ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សុខ ឥ​សាន្ត ៖ ខួប​២៣​ឆ្នាំ ព្រឹត្តិការណ៍​ថ្ងៃ ៥-៦ កក្កដា មិន​អាច​បន្ទោស​អ្នក​ណា​បាន​ទេ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ គឺ​ខួប​២៣ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន…

រាជធានី​ភ្នំពេញ ៖ ថ្ងៃនេះ គឺ​ខួប​២៣ ឆ្នាំ នៃ​ព្រឹត្តិការណ៍ ៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រជាពលរដ្ឋ​មួយ​ចំនួន ជា​ពិសេស​អ្នក​នៅ​រាជធានី​ភ្នំពេញ​មិន​ទាន់​ភ្លេច​ទេ អំពី​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​រវាង​ខ្មែរ និង​ខ្មែរ នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ដែល​កាលនោះ គឺជា​ព្រឹត្តិការណ៍​បង្ក​ឡើង​រវាង​កងកម្លាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច ដែល​បណ្តាល​ឲ្យ​មាន​អ្នក​របួស និង​អ្នក​ស្លាប់​ទាំង​សងខាង ។

យ៉ាងណា មិ​ញ លោក សុខ ឥ​សាន្ត អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥ​សាន បាន​និយាយ​នៅ​ថ្ងៃ​ទី​៦ កក្កដា​នេះ​ថា «​ព្រឹត្តិការ​ណ៏​ថ្ងៃ​ទី​៥-៦ កក្កដា ៩៧ គឺជា​ការ​ប្រយុទ្ធ​គ្នា​ដោយ​អាវុធ ដែល​តែងតែមាន​បាត់បង់​ជីវិត​ទាំ​សងខាង​មិន​អាច​បន្ទោស​ខាង​ណា​បាន​ទេ​» ។

លោក​បាន​បញ្ជាក់​សារ​តាម​ប្រព័ន្ធ​តេ​ឡ​ក្រាម​បន្ថែម​ទៀត​ថា ពួក​ខ្មែរក្រហម គឺជា​ពួក​ប្រល័យ​ពូជ​សាស​ន៏ ដូច្នេះ រាជរដ្ឋាភិបាល​កម្ពុជា​ដាច់ខាត​មិន​អនុញ្ញាត​ឲ្យ​ពួក​នេះ​មក​កាប់សម្លាប់​ប្រជាជន​ជា​ថ្មី​ឡើយ ។ លោក​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក៏​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ណា​នាំ​យក​កម្លាំង​ខ្មែរក្រហម​ចូល​ស្រុក​ដោយ​ខុសច្បាប់​ដែរ ហើយ​ការ​នាំ​យក​កម្លាំង​ខ្មែរក្រហម​ចូល​ស្រុក គឺជា​ទ​ង្វើ​ក្បត់​ដែល​ចង់​ឲ្យ​ប្រជាជន​កម្ពុជា​បន្ត​ស្លាប់ ។

សូម​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​នេះ បាន​ធ្វើ​ឡើង​ចំ​ថ្ងៃ​ខួប ទី​២៣​ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បង្ហូរឈាម ថ្ងៃ​ទី​៥ – ៦ កក្កដា ឆ្នាំ​១៩៩៧ ដែល​ជា​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាលនោះ​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺ​មាន​តួនាទី​ជា «​នាយក​រដ្ឋមន្ត្រី​ទី​២» និង​កងទ័ព​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​របស់​សម្តេចក្រុមព្រះ​នរោត្តម រណ​ឫទ្ធ ដែល​កាលនោះ​ទ្រង់​គឺជា «​នាយក​រដ្ឋមន្ត្រី​ទី​១» សម័យ​នោះ ។

ការ​ផ្ទុះ​សង្គ្រាម​មួយ​ដង្ហើមចង្រិត​នេះ​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ក្នុង​រាជធានី​ភ្នំពេញ​ដែល​អារម្មណ៍​នៅ​ដិតដាម​ជាមួយ​ភ្លើងសង្គ្រាម​នៅឡើយ​នោះ​ត្រូវ​ព្រលឹង​ចុង​សក់​ព្រួយបារម្ភ​ខ្លាច​ទុក្ខវេទនា​ដោយសារ​ភ្លើងសង្គ្រាម​វិល​ត្រឡប់​មក​ជា​ថ្មី ។

លោក ឈុំ សុ​ជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ធ្លាប់​បាន​អះអាង​ថា ព្រឹត្តិការណ៍​ថ្ងៃ​ទី​៥-៦ ខែកក្កដា ឆ្នាំ​១៩៩៧ បើសិនជា​កងទ័ព​ដ៏​ស្មោះត្រង់​របស់​សម្តេច​ហ៊ុន សែន ទប់ស្កាត់​មិន​ទាន់​វេលា​ទេ​នោះ​កម្ពុជា​ក៏​មិន​មាន​សុខ​សន្តិភាព និង​ការ​អភិវឌ្ឍ​ដល់​ពេល​បច្ចុប្បន​នេះ​ដែរ ហើយ​ក៏​ប្រហែលជា​ធ្លាក់​ទៅ​ក្នុង​សង្គ្រាម​ដ៏​រ៉ាំរ៉ៃ​ថែម​ទៀត​ផង ។

លោក​បាន​ចាត់​ទុក​ការ​នាំ​ទាហាន​ខ្មែរក្រហម​ចូល​ទីក្រុង​ភ្នំពេញ និង​ការ​នាំ​ចូល​អាវុធ​ខុសច្បាប់​យ៉ាងច្រើន​មក​កម្ពុជា​របស់​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច សម័យ​នោះ គឺជា​ទ​ង្វើ​មួយ​ដែល​មិន​អាច​អត់ឱន​ឱ្យ​បាន​ឡើយ ហើយ​កម្លាំង​ទ័ព​ដែល​ស្មោះត្រង់​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវ​តែ​ចេញ​អន្តរ​គម​ន៍​ដោះស្រាយ​ឱ្យទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ