ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែរឿងបើកភ្លើងហ្វាដាក់គ្នា រវាងម៉ូតូនិងរថយន្ត ឈានដល់ហិ.ង្សា ផ្អើល​ម្តុំស្តុបកោះនរាហ៍

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងបើកភ្លើងហ្វាដាក់គ្នាឈានដល់ការឈ្លោះពាក្យសម្ដី ភាគីខាង

រាជធានីភ្នំពេញ ៖ គ្រាន់តែរឿងបើកភ្លើងហ្វាដាក់គ្នាឈានដល់ការឈ្លោះពាក្យសម្ដី ភាគីខាងម៉ូតូដោះមួកសុវត្ថិភាពវាយទៅលើរថយន្ដបណ្ដាលឲ្យក្រពិតទ្វារ បង្កអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌច្បារអំពៅចុះអន្តរាគមន៍ នៅវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី៩ ខែឧសភា ឆ្នាំ​២០២៤ នៅចំនុចស្តុបកោះនរាហ៍ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ភាគីទាំងសងខាងមិនបានអោយស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថាបុរសជាអ្នកបើកម៉ូតូ ជនជាតិខ្មែរ ចំនែកអ្នកបើកបររថយន្ត ជាជនជាតិចិន តែប៉ុណ្ណោះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ ភាគីទាំងសងខាងទាស់ពាក្យសម្ដីគ្នារឿងបើកភ្លើងហ្វាដាក់គ្នា នៅម្តុំចំនុចវាលស្បូវផ្លូវជាតិលេខ១ ដោយភាគីម៉ូតូម៉ាក ZUSUKIsmash ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1AP 4082 ជិះដោយបុរសជនជាតិខ្មែរ បានបើកភ្លើងហ្វាដាក់រថយន្តម៉ាក PORSCHE ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-1009 បើកបរដោយបុរសជនជាតិចិនរួមដំណើរជាមួយនិងនារីជនជាតិខ្មែរពេលនោះ មិនដឹងថាខាងរថយន្ត បាននិយាយថាអោយ ខាងម៉ូតូយ៉ាងមេចនោះទេ ដែលធ្វើអោយខាងម៉ូតូខឹងសម្បា ជិះតាមគ្នារហូតដល់ចំនុចស្តុបកោះនរាហ៍ ផ្លូវជាតិលេខ១ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ក៍ស្រាប់តែភាគីខាងម៉ូតូ បានដោះ​មួក​សុវត្ថិភាព វាយរថយន្តបណ្តាលឲ្យក្រពិតទ្វារមុខចំហៀងខាងស្តាំបន្តិច ទើបបង្កឱ្យ​មានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរាយការណ៍ជូនកម្លាំងសមត្ថកិច្ចមូលដ្ឋានក៏​ជាជំនាញព្រហ្មទណ្ឌខណ្ឌច្បារអំពៅ ចុះទៅអន្តរាគមន៍សួរនាំនៅកន្លែងកើតហេតុភ្លាមៗផងដែរ ។

ពាក់ព័ន្ធករណីនេះដែរ ភាគីខាងរថយន្តទាមទារសំណង២០០ដុល្លារ តែខាងម៉ូតូមិនមានដំណោះស្រាយនោះទេ ទើបសមត្ថកិច្ចសម្រេចនាំភាគីទាំងសងខាងយកទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីសម្របសម្រួលជាបន្តទៀត ។

ក្រោយពេលកើតហេតុ ភាគីទាំងសងខាង បានសម្របសម្រួលគ្នាបញ្ចប់រឿងនៅអធិការដ្ឋានខណ្ឌច្បារអំពៅ ដោយសុខចិត្តស្មើគ្នា ដើម្បីបញ្ចប់រឿង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ