សទិញទំនិញតាមអ៊ីនធើណេត ។
ប៉ុន្តែភាពជោគជ័យនេះមិនមែនកើងមានឡើងក្នុងពេលតែមួយយប់ទេ ។ លោកបានចាប់ផ្តើមអាជីពរបស់លោកក្នុងវិស័យមូលនិធិវិនិយោគនៅទសវត្សឆ្នាំ ១៩៩០ មុននឹងបានលាឈប់ដើម្បីចាប់ផ្តើមអាជីវកម្មដោយខ្លួនឯង ។
លោក បេសូស មានភាពឆ្លាតវៃតាំងពីនៅវ័យក្មេង ។ ពេលលោកនៅជាទារក លោកបានយកឧបករណ៍ទៅមួលខ្ចៅគ្រែទារករបស់ខ្លួនព្រោះលោកចង់គេងលើគ្រែធំ ។ ពេលដែលធំដឹងក្តីបន្តិចហើយ លោកបាននិយាយប្រាប់គ្រូបង្រៀនម្នាក់ថា «អនាគតនៃមនុស្សលោកមិនមានលើភពនេះទេ» ។ ពេលនោះលោកចង់ធ្វើជាអាជីវករក្នុងវិស័យអាវកាស ហើយបច្ចុប្បន្ននេះក្តីសុបិនបានកើតឡើងពិតមែនបន្ទាប់ពីលោកបានបង្កើតក្រុមហ៊ុន Blue Origin។
ពេលនៅជាយុវជន លោក និងមិត្តស្រីរបស់ខ្លួនបានចាប់ផ្តើម Dream Institute ដែលជាកម្មវិធីបោះជំរុំរយៈពេល ១០ថ្ងៃសម្រាប់ក្មេងៗ ។ ពួកគេយក ៦០០ដុល្លារពីក្មេងម្នាក់ និងមានក្មេង ៦នាក់ចុះឈ្មោះជាមួយពួកគេ ។
បន្ទាប់ពីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ Princeton University ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ លោកបានទៅធ្វើការឲ្យ Fitel មុននឹងចេញទៅធ្វើការឲ្យមូលនិធិវិនិយោគ D.E. Shaw ។
នៅឆ្នាំ ១៩៩៤ លោកបានអានអត្ថបទមួយថាវិស័យអ៊ីនធើណេតបានកើនឡើង ២,៣០០% ក្នុងកំឡុងពេលមួយឆ្នាំ ដែលបានជំរុញឲ្យលោកលាឈប់ពីការងារ និងចាប់ផ្តើមក្រុមហ៊ុន Amazon.com ដែលជាអាជីវកម្មលក់សៀវភៅអនឡាញសម្រាប់ប្រជាជនក្នុងរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិក និងប្រទេសចំនួន ៤៥ប្រទេសថែមទៀត ។
បន្ទាប់ពីមានវិបត្តិទីផ្សារហរិញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និង ២០០០ Amazon ស្ថិតក្នុងចំណោមក្រុមហ៊ុនមួយចំនួនតូចប៉ុណ្ណោះក្នុងវិស័យអ៊ីនធើណែតដែលមិនបានក្ស័យធន ។ តាំងពីពេលនោះលោក តម្លៃភាគហ៊ុនបានបន្តកើនឡើងជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននេះ Amazon មានលក់នូវផលិតផលជាច្រើនប្រភេទទំឫងសម្លៀកបំពាក់ សម្ភារក្នុងផ្ទះ និងសេវាកុំព្យូទ័រផ្សេងៗថែមទៀត ៕
ចែករំលែកព័តមាននេះ