រាជធានីភ្នំពេញ ៖ ប្រិយមិត្តទូរទស្សនិកជនអាចនឹងស្គាល់រហ័សនាម គោមរៈ ច័ន្ទរាជ្យហើយ ដោយកីឡាករវ័យក្មេងម្នាក់នេះ វៃបានល្អ ដោយកាលពីកន្លងទៅកីឡាកររូបនេះវាយ កីឡាករ អូន ស៊ីនួន ដែលជាគូជក់ចិត្ត នៅក្នុងចំណីចក្ខុរបស់អស់លោកអ្នក មិនចង់អោយពេលវេលានៃការប្រកួតរំលងទៅសោះ ។
កីឡករ គោមរៈ ច័ន្ទរាជ្យ ជាកសិករ កើតក្នុងត្រកូលអ្នកក្រខ្សត់ ខណៈពេលដែលកីឡាកររូបនេះរៀនបណ្តើរវាយលើកសង្វ្រៀនបណ្តើរ ដោយកាលពីកន្លងទៅកីឡាកររូបនេះ តស៊ូជាមួយការសិក្សា មិនចង់អោយគេថា «អ្នកប្រដាល់មិនចេះអក្សរនោះឡើយ» ។ នេះជាការលើកឡើងរបស់កីឡាករវ័យក្មេងជំទង់រូបនេះ ។
ក្រោយឈ្នះការប្រកួត ដណ្តើមបានចំណាត់លេខ១ មេដាយមាសយុទ្ធគុនចម្រុះបុរាណខ្មែរនោះកីឡាករ ផេង សុបញ្ញា (ហៅ គោមរៈ ច័ន្ទរាជ្យ) បានបង្ហោះក្នុងបណ្តាញសង្គមរបស់ខ្លួនថា«ខ្ញុំបាទ សូមអរគុណដល់ថ្នាក់ដឹកនាំជាពិសេស សម្តេចមហាវរធិបតី (ហ៊ុន ម៉ាណែត) ដែលបានប្រារព្ធពិធីការប្រកួតគុនចម្រុះខ្មែរបុរាណ ហើយក៏អរគុណដល់លោកគ្រូអ្នកគ្រូនឹងបងៗរួមអាជីបជាមួយគ្នានឹងអរគុណដល់ពុកម៉ែបងប្អូនដែលគាំទ្រពួកខ្ងុំ រហូតមកអីលូវខ្ញុំធ្វើវាបានហើយ» ។
គួរបញ្ជាក់ដែរថា នៅក្រោយភាពជោគជ័យរបស់កីឡាករ គោមរៈ ច័ន្ទរាជ្យ គឺមានវីរៈបុរស២រូបនោះ គឺលោកឪពុកស្មើនឹងជីវិត ម្នាក់ទៀត គឺលោកគ្រូដែលតែងផ្តល់ភាពកក់ក្តៅ ការបង្ហាត់បង្រៀន ទើបឈ្នះពានរង្វាន់ និងភាពល្បីល្បាញនោះ ។
តាមរយៈបទសម្ភាសន៍សារព័ត៌មានកោះសន្តិភាព លោក ផេង សុបញ្ញា (ហៅ គោមរៈ ច័ន្ទរាជ្យ) និយាយថា ខ្លួនពិតជារំភើបរីករាយជាខ្លាំងក្រោយខ្លួនឈ្នះការប្រកួតដណ្តើមបានមេដាយមាសយុទ្ធគុនចម្រុះបុរាណខ្មែរទទួលបានមេដាយមាសចំណាត់ថ្នាក់លេខ១ ដោយប្អូនថា ការប្រកួតពិតជាលំបាក ឈឺខ្លួនច្រើន តែអ្វីជាលទ្ធផលមួយដែលលើសពីការរំពឹងទុក ។
គោមរៈ ច័ន្ទរាជ្យ កីឡាករវ័យក្មេងរូបនេះបន្តទៀត ប្អូនឈ្នះដៃគូប្រកួតក្នុងទឹកទី ២ ដោយធ្វើអោយកីឡាករមួយទៀតឈាមចម្រុះ គឺបានផ្តួលកីឡាករ អូន ស៊ីនួនក្នុងការប្រកួតដ៏ស្វិតស្វាញ ។
បើងាកមកទឹកប្រាក់ចំនួន២០០០ដុល្លារ និងម៉ូតូ១គ្រឿងវិញកីឡាករ គោមរៈ ច័ន្ទរាជ្យថា ប្អូនប្រគល់ម៉ូតូជូនអ្នកមានគុណ និងដកទឹកប្រាក់មួយចំនួនជូនម្តាយឪពុក មួយផ្នែកទៀតទុកសម្រាប់ការផ្គត់ផ្គង់ការសិក្សាររបស់ប្អូនផ្ទាល់ ព្រោះកាលពីកន្លងទៅប្អូនធ្លាប់លើកឡើងថា « មិនចង់លឺពាក្យអ្នកប្រដាល់មិនចេះអក្សរនោះឡើយ» ។
គួរបញ្ជាក់ដែរថា គោរមៈ ចន្ទរាជ្យ សំបូរស្នេហ៍ដែលជាកីឡាករចាប់យកអាជីពអ្នកប្រដាល់ទាំងវ័យក្មេងប្អូនថា មកពីមូលហេតុស្រឡាញ់ប្រដាល់ ព្រោះប្អូនមានក្តីស្រម៉ៃចង់ក្លាយជាអ្នកប្រដាល់ ដែលមាននាមល្បីល្បាញមានគេស្គាល់ច្រើន ចង់ប្រកួតតំណាងជាតិ និងជាពិសេសចង់ប្រកួត ONE Championship៕ ដោយ៖លីហួ គីមឆាយ
ចែករំលែកព័តមាននេះ