ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​កំពត​លក់​នៅ​ប្រទេស​បារាំង​ថ្លៃ​លើស​ទីផ្សារ​នៅ​កម្ពុជា​ជិត​10​ដង

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​ផលិតផល​ម្រេច​ខេត្តកំពត ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម ផ្ដល់​កម្មសិទ្ធិបញ្ញា ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​ឆ្នាំ​២០១០​មក ទីផ្សារ​ផលិតផល​មួយ​នេះ​កាន់តែ​ធំ​ទូលាយ ហើយ​តម្លៃ​បាន​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដោយឡែក​ផលិតផល​ម្រេច​ខេត្តកំពត​នេះ ក៏​

រាជធានី​ភ្នំពេញ ៖  ចាប់តាំងពី​ផលិតផល​ម្រេច​ខេត្តកំពត ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម ផ្ដល់​កម្មសិទ្ធិបញ្ញា ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​នៅ​ឆ្នាំ​២០១០​មក ទីផ្សារ​ផលិតផល​មួយ​នេះ​កាន់តែ​ធំ​ទូលាយ ហើយ​តម្លៃ​បាន​កើន​ឡើងជា​លំដាប់​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​។ ដោយឡែក​ផលិតផល​ម្រេច​ខេត្តកំពត​នេះ ក៏​បាន​បង្កើត​ជា​សមាគម​មួយ​ដើម្បី​ប្រមូល​ទិញ និង​ទីផ្សារ​ជូន​ផលិតករ​ផង​ដែរ ។ ចំពោះ​តម្លៃ​ម្រេច ដែល​កម្ពុជា​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប មាន​តម្លៃលើស​ពី​ទីផ្សារ​កម្ពុជា ដែល​មិន​គួរ​ឱ្យ​ជឿ ។

លោក​ទេស​រដ្ឋមន្ត្រី​ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រស​សន៍​ថា ម្រេច​កំពត​នៅ​លើ​ទីផ្សារ​ប្រទេស​បារាំង មាន​តម្លៃ​ប្រមាណ​២៣០​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​តម្លៃ​នេះ​អាច​លក់​បាន​តែ​ម្រេច​ដែល​ដាំ​នៅ​លើ​ទឹកដី​ខេត្តកំពត​ប៉ុណ្ណោះ ចំពោះ​ម្រេច​ដែល​ដាំ​នៅ​ខេត្ត​ផ្សេង​ៗ ហើយ​ដាក់​ថា​ម្រេច​កំពត​ដែរ​នោះ ក៏​មិន​បាន​ដែរ ។

តាម​ប្រសាសន៍​របស់​លោក ងួ​ន ឡាយ ប្រធាន​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត អះអាង​ថា តម្លៃ​ផលិតផល​ម្រេច​បាន​កើន​ឡើងជា​លំដាប់ ។ ជាក់ស្ដែង​នៅ​ក្នុង​ឆ្នាំ​២០១៤​នេះ តម្លៃ​ម្រេច ដែល​បាន​កំណត់​នៅ​ក្នុង​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត​មាន ម្រេចខ្មៅ តម្លៃ​១១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម តម្លៃ​១៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស តម្លៃ​២០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ។ តែ​ចំពោះ តម្លៃ​ម្រេច​ខេត្តកំពត ដែល​សមាគម​និង​អ្នកបញ្ជា​ទិញ បាន​ចរចា និង​កំណត់​នៅ​ក្នុង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ គឺ​ម្រេចខ្មៅ បាន​កំណត់​លក់​១៥​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម​តម្លៃ​២៥ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស តម្លៃ​២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម​។ តម្លៃ​ទាំងនេះ គឺ​មិន​ទាន់​វេច​ខ្ចប់​នៅឡើយ​ទេ តែ​បើសិនជា​សមាគម​វេច​ខ្ចប់​រួចរាល់ តម្លៃ​ម្រេចខ្មៅ​១៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម​តម្លៃ​២៨​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម និង​ម្រេចស តម្លៃ​៣២ ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​គីឡូក្រាម ។

លោក​បញ្ជាក់​ថា បន្ទាប់​ពី​បាន​បង្កើត​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ជា​ពិសេស​ក្រោយ​ពេល​ផលិតផល​ម្រេច​ត្រូវ​បាន​ក្រសួងពាណិជ្ជកម្ម​ផ្ដល់​កម្មសិទ្ធិបញ្ញា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​មក ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត​បាន​នាំ​គ្នា​ផ្លាស់​មក​ដាំ​ដំណាំ​ម្រេច​ច្រើន​គ្នា ដែល​ជា​ហេតុ​ធ្វើ​អោយ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ប្រែ​មុខ​ប្រែ​មាត់​ស្ទើរ​គ្រប់​គ្នា​ចំពោះ​អ្នកមាន​ដំណាំ​ម្រេច​នេះ ។ មិន​ត្រឹមតែ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ទេ ដែល​ចាប់អារម្មណ៍​ពង្រីក និង​ផ្លាស់​មក​ដាំ​ម្រេច សូ​ម្បី​តែ​អ្នក​វិនិយោគ​មួយ​ចំនួន​ដែល​មាន​ដើមទុន​ច្រើន ក៏​បាន​មក​រក​ទិញ​ដី និង​ជួល​កម្មករ​ដាំ​ម្រេច​ច្រើន​ផង​ដែរ ដែល​សរុប​ជា​ផ្ទៃដី​នា​ពេល​បច្ចុប្បន្ន​នេះ មាន​ប្រហែល​១៣០​ហិ​កតា ទៅ​១៤០​ហិ​កតា​។ ប៉ុន្តែ​ក្នុង​នោះ​មាន​ផ្ទៃដី​តែ​ជាង​៩០​ហិ​កតា​ប៉ុណ្ណោះ ដែល​ចូល​ជា​សមាជិក​ក្នុង​សមាគម​លើកកម្ពស់​ម្រេច​ខេត្តកំពត ហើយ​ផ្ទៃដី​ដែល​អាច​ប្រមូល​ផល​មាន​តែ​ម្រ​មា​ណ​១៥​ហិ​កតា និង​អាច​ប្រមូល​ផល​បាន ជុំវិញ​៣០​តោន​ក្នុង​មួយ​ឆ្នាំ ។

បើ​ទោះបីជា​កំណើន​នៃ​ការ​ប្រមូល​ផល​បាន​កើន​ឡើងជា​លំដាប់ និង​អ្នក​ផលិត​កាន់តែ​ច្រើន​ឡើង​ក្តី ប៉ុន្តែ​បើ​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បញ្ជាក់​ថា ទីផ្សារ​ម្រេច​កំពត​នៅ​តែ​ទូលាយ​ក្នុង​បរិមាណ​ទិន្នផល​សព្វថ្ងៃ តែ​បើសិនជា​បរិមាណ​វា​កើនឡើង​លើស​២០០​តោន​ក្នុង​មួយ​ឆ្នាំ នោះ​ផលិតផល​ម្រេច​កំពត​មួយ​នេះ អាច​នឹង​ពិបាក​ស្វែងរក​ទីផ្សារ​បន្តិច ដែល​ជា​ហេតុ​អាច​បណ្ដាល​ឱ្យ​តម្លៃ​វា​ធ្លាក់​ចុះ​ក៏​ថា​បាន ៕