រាជធានីភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរបែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង ខណៈពេលស្រវឹងស្រាជោកជាំ ហើយបើកម៉ូតូឌ្រីមសេ១២៥ ពណ៌ខ្មៅ មួយគ្រឿងក្នុងល្បឿនលឿនទៅបុកដើមក្ងោក១ដើមពេញទំហឹង កាលវេលាម៉ោង១យប់រំលងអធ្រាត្រឈានចូលថ្ងៃ២៧ ខែធ្នូ ឆ្នាំ២០១៤ នៅក្បែរខារ៉ាអូខេនគរសំរិទ្ឋ តាមបណ្តោយផ្លូវលេខ១៨២ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ នៅកន្លែងកើតហេតុសមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាជនរងគ្រោះខាងលើនៅឡើយទេ ។
យោងតាមប្រភពពត៏មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូឌ្រីមសេ១២៥ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 1BU-5297 បើកបរដោយបុរសស្រវឹងស្រាជោកជាំម្នាក់ បានបើកម៉ូតូយ៉ាងលឿន ហើយរេចង្កូតរកបុកគេបុកឯងពេញតែផ្លូវ១៨២ ក្នុងទិសដៅពីកើតទៅលិច លុះពេលមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកដើមក្ងោក១ដើមចំពីមុខពេញទំហឹង បណ្តាលអោយបុរសអ្នកបើកម៉ូតូស្រវឹងស្រាជោកជាំនោះ ហោះទៅបុកផ្ទុបនឹងដើមក្ងោក បែកក្បាលហូរឈាមសន្លប់ស្តូកស្តឹង ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ នៅគ្លីនិកឯកជន គឹមសុង នៅម្តុំផ្សារដេប៉ូ ។ ចំណែកម៉ូតូត្រូវប៉ូលីសធ្វើការវាស់វែងយកទៅរក្សារទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរងចាំក្រុមគ្រួសារជនរងគ្រោះខាងលើមកទទួលយកទៅជួសជុល ៕
ចែករំលែកព័តមាននេះ