និស្សិតសាកលវិទ្យាល័យវ៉ាស៊ីនតោន១២១នាក់ ឆ្លងជំងឺកូវីដ១៩
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មាននិស្សិតចំនួន ១២១នាក់ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងទីក្រុង Seattle…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មាននិស្សិតចំនួន ១២១នាក់ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងទីក្រុង Seattle…
អាមេរិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា មាននិស្សិតចំនួន ១២១នាក់ នៅសាកលវិទ្យាល័យវ៉ាស៊ីនតោន ក្នុងទីក្រុង Seattle ដែលបានធ្វើតេស្តវិជ្ជមានចំពោះជំងឺកូវីដ១៩ បើយោងតាមសេចក្តីប្រកាសព័ត៌មានរួមពីសាកលវិទ្យាល័យវ៉ាស៊ីនតោន និងសុខភាពសាធារណៈទីក្រុង Seattle និង King County។
សេចក្តីរាយការណ៍បាននិយាយថា ក្នុងចំណោមនិស្សិតទាំងនេះ ១១២នាក់ គឺនិស្សិតដែលរស់នៅក្នុងបន្ទប់និស្សិតនៅ Greek Row ផ្នែកខាងជើងនៃសាកលវិទ្យាល័យ។ និស្សិតដែលបានធ្វើតេស្តវិជ្ជមាន ប៉ុន្តែមិនមែនជាអ្នករស់នៅក្នុងផ្ទះទាំងនោះ គឺជានិស្សិតដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងអ្នកនៅទីនោះ។
ការចេញផ្សាយនេះបាននិយាយថា នៅថ្ងៃទី៣ ខែកក្កដា ក្រុមប្រឹក្សា Interfraternity ក្រុមប្រឹក្សាភិបាលដឹកនាំដោយនិស្សិតសម្រាប់ភាតរភាព UW បានរាយការណ៍ថា យ៉ាងហោចណាស់និស្សិតនៅក្នុងតំបន់បន្ទប់ជួលខាងលើ ដែលមានចំនួន ១១៧នាក់ បានរាយការណ៍ពីការធ្វើតេស្តដោយខ្លួនឯង ហើយឃើញថា វិជ្ជមាន។
កន្លែងសម្រាប់ធ្វើតេស្តរកកូវីដ១៩ ត្រូវបានបង្កើតឡើងកាលពីសប្តាហ៍មុន នៅក្បែរតំបន់ Greek Row ក្នុងសាកលវិទ្យាល័យ ហើយបានធ្វើតេស្តរហូតទៅដល់ ១,៣០០តេស្តក្នុងពេលចុងសប្តាហ៍មុននេះ៕ ដកស្រង់ចេញពីវេបសាយ ៖ cnn (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ