ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ចដឹកអុសបង្កប់ឈើ ញឹកញយពេកហើយ ទើបបែ.កធ្លាយបង្ក្រា.បតែម្ដង

1 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ រថយន្តចំណុះ៥តោនមួយគ្រឿង​រងការបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ ១ខ្សែ ត្រង់ចំណុចត្រពាំងស្រែ ស្ថិតក្នុងឃុំ…

ខេត្តក្រចេះ ៖ រថយន្តចំណុះ៥តោនមួយគ្រឿង​រងការបង្ក្រាបដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិ ១ខ្សែ ត្រង់ចំណុចត្រពាំងស្រែ ស្ថិតក្នុងឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្រោយសង្ស័យដឹកជញ្ជូនអុសបង្កប់ឈើខុសច្បាប់។

យោងតាមប្រភពព័ត៌មានឱ្យដឹងថា រថយន្តទ្រុងចំណុះ៥តោនមួយគ្រឿងដឹកអុសបានបន្លំបង្កប់ជាមួយឈើថ្មីៗ ដែលជាហេតុបង្កអោយមានការបង្ក្រាបពីសំណាក់សមត្ថកិច្ចក្រោយបែកធ្លាយពីអ្នករាយការណ៍។

តាមប្រភពព័ត៌មានពីអ្នករាយការណ៍ថា៖រូបភាពនៃការដឹកជញ្ជូននេះកើតមានជាយូរណាស់មកហើយ ប៉ុន្តែ ពុំដែលត្រូវបានបង្ក្រាបឡើយ ខណៈឈ្មួញដឹកបង្កប់់យកទៅលក់នៅប្រទេសជិតខាងស្ទើររូងផ្លូវទៅហើយទើបបែកការណ៍។

ទោះបីយ៉ាងណាជាក់ស្តែងករណីខាងលើនេះកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការជាមួយកម្លាំងអាវុធហត្ថខេត្តក្រចេះ និងអាវុធហត្ថស្រុកស្នួល បានបង្ក្រាប រថយន្តដឹកអុសលួចបន្លំបង្កប់ឈើថ្មី ស្ថិតក្នុងរថយន្តកូរ៉េមួយគ្រឿង ចំណុះ៥តោន ពាក់ស្លាកលេខ ២A-២៧៨៨ ខណៈ
បំរុងឆ្លងដែនចូលទៅលក់នៅប្រទេសវៀតណាម ប្រគល់ជូន សង្កាត់ រដ្ឋបាលព្រៃឈើស្នួល នៃខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ។

ក្រោយការបង្ក្រាបវត្ថុតាងនៅលើរថយន្តនោះ ភាគច្រើនជាប្រភេទឈើស្រឡៅឃ្លុំ និងមិនទាន់ដឹងពីចំនួនដុំ និងចំនួនម៉ែត្រគូបនៅឡើយទេ ព្រោះកម្លាំងជំនាញព្រៃឈើ កំពុងរើទម្លាក់ និងមិនទាន់បានធ្វើការរាប់ចំនួន និងវាស់វែងនៅឡើយ ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ