ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ព្រះសង្ឃ​អាច​និមន្ត​ចេញ​បិណ្ឌ​បាត​​ក្នុង​រដូវវស្សា​បាន​ទេ ?

3 ឆ្នាំ មុន

មហាជន​ភាគច្រើន​តែង​មាន​ច​ម្ង​ល់​បែប​នេះ​ជា​យូរ​មក​ហើយដោយ​គិត​ថា នៅ​ក្នុង​រដូវ​គ​ង់​​ចាំ​វស្សា​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ដើម្បី​បិណ្ឌបាត​ចង្ហាន់​ពី​អ្នកស្រុក​បាន​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ធម៌​វិន័យ​របស់​អ្នកបួស ។ តើ​គំនិត​បែប​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ? មិន​ទាន់​ត្រឹមត្រូវ​ទេ​! បើ​តាម​ផ្លូវ​វិន័យ​បាន​បញ្ជាក់​ថា ការ​និមន្ត​ចេញ​បិណ្ឌបាត​របស់​ភិក្ខុសង្ឃ​គឺ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចាំ​វស្សា​ឡើយ លោក​អាច​និមន្ត​បិណ្ឌបាត​តាម​ធម្ម​តា​​បាន…

មហាជន​ភាគច្រើន​តែង​មាន​ច​ម្ង​ល់​បែប​នេះ​ជា​យូរ​មក​ហើយដោយ​គិត​ថា នៅ​ក្នុង​រដូវ​គ​ង់​​ចាំ​វស្សា​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ក្រៅ​វត្ត​ដើម្បី​បិណ្ឌបាត​ចង្ហាន់​ពី​អ្នកស្រុក​បាន​ទេ ព្រោះ​វា​ខុស​ទៅ​នឹង​ធម៌​វិន័យ​របស់​អ្នកបួស ។ តើ​គំនិត​បែប​នេះ​ត្រឹមត្រូវ​ដែរ​ឬទេ ?

មិន​ទាន់​ត្រឹមត្រូវ​ទេ​! បើ​តាម​ផ្លូវ​វិន័យ​បាន​បញ្ជាក់​ថា ការ​និមន្ត​ចេញ​បិណ្ឌបាត​របស់​ភិក្ខុសង្ឃ​គឺ​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ចាំ​វស្សា​ឡើយ លោក​អាច​និមន្ត​បិណ្ឌបាត​តាម​ធម្ម​តា​​បាន ព្រោះ​ការ​និមន្ត​ចេញ​បិណ្ឌបាត​របស់​ព្រះសង្ឃ​យ៉ាង​យូរ​ត្រឹម​ម៉ោង​១១​ព្រឹក ហើយ​ត្រូវ​វិល​ត្រឡប់​មក​ចូល​វត្ត​វិញ​ជា​ប្រញាប់ វៀរលែងតែ​ភិក្ខុ​អង្គ​ណា​និមន្ត​ទៅ​កាន់​ទី​ដទៃ​ឱ្យ​កន្លង​រាត្រី ហើយ​វិល​ត្រឡប់​មក​ចូល​វត្ត​វិញ​ក្រោយ​អរុណរះ ទើប​ភិក្ខុ​អង្គ​នោះ​នឹង​ដាច់​វស្សា​ហើយ ។

បើ​និយាយ​ពី​ការ​លំបាក​នៅ​ក្នុង​រដូវវស្សា អ្នកបួស​ក្នុង​សម័យ​ពុទ្ធកាល​ត្រូវ​ជួប​ការ​លំបាក​ខ្លាំង​មិន​អាច​និមន្ត​ទៅ​កាន់​ទី​ឆ្ងាយ​បាន​ឡើយ​ព្រោះ​មិន​មាន​យានជំនិះ​សម្រាប់​ជា​មធ្យោ​បាយ​ធ្វើ​ដំណើរ គឺ​និមន្ត​ទៅ​ដោយ​ថ្មើរជើង តែ​ចំណែក​បច្ចុប្បន្ន​ជា​សម័យកាល​ទំនើប​ខាង​បច្ចេកវិទ្យា មាន​មធ្យោបាយ​ធ្វើ​ដំណើរ​គ្រប់​ប្រភេទ លោក​អាច​និមន្ត​ទៅ​កាន់​ទី​ឆ្ងាយ​ៗ ឬ​អាច​និមន្ត​ឆ្លងខេត្ត​បាន​និង​អាច​វិល​ត្រឡប់​មក​ចូល​ទី​អាវាស​វិញ​ដោយ​ងាយ​មិន​ខ្វល់​ពី​អន្តរាយ​នៃ​ការ​ចាំ​វស្សា​ឡើយ ។ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ