ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់គេង​ទាំងនេះ​​ដែល​ប៉ះពាល់​ដល់​សុខភាព​អ្នក

1 ឆ្នាំ មុន

ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឱ្យអ្នកឈឺចុកចាប់

ទម្លាប់នៃការគេងពិតជាសំខាន់ណាស់ ព្រោះបើអ្នកគេងខុសរបៀប វាអាចធ្វើឱ្យអ្នកឈឺចុកចាប់គ្រប់កន្លែង។ ដូច្នេះតើមានរបៀបគេងបែបណាដែលអ្នកមិនគួរគេងនោះ?

គេងផ្កាប់មុខចុះក្រោម

នៅពេលដែលអ្នកគេងផ្កាប់មុខចុះក្រោម វានឹងអាចធ្វើឱ្យអ្នកឈឺកញ្ចឹងក និងខ្នងបាន ដោយសារតែពេលដែលអ្នកគេងបែបនេះ កអ្នកតែងតែបែរមកឆ្វេង ឬស្តាំ ហើយឆ្អឹងខ្នងអ្នកក៏គ្មានអ្វីទប់ដែរ ដូច្នេះអាការៈឈឺកញ្ចឹងក និងខ្នងនឹងកើតឡើងយ៉ាងងាយ។

គេងដាក់ដៃឡើងលើ

នៅពេលដែលអ្នកគេងលើកដៃឡើងលើ វានឹងងាយធ្វើឱ្យអ្នកឈឺស្មាខ្លាំងណាស់ ដោយសារតែអ្នកគេងមិនដឹងខ្លួន ហើយដាក់ក្នុងរយៈពេលយូរ។

ដាក់ដៃមកមួយចំហៀង

នោពេលដែលអ្នកគេងមួយចំហៀងខ្លួនដោយបែរទៅខាងឆ្វេង ហើយដៃទាំងសងខាងដាក់ទៅខាងឆ្វេងទាំងអស់ទៀត នោះវានឹងអាចធ្វើឱ្យដៃរបស់អ្នកឈឺ និងស្ពឹក។ ម្យ៉ាងទៀតវាក៏អាចប៉ះពាល់ដល់សួត និងក្រពះរបស់អ្នកដែរ។ ជាងនេះទៅទៀតវានឹងបង្អាក់មិនឱ្យឈាមដើរបានស្រួលឡើយ។

គេងដូចទារក

នៅពេលដែលអ្នកគេងបែបនេះ ក និងឆ្អឹងខ្នងអ្នកគឺគ្មានអ្វីសម្រាប់ទប់ឡើយ ដូច្នេះវាអាចធ្វើឱ្យអ្នកមានអាការៈឈឺយ៉ាងងាយ ម្យ៉ាងទៀតវាក៏អាចបង្អាក់ដល់ការដកដង្ហើមរបស់អ្នកដូចគ្នាដែរ៕

Beautiful asian girl sleeps in her bed with white sheets, warm winter duvet, smiling in her sleep, dreaming, lying in bedroom in morning.

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ