ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​ដាវ​ហក់​មក​ចា.ក់​អ្នក​ជិះ​ក្ដារ​បន្ទះ​នៅ​ឥណ្ឌូ​ណេ​ស៊ី​ក្ស័.​យ​សង្ខារ​១​រំពេ​ច

16 ម៉ោង មុន

ទី​ក្រុង​ហ្សា​កាតា​៖ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​១​កើត​ឡើង​នៅ​លើ​​ឆ្នេរ​សមុទ្រ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ពេល​នារី​ម្នាក់​ត្រូវ​ត្រី​ដាវ​ហក់​ចេញ​ពី​ក្នុង​ទឹក​មក​ចាក់​នឹង​ធ្មង់​ដ៏​មុត​ស្រួច​របស់​វា​រហូត​ដល់​ក្ស័យ​សង្ខារ​យ៉ាង​អាណោច​អាធ័ម​។ សាក្សី​និយាយ​ថា​​​មុន​ពេល​កើត​ហេតុ​ នារី​រង​គ្រោះ​ជិះ​​ក្ដារ​បណ្ដែត​នៅ​លើ​ទឹក​សមុទ្រ​ (surfing) ​​នៃ​កោះ​ស៊ូម៉ាត្រា​ខាង​លិច​។ អ្នក​ស្រី​ជូលៀ ម៉ាន់​ហ្វ្រ៊ីនី…

ទី​ក្រុង​ហ្សា​កាតា​៖ ថ្មី​ៗ​នេះ​មាន​រឿង​ភ្ញាក់​ផ្អើល​១​កើត​ឡើង​នៅ​លើ​​ឆ្នេរ​សមុទ្រ​កោះ​ស៊ូម៉ាត្រា ប្រទេស​ឥណ្ឌូណេស៊ី នៅ​ពេល​នារី​ម្នាក់​ត្រូវ​ត្រី​ដាវ​ហក់​ចេញ​ពី​ក្នុង​ទឹក​មក​ចាក់​នឹង​ធ្មង់​ដ៏​មុត​ស្រួច​របស់​វា​រហូត​ដល់​ក្ស័យ​សង្ខារ​យ៉ាង​អាណោច​អាធ័ម​។ សាក្សី​និយាយ​ថា​​​មុន​ពេល​កើត​ហេតុ​ នារី​រង​គ្រោះ​ជិះ​​ក្ដារ​បណ្ដែត​នៅ​លើ​ទឹក​សមុទ្រ​ (surfing) ​​នៃ​កោះ​ស៊ូម៉ាត្រា​ខាង​លិច​។

អ្នក​ស្រី​ជូលៀ ម៉ាន់​ហ្វ្រ៊ីនី (Giulia Manfrini) អាយុ​៣៦​ឆ្នាំ​ក្រោយ​ពេល​ត្រី​ដាវ​វាយ​ប្រហារ​ដំបូង​មិន​ទាន់​ស្លាប់​ភ្លា​ម​ៗ​​ទេ​។ ប៉ុន្តែ​ស្នាម​របួស​នៅ​លើ​ដង​ខ្លួន​មាន​សភាព​ធ្ងន់ធ្ងរ​ដល់​កម្រិត​ដែល​អ្នក​ស្រី​មិន​អាច​ស៊ូ​ទ្រាំ​បាន​ទៅ​ទៀត​ ហេតុ​នេះ​អ្នក​​ស្រី​​​ក៏​ស្លាប់​ទៅ​។ នេះ​បើ​យោ​ង​តាម​ការ​ផ្សាយ​របស់​សារ​ព័ត៌​មាន​ឥណ្ឌូ​ណេស៊ី​។

សារ​ព័ត៌​មាន​ឈ្មោះ​អាន់​តា​រ៉ា (Antara) ចុះ​ផ្សាយ​ថា​​​កំពុង​ជិះ​​ក្ដារ​បន្ទះ​នៅ​លើ​ទឹក​សមុទ្រ​សុខ​​ៗ​​ស្រាប់​​តែ​​​​ត្រី​ដាវ១​​ក្បាល​​ហោះ​ចេញ​​ពី​ក្នុង​ទឹក ហើយ​​​ចាក់​ទម្លុះ​ដើម​ទ្រូង​របស់​ជន​រង​គ្រោះ​មួយ​ទំហឹង​​​។​​ ​ពេល​នោះ​ អ្នក​ស្រី​ម៉ាន់​ហ្វ្រ៊ី​នី​នៅ​ដឹង​ខ្លួន និង​​​ខំ​លើក​ដៃ​ជា​សញ្ញា​ប្រាប់​​អ្នក​ជិះ​ក្ដារ​បន្ទះ​នៅ​ក្បែរ​នោះ​​ឱ្យ​ជួយ​។ ​ពួក​គេ​ក៏​ប្រញាប់​ផ្ដល់​ការ​​សង្គ្រោះ​បឋម​ និង​ដឹក​ទៅ​មណ្ឌល​សុខ​ភាព​។

ប៉ុន្តែ​នៅ​ពេល​ទៅ​ដល់​យឺត​ពេល​ទៅ​ហើយ​។ អ្នក​ស្រី​ក៏​ទទួល​អនិច្ច​កម្ម​ទៅ​។ ​​​របាយ​ការណ៍​កោសល្យ​វិច័យ​​បង្ហាញ​ថា​អ្នក​ស្រី​រង​របួស​ជម្រៅ​៥​សង់​ទី​ម៉ែត្រ​នៅ​ត្រង់​ដើម​ទ្រូង​ប៉ែក​ខាង​លើ​ ខាង​ឆ្វេង​។ ក្រៅ​ពី​នេះ សាក​សព​ក៏​បង្ហាញ​សញ្ញា​លង់​ទឹក​ផង​ដែរ​។ ​សាក​សព​របស់​ជន​រង​គ្រោះ​ត្រូវ​គេ​ដឹក​ទៅ​ទី​ក្រុង​ផាដាង (Padang) និង​ត្រៀម​​បញ្ជូន​បន្ត​ទៅ​ប្រទេស​អ៊ីតាលី​ដែល​ជា​មាតុ​ភូមិ​របស់​ជន​រង​គ្រោះ​។ នេះ​បើ​យោង​តាម​ការ​ផ្សាយ​របស់​គេហ​ទំព័រ​អេប៊ី​ស៊ី​អូស្ត្រាលី (ABC)​។

​​សារ​ព័ត៌​មាន​ដទៃ​ទៀត​បាន​ដក​ស្រង់​​សម្ដី​របស់​​អ្នក​ស្រុក​នៅ​កន្លែង​កើត​ហេតុ​មក​ចុះ​ផ្សាយ​ថា​ត្រី​ដែល​ជា​ឃាត​ករ​ចាក់​សម្លាប់​ជន​រង​គ្រោះ​នោះ​ជា​ប្រភេទ​ត្រី​ម្ជុល​ ( needlefish) ដែល​មាន​ចំពុះ​មុត​​ស្រួច​ដូច​ចំពុះ​ទុង​​​។​ អភិបាល​ក្រុង​​​វេ​ណា​រៀ រ៉េអាល់ (Venaria Reale)​ ​​ដែល​​ជា​ស្រុក​​កំណើត​របស់​ជន​រង​គ្រោះ​នៅ​ប្រទេស​អ៊ីតាលី​​ក៏​ចូល​រួម​សោក​ស្ដាយ​ចំពោះ​ការ​ស្លាប់​នេះ​ផង​ដែរ​​។​

«​អ្នក​ស្រី​ជូលៀ​កំពុង​ជិះ​ក្ដារ​បន្ទះ​នៅ​លើ​ទឹក​សមុទ្រ​​សុខ​ៗ​​ក៏​ជួប​ប្រទះ​នឹង​គ្រោះ​អកុសល​នេះតែ​ម្ដង​។ គួរ​ឱ្យ​ស្ដាយ​ ទោះ​បី​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​ដើម្បី​​ជួយ​សង្គ្រោះយ៉ាង​​​អស់​ពី​ចិត្ត​ពី​ថ្លើម​ពី​សំណាក់​មិត្ត​ភក្តិ បុគ្គលិក​ដែល​បម្រើ​ការ​នៅ​តំបន់​រមណីយ​ដ្ឋាន​ និង​គ្រូ​ពេទ្យ​យ៉ាង​ណា​ក្ដី ​អ្នក​ស្រី​ជូលៀ​មិន​អាច​​រួច​ផុត​ពី​សេច​ក្ដី​ស្លាប់​បាន​ឡើយ»​​។ ខាង​លើ​នេះ​ជា​អ្វី​ដែល​មិត្ត​ភក្ដិ​រួម​ការ​ងារ​ជា​មួយ​ជន​រង​គ្រោះ​សរ​សេរ​រៀប​រាប់​នៅ​លើ​បណ្ដាញ​សង្គម​​។​

យើង​ជឿ​ជាក់​ថា​អ្នក​ស្រី​ស្លាប់​នៅ​ក្នុង​បុព្វ​ហេតុ​កីឡា​ដែល​អ្នក​ស្រី​​ស្រឡាញ់​ចូល​ចិត្ត​​យ៉ាង​​ខ្លាំង​។ មិត្ត​ភក្ដិ​របស់​អ្នក​ស្រី​យល់​​ថា​ការ​និយម​ចូល​ចិត្ត​កីឡា​ជិះ​ក្ដារ​បន្ទះ​​នៅ​លើ​​ទឹក​សមុទ្រ​ ក៏​ដូច​ជា​ការ​ជិះ​ក្ដារ​​នៅ​លើ​ទឹក​កក និង​ឆាក​ជីវិត​របស់​អ្នក​ស្រី​​កាល​ពី​ពេល​កន្លង​មក​នឹង​ត្រូវ​គេ​ចង​ចាំ​ទុក​នៅ​ក្នុង​ចិត្ត​ជា​និច្ច​នៅ​ក្នុង​ចំណោម​អ្នក​ដែល​ធ្លាប់​ស្គាល់ និង​ប្រាស្រ័យ​ទាក់​ទង​ជា​មួយ​អ្នក​ស្រី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ