ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ក្លាយជា​ប្រទេស មាន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ខ្ពស់​ជាងគេ​ទី​៣ លើ​ពិភពលោក

3 ឆ្នាំ មុន

ញូ​វ​ដេ​លី ៖ ឥណ្ឌា​បាន​វ៉ា​ប្រទេស​រុ​ស្ស៊ី ក្លាយជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​ខ្ពស់​ជាងគេ លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​បាន​កត់ត្រា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ ជាង​២​ម៉ឺន​នាក់ នេះ​បើ​តាម​សារព័ត៌មាន Theguardian ។…

ញូ​វ​ដេ​លី ៖ ឥណ្ឌា​បាន​វ៉ា​ប្រទេស​រុ​ស្ស៊ី ក្លាយជា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​១៩​ខ្ពស់​ជាងគេ លំដាប់​ទី​៣ នៅ​លើ​ពិភពលោក​បន្ទាប់​ពី​បាន​កត់ត្រា​ចំនួន​ឆ្លង​ប្រចាំ​ថ្ងៃ ជាង​២​ម៉ឺន​នាក់ នេះ​បើ​តាម​សារព័ត៌មាន Theguardian ។

ក្រសួងសុខាភិបាល​ឥណ្ឌា បាន​ប្រកាស​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ករណី​ថ្មី​ចំនួន ២៣.០០០​ករណី (​គិត​រយៈពេល​២៤​ម៉ោង​) ដោយ​ធ្វើ​ឱ្យ​ចំនួន​ឆ្លង​ប្រជាជន​ឥណ្ឌា​សរុប​លើ​ន​ដល់ ៦៩៧.០០០ ករណី និង​ជិត ២០.០០០ នាក់​បាន​ស្លាប់ ។ កាលពី​ថ្ងៃអាទិត្យ ប្រទេស​ឥណ្ឌា​មាន​អ្នក​ឆ្លង​វីរ​សុ​នេះ បាន​ឡើង​ដល់​ជិត ២៥.០០០​នាក់ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​សម្រាប់​ប្រចាំ​ថ្ងៃ ។

ការ​កើនឡើង​នេះ បាន​ធ្វើ​ឲ្យ​ប្រទេស​ឥណ្ឌា មាន​ចំនួន​អ្នក​ឆ្លង​កូ​វី​ដ​១៩ ខ្ពស់​បំផុត​ទី​៣ នៅ​លើ​ពិភពលោក បន្ទាប់​ពី​ប្រទេស​ប្រេ​ស៊ី​ល​ដែល​មាន​អ្នក​ឆ្លង​ជាង ១,៦ លាន​ករណី និង​សហរដ្ឋអាមេរិក​លំដាប់​ទី​១​ដែល​មាន​អ្នក​ឆ្លង​ជាង ២,៨៨ លាន​ករណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ