ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia អាចនឹងវ៉ាដាច់ Apple កាន់តំណែងមួយនេះ

4 ខែ មុន

(អាមេរិក)៖ ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់កម្មវិធី AI នោះក្រុមហ៊ុន Nvidia ឆាប់ៗអាចវ៉ាដាច់ក្រុមហ៊ុនផលិត iPhone ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីពីររបស់ពិភពលោក។ សក្ដានុពលនៃការរីកចម្រើនដ៏អស្ចារ្យរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia…

(អាមេរិក)៖ ដោយទទួលបានអត្ថប្រយោជន៍ពីការកើនឡើងនៃការប្រើប្រាស់កម្មវិធី AI នោះក្រុមហ៊ុន Nvidia ឆាប់ៗអាចវ៉ាដាច់ក្រុមហ៊ុនផលិត iPhone ដើម្បីក្លាយជាក្រុមហ៊ុនដែលមានតម្លៃបំផុតទីពីររបស់ពិភពលោក។

សក្ដានុពលនៃការរីកចម្រើនដ៏អស្ចារ្យរបស់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia ធ្វើឱ្យអ្នកវិភាគព្យាករណ៍ថា មូលធននីយកម្មទីផ្សាររបស់ក្រុមហ៊ុននេះនឹងវ៉ាដាច់ Apple ក្នុងពេលឆាប់ៗនេះ។

ប្រភពព័ត៌មានបាននិយាយថា កម្មវិធីបញ្ញាសិប្បនិមិត្ត ដែលល្បីល្បាញបំផុតគឺ ChatGPT របស់ OpenAI ទាំងអស់គឺពឹងផ្អែកលើបន្ទះឈីបកម្រិតខ្ពស់របស់ Nvidia ។ នេះបានជួយឱ្យភាគហ៊ុនរបស់ Nvidia កើនឡើងជិត ៣ដងកាលពីឆ្នាំមុន ដោយនាំយកមូលធននីយកម្មរបស់ក្រុមហ៊ុនដល់ទៅ ២,៦៨០ពាន់លានដុល្លារ ។

Apple បាន​ប្រគល់​តំណែង​លេខ១ ក្នុង​ទីផ្សារ​មូលធននីយកម្ម​ទៅ​ឲ្យ Microsoft នៅ​ដើម​ឆ្នាំ​នេះ។ ហេតុផលគឺដោយសារតែ Apple បាននឹងកំពុងតស៊ូជាមួយនឹងការធ្លាក់ចុះនៃតម្រូវការអ្នកប្រើប្រាស់សម្រាប់ ទូរស័ព្ទ iPhone និងការប្រកួតប្រជែងដ៏ខ្លាំងក្លានៅក្នុងប្រទេសចិន។ ហើយមូលធននីយកម្មទីផ្សារចុងក្រោយបំផុតរបស់ក្រុមហ៊ុនគឺ ២,៩៥០ពាន់លានដុល្លារ ។

អ្នកវិភាគលើកឡើងថា ក្រុមហ៊ុន Nvidia បានចាប់ផ្តើមបង្កើនប្រាក់ចំណូលដោយសារតម្រូវការអ្នកប្រើប្រាស់សម្រាប់ការលេងហ្គេមក្នុងអំឡុងពេល Covid-19 បន្ទាប់មក cryptocurrency និងឥឡូវនេះ AI ។

នៅឆ្នាំនេះ Nvidia ក៏បានក្លាយជាក្រុមហ៊ុនលឿនបំផុតក្នុងការបង្កើនដើមទុនពី ១,០០០ ពាន់លានដុល្លារ ដល់ ២,០០០ពាន់លានដុល្លារ ដោយលើស Amazon, Alphabet – ក្រុមហ៊ុនមេរបស់ Google និង Saudi Aramco៕ ប្រភព៖ https://www.msn.com/en-in/money/markets/this-firm-to-take-apples-2nd-most-valuable-company-tag-rose-from-1-tn-to-2-tn-in-180-trading-days/ar-BB1ntdSj?ocid=BingNewsSerp

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ